ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្យា​​ករណ៍​​ថា​ប្រេង​​នឹង​ធ្លាក់​ចុះ​​នៅ​សប្តាហ៍​ក្រោយផ្អែក​លើ​ស្ថាន​ការណ៍​​នៅ ​លីប៊ី

13 ឆ្នាំ មុន

តម្លៃ​ប្រេង​​អាច​ធ្លាក់​ចុះ​នៅ​សប្តាហ៍​​ក្រោយ​នេះ ក្រោយ​ពេល​ដែល​ក្រុម​​ឧ​ទ្ទាម​លី​ប៊ី​គ្រប់​គ្រង​ប្រ​ទេស​បានទាំង​ស្រុង​​បន្ទាប់​ពី​ទាត់​ទម្លាក់​មេ​ដឹក​នាំ​របស់​ខ្លួន Muammar Qaddafi។ វា​ក៏​ជា​ការ​ចាប់​ផ្តើម​ស្តារ​ឡើង​វិញ​ក្នុង​ការ​នាំ​ចេញ​ប្រេង​។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​របស់​សារ​ព័ត៌​មាន​ Blooberg។​ អ្នក​​​វិភាគ​​ប្រ​មាណ​៥០​ភាគ​រយ​ព្យា​​ករថា

តម្លៃ​ប្រេង​​អាច​ធ្លាក់​ចុះ​នៅ​សប្តាហ៍​​ក្រោយ​នេះ ក្រោយ​ពេល​ដែល​ក្រុម​​ឧ​ទ្ទាម​លី​ប៊ី​គ្រប់​គ្រង​ប្រ​ទេស​បានទាំង​ស្រុង​​បន្ទាប់​ពី​ទាត់​ទម្លាក់​មេ​ដឹក​នាំ​របស់​ខ្លួន Muammar Qaddafi។ វា​ក៏​ជា​ការ​ចាប់​ផ្តើម​ស្តារ​ឡើង​វិញ​ក្នុង​ការ​នាំ​ចេញ​ប្រេង​។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​របស់​សារ​ព័ត៌​មាន​ Blooberg។​ អ្នក​​​វិភាគ​​ប្រ​មាណ​៥០​ភាគ​រយ​ព្យា​​ករថា តម្លៃ​ប្រេង​ នឹង​​ធ្លាក់​ចុះ​ចាប់​ពី​ថ្ងៃ​ទី​២​ កញ្ញា​ ចំណែក​អ្នក​វិភាគ​​២៦​ភាគ​រយ​ផ្សេង​ទៀ​ត​ថា ប្រេង​​ឡើង​ថ្លៃ​។​

លោក Ahmed Jehani ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ពួក​ឧ​ទ្ទាម​លី​ប៊ី​និយាយថា ​ក្រុម​ប្រឹក្សា​​ដឹក​ជញ្ជូន​ជាតិ​លី​ប៊ី​មាន​ផែន​ការ​បូម​ប្រេង​ឡើង​វិញ​នៅ​ប៉ុន្មាន​សប្តាហ៍​​ខាង​មុខ​។ គាត់​បន្ត​ថា ​លី​ប៊ី​នឹង​ខំ​ផលិត​ប្រេង​ឱ្យ​បាន​១,៥​លាន​បា​រ៉ែល​ក្នុង​មួយ​ថ្ងៃ។​ តាម​របាយ​ការណ៍​របស់​ទី​ភ្នាក់​ងារ​អន្តរ​ជាតិ​ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទី​ក្រុង​ប៉ារីស បង្ហាញ​ថា ​ផលិត​ផល​ប្រេង​ក្នុង​ប្រ​ទេស​លី​ប៊ី​ធ្លាក់​ចុះមក​ត្រឹម​តែ​៦០.០០០​បារ៉ែល​ក្នុងមួយថ្ងៃ​ នា​ខែ​កក្កដា។​

លោក​ Michael Lynch ​ប្រ​ធាន​យុទ្ធ​សាស្ត្រ​​ថាម​ពល និង​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​ក្នុង​ទី​ក្រុង​ Winchester ​សហរដ្ឋ​អាមេរិក​និយាយ​ថា «យើង​មិន​ដែល​ឃើញ​​ព័ត៌​មាន​​នៃ​ការ​ធ្លាក់​ចុះ​ប្រេង​របស់​ប្រទេស​ល៊ី​បី​ឡើយ​។ យើង​កំពុង​សម្លឹង​តាម​ដាន​ការ​ផលិត​ប្រេង​ឡើង​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ហើយ​ខ្ញុំ​គិត​​ថា វា​នឹង​សម្រាល​​ដល​់​ផល​ប៉ះ​ទង្គិច​ក្នុងទី​ផ្សារ​​ពិ​ភព​លោក​នៅ​សប្តាហ៍​ក្រោយ»។​

លោក Edward Morse ​ប្រ​ធាន​​ស្រាវ​ជ្រាវ​​ទំនិញ​​នៃ​ក្រុម​ហ៊ុន City Group Global Market Inc. ​ព្យា​ករថា ប្រ​ទេស​លី​ប៊ី​អាច​ផលិត​ប្រេង​បន្ថែម​ចំនួន​ពីរ​សែន​បា​រ៉ែល​ក្នុង​មួយ​ថ្ងៃ​ នៅ​ចន្លោះ​​ពី​ខែ​កញ្ញា​ ហើយ​បង្កើន​​ដល់​៥​សែន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​​នៅដំណាច់​ឆ្នាំ​នេះ ​​ហើយ​អាច​​បង្កើន​​ការ​ផលិត​ដល់​១,៦​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅ​ដំណាច់​ឆ្នាំ​២០១២។​ តម្លៃ​ប្រេង​នៅ​ទី​ផ្សារ​​ទី​ក្រុង​ញ៉ូវ​យ៉ក​៨៤,៧៩​ដុល្លារ​ក្នុង​មួយ​បា​រ៉ែល​នា​សប្តាហ៍​នេះ​ តែ​​គេ​​រំពឹង​ទុក​ជា​មុន​ថា ​វា​នឹង​ធ្លាក់ចុះ​៧​ភាគ​រយ​ក្នុង​ឆ្នាំ​នេះ៕