លោក ត្រាំ រកបានអ្នកទិញកម្មវិធី TikTok ហើយ គឺជាក្រុមអ្នកមានលុយចាយមិនអស់
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហើបប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហើបប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហើបប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោករកបានហើយអ្នកទិញយកកម្មវិធី TikTok ដែលលោកបានពណ៌នាថាគឺជាក្រុមអ្នកមានលុយចាយមិនអស់ ហើយអត្តសញ្ញាណពួកគេលោកនឹងបង្ហាញក្នុងរយៈពេលប្រហែលពីរសប្តាហ៍ទៀត។
លោក ត្រាំ បានធ្វើការកត់សម្គាល់ក្នុងបទសម្ភាសន៍មួយលើកម្មវិធី «Sunday Morning Futures with Maria Bartiromo» របស់ទូរទស្សន៍ Fox News ដោយលោកអះអាងថា កិច្ចព្រមព្រៀងដែលលោកកំពុងបង្កើត ប្រហែលជាត្រូវការការយល់ព្រមពីចិន ដើម្បីបន្តឈានទៅមុខទៀត ហើយលោកព្យាករណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi Jinping) ទំនងជានឹងយល់ព្រម។
ប្រធានាធិបតិអាមេរិកទី៤៧ វ័យ៧៩ឆ្នាំរូបនេះ កាលពីដើមខែនេះ បានបន្តពន្យារពេល ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃផុតកំណត់សម្រាប់ក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋានក្នុងប្រទេសចិន ដើម្បីយល់ព្រមលក់ប្រតិបត្តិការកម្មវិធី TikTok មកឱ្យអាមេរិក ឬប្រឈមនឹងការបិទនៅទូទាំងសហរដ្ឋអាមេរិកតែម្តង។
កិច្ចព្រមព្រៀងមួយត្រូវបានបង្កើតកើតឡើង ដែលនឹងធ្វើឱ្យប្រតិបត្តិការកម្មវិធី TikTok ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនថ្មី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ភាគច្រើនគ្រប់គ្រង និងដំណើរការដោយវិនិយោគិនជនជាតិអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានផ្អាកទៅវិញ បន្ទាប់ពីប្រទេសចិនបានបង្ហាញថា ខ្លួននឹងមិនយល់ព្រមលក់ជាដាច់ខាត បើទោះបីជាលោក ត្រាំ បានប្រកាសដាក់ពន្ធដ៏ច្រើនលើទំនិញចិនរបស់ក៏ដោយ។
យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីពេលថ្មីៗនេះ លោក ត្រាំ បានថ្លែងថា «យើងមានអ្នកទិញ TikTok។ ខ្ញុំគិតថាខ្ញុំប្រហែលជាត្រូវការការយល់ព្រមពីប្រទេសចិន។ ខ្ញុំគិតថាលោកប្រធានាធិបតី ស៊ី ប្រហែលជាយល់ព្រម»។
ច្បាប់របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៤ តម្រូវឱ្យ TikTok បញ្ឈប់ប្រតិបត្តិការលើទឹកដីអាមេរិកត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លុះត្រាតែក្រុមហ៊ុនមេ ByteDance លក់កម្មវិធីនេះមកឱ្យអាមេរិក។ ទោះយ៉ាងណាក៏ដោយ ឱសានវាទនេះ ត្រូវបានពន្យារពេលរហូតដល់៣ដងពីលោក ត្រាំ៕ ប្រភព ៖ Reuters
ចែករំលែកព័តមាននេះ