ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​27-28 ​សីហា

12 ឆ្នាំ មុន

*ឆ្នាំ​១៧៨៩ -សភាជាតិ​បារាំង​បាន​អនុម័ត​សេចក្តី​ប្រកាស​​ទិ​វា​សិទ្ធិ​បុរស​និង​សិទ្ធិ​ប្រជាពល​រដ្ឋ​។ សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា​ បុរស​ដែល​កើត​មក​មាន​សិទ្ធិ​សេរី​ភាព​ពេញ​បរិ​បូរ​និង​ស្មើ​ភាព​។ *ឆ្នាំ​១៧៩៨-កងកម្លាំង​របស់​ចល​នា​ទាម​ទារ​ឯក​រាជ្យ​សហ​ភាព​អៀរឡង់​បង្កើត​ដោយ​លោក​ Wolfe Tone​ជា​មួយ​នឹង​កង់​ទ័ព​បារាំង​បាន​ប្រយុទ្ធ​គ្នា​ជា​មួយ​កងទ័ពអង់​គ្លេសនៅ​ក្នុង​សមរភូមិ​​ Battle of Castlebar។

សម្រាប់​ថ្ងៃ​​ទី​២៧ ​សីហា

*ឆ្នាំ​១៧៨៩
-សភាជាតិ​បារាំង​បាន​អនុម័ត​សេចក្តី​ប្រកាស​​ទិ​វា​សិទ្ធិ​បុរស​និង​សិទ្ធិ​ប្រជាពល​រដ្ឋ​។ សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា​ បុរស​ដែល​កើត​មក​មាន​សិទ្ធិ​សេរី​ភាព​ពេញ​បរិ​បូរ​និង​ស្មើ​ភាព​។
*ឆ្នាំ​១៧៩៨
-កងកម្លាំង​របស់​ចល​នា​ទាម​ទារ​ឯក​រាជ្យ​សហ​ភាព​អៀរឡង់​បង្កើត​ដោយ​លោក​ Wolfe Tone​ជា​មួយ​នឹង​កង់​ទ័ព​បារាំង​បាន​ប្រយុទ្ធ​គ្នា​ជា​មួយ​កងទ័ពអង់​គ្លេសនៅ​ក្នុង​សមរភូមិ​​ Battle of Castlebar។
*ឆ្នាំ​១៨១០​
-កងទ័ព​ជើង​ទឹក​បារាំង​បាន​វាយ​បំ​បាក់​កង​ទ័ព​ជើង​ទឹក​អង់​គ្លេស​រុញ​ច្រាន​ពួក​គេ​មិន​ឲ្យ​ចូល​កាន់​កាប់​កំពង់​ផែ ​Grand Portនៅ​ Île de France។
*ឆ្នាំ​១៨១៣​
-ស្តេច​ណាប៉ូ​ឡេអុង​ទី​១របស់​បារាំង​Napo​leon Bonaparte បាន​ដឹក​នាំ​ទ័ព​វាយ​កំទេច​កងទ័ព​អូទ្រីស​ រុស្ស៊ី​ និង​ប្រទេស​ព្រូស៊ី​នៅ​សមរ​ភូមិ​ Dresdenប្រទេស​អាល្លឺម៉ង់​។
*ឆ្នាំ១៨២៨
-ប្រទេស​អ៊ូរូ​ហ្គាយ​ទាម​ទារ​ឯក​រាជ្យ​ភាព​ជា​ផ្លូវ​ការ​នៅ​ឯកិច្ច​ចរចាសន្តិ​ភាព​ជា​លើក​ទី​១រវាង​ប្រេស៊ីល​និង​អា​ហ្សង់​ទីន​ដែល​រៀប​ចំ​និង​សម្រប​សម្រួល​ដោយ​អង់​គ្លេស​ ។
*ឆ្នាំ​១៨៥៩
-ប្រេង​កាត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទី​ក្រុង​Titusvilleរដ្ឋ​ផឹន​ស៊ីលវេនៀ​សហរដ្ឋ​អាមេរិក​។ ការរក​ឃើញ​នោះ​បាន​នាំ​ទៅ​រក​ការ​បង្កើត​ជា​អណ្តូង​ប្រេង​ដ៏​ជោគជ័យ​លើក​ដំ​បូង​ក្នុង​ពិភព​លោក​។
*ឆ្នាំ​១៩១៦
-ប្រទេស​រ៉ូ​ម៉ានី​ប្រកាស​សង្គ្រាម​ជា​មួយ​អា​ណា​ចក្រ​អូ​ទ្រីស​-ហុង​គ្រី​។
*ឆ្នាំ​១៩២២
-កងទ័ព​តួកគី​បាន​វាយ​ដណ្តើម​យក​ទី​ក្រុង​Afyonkarahisarក្នុង​តំបន ​Aegean Region ភាគ​ខាង​លិច​តួកគី​ពី​ប្រទេស​ក្រិច​។​
*ឆ្នាំ​១៩៣៩
-យន្ត​ហោះ​ដើរ​ដោយ​ថាម​ពល turbojet ​ឈ្មោះ​ Heinkel He 178ត្រូវ​បាន​ដាក់​ឲ្យ​ហោះ​ហើរ​ជា​លើក​ដំបូង​។
*ឆ្នាំ​១៩៤៣
-កងទ័ព​ជប៉ុន​ដក​ចេញ​ពី​កោះ​ New Georgiaដែល​ជា​​តំបន់​ធ្វើ​សកម្ម​ភាព​យោ​ធា​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។
*ឆ្នាំ​១៩៥៧
-រដ្ឋ​ធម្មនុញ្ញ​លើក​ដំបូង​របស់​ប្រទេស​ម៉ា ឡេស៊ី​​បាន​ចូល​ជា​ធរមាន​។
*ឆ្នាំ​១៩៦២
-យានអវកាស​គ្មាន​មនុស្សជិះ​របស់​អាមេរិក​ឈ្មោះ ​Mariner 2ត្រូវ​បាន​អង្គការ​ណា​សា​បាញ់​បង្ហោះ​ទៅ​ភព​ផ្កាយ​ព្រះ​សុក្រ​។
*ឆ្នាំ​១៩៦៩
-កងកុំ​ម៉ង់​ដូ​អ៊ីស្រាអែល​បាន​ជ្រៀត​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​ប្រទេស​អេហ្ស៊ីប​ដើម្បី​វាយ​ប្រហារ​លើ​ទី​តាំង​ធំ​កងទ័ព​អេហ្ស៊ីប​ដែល​ស្ថិត​នៅ​តំបន់​ជ្រលង​ភ្នំ​នីល​។
*ឆ្នាំ​១៩៩១
-សហគមន៍​អឺរ៉ុប​ព្រម​ទទួល​ស្គាល់​ឯក​រាជ្យ​ភាព​បណ្តា​រដ្ឋ​នៅ​តំបន់​បាល់​ទិច​មាន​ដូចជា​អេស្តូ​នី លីទុយ​អានី​និង​ឡេតូ​នី​។
-ប្រទេស​ម៉ូល​ដូ​វ៉ា​ប្រកាស​ឯក​រាជ្យ​ភាព​ពី​​សហភាព​សូ​វៀត​។
*ឆ្នាំ​១៩៩៣
-ស្ពាន​ឥន្ទធនូ​ Rainbow Bridgeដែល​ភ្ជាប់​ខណ្ឌ​ Shibauraក្នុង​ទី​ក្រុង​តូ​ក្យូ​ទៅ​​កោះ​អូ​ដៃ​បា​ត្រូវ​បាន​សាង​សង់​រួច​រាល់​។
*ឆ្នាំ​២០០៦
-ជើង​ហោះ​ហើរ​ Comair Flight 191 របស់​​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​នៅ​ពេល​ចេញ​ដំណើ​រ​ពី​ព្រលាន​យន្ត​ហោះ​ Blue Grassនៅ​ទី​ក្រុង​Lexingtonរដ្ឋ​កឹន​តឺក​គី​សម្លាប់​អ្នក​ដំណើរ​និង​ក្រុម​នា​វឹក​អស់​៤៩​នាក់ ។

សម្រាប់​ថ្ងៃ​ទី​​២៨ ​​សីហា

-ជន​ជាតិ​ជ្វីហ្វ​៦០០០នាក់​ត្រូវ​បាន​គេ​សម្លាប់​ចោល​នៅ​ទី​ក្រុង​ Mainzប្រទេស​អាល្លឺម៉ង់​ដោយ​ចោទ​ប្រកាន់​ថា​ពួក​គេ​គឺ​ជា​ប្រភព​នៃ​ការកកើត​ជំងឺ​ប៉ែស្ត។
*ឆ្នាំ​១៥១១
-ជន​ជាតិ​ព័រទុយ​ហ្គាល់​ចូល​កាន់​កាប់​កោះ​ម៉ាឡា​កា ប្រ​ទេស​ម៉ាឡេស៊ី​។
*ឆ្នាំ​១៥២១
-អាណា​ចក្រ​អូ​តូ​ម៉ង់​(តួកគី​បច្ចុប្បន្ន​)​ចូល​ឈ្លាន​ពាន​រដ្ឋ​ធានី​បែល​ហ្គ្រាដ​ប្រទេស​ស៊ែរប៊ី​។
*ឆ្នាំ​១៧៨៩
-អ្នក​អវកាស​អាល្លឺម៉ង់​លោក​ Sir Frede​rick William Herschelបាន​រក​ឃើញ​ព្រះ​ចន្ទ​ថ្មី​មួយ​នៃ​ភព​រណប​ព្រះ​អាទិត្យ​ទី​៦​សាទូន​ឬភព​សៅរ៍​ (Saturn)។
*ឆ្នាំ​១៨៤៩៖
-បន្ទាប់​ពី​ការ​ឡោម​ព័ទ្ធ​អស់​រយៈ​ពេល​១ខែ​ ទី​ក្រុង​ Veniceដែល​ទើប​តែ​ប្រកាស​ឯក​រាជ្យ​ភាព​ដោយ​ខ្លួន​ឯង​​បាន​ប្រកាសសុំ​​ចុះ​ចាញ់​ប្រទេស​អូ​ទ្រីស​។ Veniceបច្ចុប្បន្ន​ស្ថិត​នៅ​ភាគ​ខាង​ជើង​អុីតាលី​។
*ឆ្នាំ​១៨៩៨
-លោក​ Caleb Davis Bradham បាន​ប្តូរ​ឈ្មោះ​ភេសជ្ជ​ៈ​របស់​ខ្លួន​ទៅ​ជា​ប៉ិបស៊ី​កូ​ឡា​Pepsi-Cola។
*ឆ្នាំ​១៩០១
-សាកល​វិទ្យា​ល័យ​ Silliman University ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​ហ្វ៊ីលីពីនគឺ​ជា​សាកល​វិទ្យា​ល័យ​ឯក​ជន​របស់​អាមេរិក​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។
*ឆ្នាំ​១៩១៦
-អំឡុង​សង្គ្រាម​លោក​លើក​ទី១ ៖ អាល្លឺម៉ង់​ប្រកាស​សង្គ្រាម​ជា​មួយ​ប្រទេស​រ៉ូ​ម៉ានី​។
-អ៊ីតាលី​ប្រកាសសង្គ្រាម​ជា​មួយ​អាល្លឺម៉ង់​។
*ឆ្នាំ​១៩៣១
-បា​រាំង​និង​សហភាព​សូ​វៀត​ចុះ​ហត្ថ​លេ​ខា​លើ​សន្ធិ​សញ្ញា​មួយ​ស្តី​ពី​ការ​មិន​ឈ្លាន​ពាន​គ្នា​ទៅ​វិញ​ទៅ​មក​។
*ឆ្នាំ​១៩៣៧​
-Toyota Motorsក្លាយ​ជា​ក្រុម​ហ៊ុន​ឯក​រាជ្យ​មួយ​នៅជប៉ុន​។
*ឆ្នាំ​១៩៨៦
-មន្ត្រី​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​លោក​Jerry A. Whitworthត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​៣៦៥ឆ្នាំ​ពី​បទ​ធ្វើ​ចារកិច្ច​ឲ្យ​សហភាព​សូ​វៀត​ ។
*ឆ្នាំ​១៩៩០
-ប្រទេស​អ៊ី​រ៉ាក់​ប្រកាស​ដាក់​ប្រទេស​គូវេត​ជា​ខេត្ត​ថ្មី​របស់​ខ្លួន​។
*ឆ្នាំ​១៩៩១
-អ៊ុយ​ក្រែន​ប្រកាស​ឯក​រាជ្យ​ភាព​ចេញ​ពី​សហភាព​សូ​វៀត​។
-ការដួល​រលំ​រប​ប​សហភាព​សូ​វៀត​ លោក​ប្រធានា​ធិបតី​មី​ខាអេល​ហ្គោ​បា​ឆូវ​​លាលែង​តំណែ​ង​អគ្គ​លេ​ខា​ធិកា​បក្ស​កុម្មុ​យនីស្ត​សូ​វៀត​។
*ឆ្នាំ​១៩៩៦
-ព្រះ​អង្គ​ម្ចាស់​ឆាល​របស់​ប្រទេស​វ៉េល​និង​ម្ចាស់​ក្សត្រី​ដាយអាណា​លែង​លះ​គ្នា​។
*ឆ្នាំ​២០០៥
-ព្យុះ​កាទ្រី​ណា​ធ្វើ​ឲ្យ​បាក់​ដី​នៅ​រដ្ឋ​ល្វីសស៊ី​ណា​និង​រដ្ឋ​មី​ស៊ី​ស៊ី​ពី​សហរដ្ឋ​អាមេរិក​៕