ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​ធ្លាក់​ចុះ​7​​ភាគ​រយ​បន្ទាប់​​ពី​កើន​​ឡើង​4ឆ្នាំ​​ជាប់​គ្នា

13 ឆ្នាំ មុន

តម្លៃ​មាស​ដាំ​ក្បាល​ចុះ​ក្នុង​សប្តាហ៍​នេះ​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈ​​កាល​៤​ឆ្នាំ​កន្លង​មក​នេះ។​ មាស​ដុំ​បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ​មក​ត្រឹម ១.៧៥៧,៨០​ដុល្លារ​​ក្នុង​មួយ​អោន​ស្មើ​នឹង​០,៩​ភាគ​រយ​ ហើយ​មាន​ការ​​ប្រែ​ប្រួល​បន្តិច​នៅ​ម៉ោង​១១​និង​២៦​នាទី​កើន​ឡើង​វិញ​មក​ត្រឹម​១.៧៧៧,២​ដុល្លារក្នុង​មួយ​អោនក្នុង​ប្រ​ទេស​សិង្ហ​បុរី។ ​មាស​ធ្លាក់​ចុះ​៧,១​ភាគ​

តម្លៃ​មាស​ដាំ​ក្បាល​ចុះ​ក្នុង​សប្តាហ៍​នេះ​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈ​​កាល​៤​ឆ្នាំ​កន្លង​មក​នេះ។​ មាស​ដុំ​បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ​មក​ត្រឹម ១.៧៥៧,៨០​ដុល្លារ​​ក្នុង​មួយ​អោន​ស្មើ​នឹង​០,៩​ភាគ​រយ​ ហើយ​មាន​ការ​​ប្រែ​ប្រួល​បន្តិច​នៅ​ម៉ោង​១១​និង​២៦​នាទី​កើន​ឡើង​វិញ​មក​ត្រឹម​១.៧៧៧,២​ដុល្លារក្នុង​មួយ​អោនក្នុង​ប្រ​ទេស​សិង្ហ​បុរី។ ​មាស​ធ្លាក់​ចុះ​៧,១​ភាគ​រយ​ពី​កំណត់​ត្រា​ខ្ពស់​បំ​ផុតរបស់​ខ្លួនកាល​ពី​​ថ្ងៃ​ទី​២៣​ សីហា ដែល​មាន​តម្លៃ​១.៩១៣,៥​ដុល្លារ​ក្នុងមួយ​អោន​។ សរុប​សម្រាប់​សប្តាហ៍​នេះ​មាស​​ធ្លាក់​ចុះ​៤,១​ភាគ​រយ។​

លោក Lachlan Shaw ​អ្នក​វិភាគ​ធនាគារ​អូស្ត្រាលី​និយាយ​ថា យើង​​សង្ឃឹម​ថា តម្លៃ​មាស​នៅ​តែ​ដើរ​ពី​ក្រោ​យភាព​ទន់​ខ្សោយនៃ​ប្រាក់​ដុល្លារ​​ជា​សេដ្ឋ​កិច្ច​រួម​ និង​ហិរញ្ញ​វត្ថុ​​មិន​ច្បាស់​លាស់​ដែល​បង្ក​មក​ពី​វិបត្តិ​ប្រាក់​បំណុល​ក្នុង​ប្រ​ទេស​ប្រើ​​ប្រាក់​អឺរ៉ូ។​ មុន​សប្តាហ៍​នេះ​តម្លៃ​មាស​បាន​លោត​ឡើង​​​ឥត​ឈប់​រយៈ​កាល​៧​សប្តាហ៍​ជាប់​ៗ​គ្នា ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សប្តាហ៍​នៃ​ដំណើរ​​កើន​ឡើង​នៃ​មាស​​គិត​ចាប់​ពី​ខែ​​មេ​សា​ ​ឆ្នាំ​២០០៧មក​។

តម្លៃ​មាស​កើន​ឡើង​២៥​ភាគ​រយ ក្នុង​ឆ្នាំ​២០១១ ធ្វើ​ឱ្យមាស​​កើន​ឡើង​ជាប់​ៗ​គ្នា​១១​ឆ្នាំ ស្រប​ពេល​ដែល​ការ​ធ្លាក់​ចុះ​នៃ​រូបិយ​វត្ថុ និង​ក្តី​បា​រម្ភ​ចំពោះ​អតិផរណា​ដែល​ជំរុញ​ឱ្យ​អ្នក​វិនិ​យោគ​រក​កន្លែង​វិនិយោគ​៕