ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីអាជីវ​ករ​​​ប្តូរប្រាក់​​ម្នាក់ត្រូវ​ចោរ​បា.ញ់​ប្លន់​​​យកកាបូប​​លុយ​អស់ជាង​​១០០​លាន​រៀល​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រី​​អាជីវ​ករ​​​ប្តូរ​ប្រាក់​​ម្នាក់​បានរង​របួស​យ៉ាងធ្ងន់ធ្ងរ​​​ និងបានស្លា.ប់​បាត់​បង់ជីវិត​​​ពេលគេ​បញ្ជូនទៅសង្គ្រោះ​​នៅ​​មន្ទីរពេទ្យ​​​ កាល់ម៉ែត ​​ដល់ពាក​់កណ្តាល​ផ្លូវ​​​ដោយសារ​​​​ចោរ​​ប្លន់​ប្រដាប់អាវុធ​​១ក្រុមធ្វើ​​ សកម្ម​ភាពបា.ញ់ប្រហារ​​​ប្លន់​យកកាបូបលុយ​​​​អស់​ចំនួនជាង១០០​លានរៀល ​​ស្មើ​នឹង​ប្រហែល​​​​​​៣​ម៉ឺន​ដុល្លារ​។​

រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រី​​អាជីវ​ករ​​​ប្តូរ​ប្រាក់​​ម្នាក់​បានរង​របួស​យ៉ាងធ្ងន់ធ្ងរ​​​ និងបានស្លាប់​បាត់​បង់ជីវិត​​​ពេលគេ​បញ្ជូនទៅសង្គ្រោះ​​នៅ​​មន្ទីរពេទ្យ​​​កាល់ម៉ែត ​​ដល់ពាក​់កណ្តាល​ផ្លូវ​​​ដោយសារ​​​​ចោរ​​ប្លន់​ប្រដាប់អាវុធ​​១ក្រុមធ្វើ​​សកម្ម​ភាពបាញ់ប្រហារ​​​ប្លន់​យកកាបូបលុយ​​​​អស់​ចំនួនជាង១០០​លានរៀល ​​ស្មើ​នឹង​ប្រហែល​​​​​​៣​ម៉ឺន​ដុល្លារ​។

អំពើ​ប្លន់​ឃោរឃៅ​នេះ​​បានកើត​ឡើង​​​​​​ខណៈ​ស្ត្រី​​​រងគ្រោះ​​​កំពុងជិះ​​ម៉ូតូធ្វើដំណើរ​​​​ចេញ​ពី​កន្លែង​​​ប្តូរលុយ​មួយកន្លែង​​​​ម្តុំផ្សារ​​អូឡាំ​ពិក ខណ្ឌ​ចំការមន ​​ត្រឡប់ទៅផ្ទះ​​វិញ​នៅម្តុំ​​រង្វង់មូល​ថ្នល់​បំបែក​​ចោមចៅ​​​ជាមួយ​កូន​ប្រុស ប៉ុន្តែ​​​​ដល់​ពាក់​កណ្តាលផ្លូវ​ប៉ុណ្ណោះ ។

ហេតុការណ៍​​​នោះ​​បានកើតឡើង​​កាលពីវេលា​ម៉ោង​​​១០​និង​​​២០នាទី​​​ព្រឹកថ្ងៃទី​​​២៨ សីហា ​​​២០១១ ​នៅ​លើកំណាត់​មហាវិថី​​សហព័ន្ធ​​រុស្ស៊ី ​ត្រង់ចំណុច​​កន្លែង​លក់​​​ខោអាវជជុះ​ម្តុំដង​​​នង្គ័ល ​មុខ​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិព្រៃ​ទា ​សង្កាត់ចោមចៅ ​ខណ្ឌដង្កោ ​រាជធានីភ្នំពេញ។ ​ស្ត្រីរងគ្រោះ​​​ឈ្មោះ​ជួន ធារ៉ា អាយុ​​៤៨​ឆ្នា ​​​មុខ​របរ​ប្តូរប្រាក់ ត្រូវចោរបាញ់​​៣គ្រាប់​​ផ្ទុះ​១គ្រាប់ ​ចំ​ដើមទ្រូង​​ខាង​ឆ្វេង​​ធ្លាយទៅក្រោយ​ ចំណែក​ឯ​កូន​ប្រុសរបស់គាត់​​​​ឈ្មោះ​​ផុន ឡាទី អាយុ​២១​ឆ្នាំ មិន​រង​របួស​អ្វីនោះឡើយ ​ពួកគេ​​​រស់នៅ​​​ក្បែរ​​រង្វង់​​មូលថ្នល់​​បំបែក​ចោមចៅ ​ភូមិព្រៃ​​​ជីសាក់ សង្កាត់​ចោមចៅ ​​ខណ្ឌដង្កោ​។

ដោយឡែក​​ ក្រុម​ចោរ​​ប្លន់​​​មានគ្នា​​​៣នាក់​ស្លៀក​​​ពាក់ស៊ីវិល​​​ប្រដាប​់​ដោយ​​កាំភ្លើង​ខ្លី​​​២ដើម ​ជិះម៉ូតូ​​​ធុនហុង​ដា​ឌ្រីម​ ​​C125 ពីរគ្រឿង ​​ក្រោយ​ពេលធ្វើ​​សកម្ម​ភាព​​​បាញ់​​​​ប្លន់​​​ដណ្តើម​យក​កាបូប​លុយ​​ជាង​​១០០​លាន​រៀល​ពី​ស្ត្រី​​រងគ្រោះ រួច​​​​ហើយ​ពួកគេ​បានគេចខ្លួន​​​បាត់ ដោយសុវត្ថិភាព​​​។ ​តាម​ប្រភព​​ព័ត៌មាន​​បាន​​ឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ និង​កូនប្រុស​​​ជិះម៉ូតូ​១គ្រឿង ម៉ាក​អ៊ែរ​ប្លែត ​ពាក់​ស្លាកលេខ ភ្នំពេញ 1AX-2125 ពណ៌ខ្មៅ ​នាំ​យក​លុយចំនួន​​​៣​ម៉ឺន​ដុល្លារ​​អាេមរិកទៅ​ប្តូរ​​​យក​ប្រាក់​រៀល​​ជាង​១០០​លានរៀល នៅផ្ទះ​លេខ​​​៥២ ​ម្តុំផ្សារ​​អូឡាំពិក ​ខណ្ឌ​ចំការមន ដែលជា​​កន្លែង​​ប្តូរប្រាក់​​ធំមួយ ។ ​លុះក្រោយ​​​ពេល​​​ដូរ​រួច ស្ត្រី​​រង​គ្រោះ​ និងកូន​ប្រុសបានជិះ​ម៉ូតូឌុបគ្នា ត្រឡប់​​ទៅផ្ទះ​វិញ ដោយ​​​ដាក់​លុយនៅក្នុង​​​​​កា​បូប​ស្ពាយ​​​​មួយ ហើយ​​​ពេល​ទៅ​​ដល់​ពាក់​កណ្តាល​​​​ផ្លូវ​ត្រង់​​​ចំណុច​​កើត​ហេតុ​​ខាងលើ ស្រាប់តែ​​​មានជន​សង្ស័យ​៣​នាក់​ស្លៀកពាក់ស៊ីវិល​​​ជិះម៉ូតូ​​​ដេញ​តាមពីក្រោយ​​កៀរ​​ឱ្យឈប់​​​ រួច​ដកកាំភ្លើង​​​​​ខ្លី​ភ្ជង់​​​គំរាម​​​ឱ្យប្រគល់​​​​កាបូប​លុយ​​​ឱ្យពួកគេ​។  ខណៈ​នោះ​​​​ស្ត្រីរងគ្រោះ​​​មិនព្រមប្រគល់​​​កាបូប​​លុយ​​នោះ​ឱ្យ​ឡើយ  ឯក្រុម​​​ចោរ​ក៏​បានដណ្តើម​​​​​យក តែ​​ជន​រង​គ្រោះ​​​នៅតែមិន​ព្រម​​ឱ្យ​​​ដដែល ហើយ​ប្រវាយប្រតប់​គ្នា​​​ទើប​ក្រុម​​ចោរ​បាញ់​​ប្រហារ​ចំនួន​៣គ្រាប់ ប៉ុន្តែ​ផ្ទុះ​​​១គ្រាប់​​ត្រូវ​ទ្រូង​ឆ្វេង​ស្ត្រីរងគ្រោះ​​​​បណ្តាល​​ឱ្យ​​ដេក​ដួលក្នុងថ្លុកឈាមតែម្តង​ ៕