ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​លែង​ផ្ដល់​អា.​វុ.ធ​មួយ​ចំនួន​ដល់​អ៊ុយក្រែន

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រុង​វ៉ា​ស៊ីន​តោន​ ប្រកាស​កាលពី​ថ្ងៃ​ទី​១​ កក្កដា ផ្អាក​ការ​ផ្ដល់​ជំនួយ​យោធា​មួយ​ផ្នែក​ដល់​អ៊ុយ​ក្រែ​ន ដោយ​លើក​ឡើង​ពី​ការ​ថែរក្សា​បរិមាណ​នៃ​ការ​ស្តុក​គ្រឿង​សព្វាវុធ​របស់​ខ្លួន​។ ការ​ផ្អាក​នោះ​ ប្រកាស​ឡើង​ពេល​ដែលរុស្ស៊ី ​កំពុង​តែ​បង្កើន​ការ​វាយប្រហារ​លើ​ដែនដី​អ៊ុយ​ក្រែ​ន​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រុង​វ៉ា​ស៊ីន​តោន​ ប្រកាស​កាលពី​ថ្ងៃ​ទី​១​ កក្កដា ផ្អាក​ការ​ផ្ដល់​ជំនួយ​យោធា​មួយ​ផ្នែក​ដល់​អ៊ុយ​ក្រែ​ន ដោយ​លើក​ឡើង​ពី​ការ​ថែរក្សា​បរិមាណ​នៃ​ការ​ស្តុក​គ្រឿង​សព្វាវុធ​របស់​ខ្លួន​។ ការ​ផ្អាក​នោះ​ ប្រកាស​ឡើង​ពេល​ដែលរុស្ស៊ី ​កំពុង​តែ​បង្កើន​ការ​វាយប្រហារ​លើ​ដែនដី​អ៊ុយ​ក្រែ​ន​។

អ្នកនាំពាក្យ​រង​សេត​វិមាន​លោកស្រី​អាន​ណា​កែ​ល​លី ដែល​អះអាង​ពី​ព័ត៌មាន​នោះ​ថ្លែង​ថា សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ដើម្បី​ជា​ការ​គិតគូរ​ដំបូង​គេ​ដល់​ផលប្រយោជន៍​អា​មេ​រិ​ក​។ លោកស្រី​មិន​បាន​ផ្ដល់​ភាព​លម្អិត​ជាង​នេះ​ទេ តែបើ​តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា មក​ពី​ការ​ព្រួយបារម្ភ​របស់​​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លើ​គ្រឿង​សព្វាវុធ​ក្នុង​ស្តុក ព្រោះតែ​ការ​ដក​យក​ដោយ​ផ្ទាល់​សម្រាប់​ជំនួយ​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​។ ការ​ផ្អាក​ផ្ដល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​ទាក់ទិន​ដល់​មី​សី​ុ​ល​ការពារ​អាកាស​និង​គ្រាប់​ផ្លោង​។

ការ​ផ្អាក​ផ្ដល់​អាវុធ​អា​មេ​រិ​ក​ដល់​អ៊ុយ​ក្រែ​ន ប្រកាស​ឡើង ពេល​ដែល​ប្រទេស​នេះ​កំពុង​តែ​ប្រឈម​មុខ នឹង​ការ​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្សុ​ី​កាន់តែ​ខ្លាំង​។ ចំនួន​ដ្រូ​ន​រយៈ​ឆ្ងាយ​របស់​រុស្ស៊ី ​បញ្ជូន​ទៅ​វាយប្រហារ​អ៊ុយ​ក្រែ​ន មានការ​កើនឡើង​ដល់​៣៦,៨%​ក្នុង​ខែមិថុនា​។

និយាយ​ពី​សង្គ្រាម​ដ្រូ​ន​កាលពី​ថ្ងៃ​ទី​១​កក្កដា​អ៊ុយ​ក្រែ​ន​បាន​បញ្ជូន​ដ្រូ​ន​រយៈ​ឆ្ងាយ​១​គ្រឿង វាយ​ប្រហារ​រោងចក្ររុស្ស៊ី ​​មួយ ដែល​ស្ថិត​នៅ​ចម្ងាយ​ដល់​១៣០០​គីឡូម៉ែត្រ​។ ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី បាន​ផ្ដល់​អាទិភាព​ដល់​ការ​ផលិត​ដ្រូ​ន​វាយប្រហារ ហើយរុស្ស៊ី ​បង្កើន​ការ​វាយប្រហារ​ដោយ​ដ្រូ​ន ក្នុង​ចំនួន​ច្រើន​កាលពី​ខែមិថុនា​។ ក្នុង​ខែមិថុនា​នោះ​រុស្ស៊ី ​​បាន​បញ្ចេញ​ដ្រូ​ន​ដល់​ទៅ​៥៤៣៨​គ្រឿង​មក​វាយប្រហារ​អ៊ុយ​ក្រែ​ន​ដែល​នោះ​ជា​ចំនួន​ដ្រូ​ន​ដ៏​ច្រើន​បំផុត​ក្នុង​ពេល​តែ​មួយ​ខែ​។

តាម​អ្នក​ទទួលខុសត្រូវ​នៃ​ភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន​ម្នាក់​ថា ដ្រូ​ន​មួយ​គ្រឿង​បាន​វាយប្រហារ​រោងចក្រ​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក​រុស្ស៊ី ​មួយ​នៅ​គូ​ប៉ុ​ល ដែល​រោងចក្រ​នេះ​ផលិត​ប្រព័ន្ធ​ការពារ​អាកាស​និង​ដ្រូ​ន​សម្រាប់​កងទ័ពរុស្ស៊ី ​​។ ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​បណ្ដា​អគារ​រោងចក្រ ហើយ​មនុស្ស​៣​នាក់​ស្លាប់​និង​៣៥​នាក់​ទៀត​រង​របួស​។ អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ បាន​ប្រើ​ដ្រូ​ន​រយៈ​ឆ្ងាយ​ផលិត​ក្នុងស្រុក ដើម្បី​វាយប្រហារ​បណ្ដា​រោងចក្រ បណ្ដា​ទីតាំង​ស្តុក​និង​ទីតាំង​ភស្ដុ​ភារ ស្ថិត​នៅ​ជ្រៅ​ក្នុង​ដែនដី​រុស្ស៊ី ​​៕

Szczecin,Poland-April 2022:MIM-104 Patriot – American surface-to-air missile system developed by Raytheon to protect strategic targets.3D Illustration.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ