ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះសង្គ្រាមទៀតហើយ រវាងលោកត្រាំនិងលោកអេឡុន ម៉ាសក៍

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ ​និង​មហាសេដ្ឋី​លោកអេឡុន ម៉ាសក៍ ដែល​ជួយ​លោក​ត្រាំ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី បាន​បញ្ចេញ​សង្គ្រាមពាក្យសម្ដី​និង​ហែកហួរ​គ្នា​ជា​ថ្មី​ទៀត​ហើយ​។ លើក​នេះ​ថៅកែ​ក្រុមហ៊ុន​TESLA និង​បណ្ដាញ​សង្គម​X…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ ​និង​មហាសេដ្ឋី​លោកអេឡុន ម៉ាសក៍ ដែល​ជួយ​លោក​ត្រាំ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី បាន​បញ្ចេញ​សង្គ្រាមពាក្យសម្ដី​និង​ហែកហួរ​គ្នា​ជា​ថ្មី​ទៀត​ហើយ​។ លើក​នេះ​ថៅកែ​ក្រុមហ៊ុន​TESLA និង​បណ្ដាញ​សង្គម​X បាន​ហៅ​លោក​ត្រាំ​ជា​អតីត​សម្ព័ន្ធមិត្ត​ថា ជា​ជ្រូក​គ​ន្ធា​ត់​ហើយ​ពិត​ណាស់​លោក​ត្រាំ​ក៏​តបត​វិញ​ដែរ​។

តាម​មើលទៅ​ជម្លោះ​រវាង​លោក​ត្រាំ​និង​លោក​អេឡុន ម៉ាសក៍ កាន់តែ​ធ្វើ​ឲ្យ​អនាគត​របស់​TESLA​រង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់​។ តើ​មក​ពី​អ្វី​ទៅ? គម្រោង​ច្បាប់​ថវិកា​ថ្មី​របស់​លោក​ត្រាំ​ដែល​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​ច្រើន ពិតជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ ដែល​នាំ​ឲ្យ​លោកអេឡុន ម៉ាសក៍​មានការ​ខ្លាច ដែល​នោះ​ជា​ការ​លុប​ចោល​ឥណទាន​សម្រាប់​ទិញ​រថយន្ត​អគ្គិសនី​។ បច្ចុប្បន្ន​រដ្ឋការ​អា​មេ​រិ​កបាន​ជួយ​ប្រាក់​៧៥០០​ដុល្លារ​សម្រាប់​ទិញ​រថយន្ត​អគ្គិសនី​ថ្មី​មួយ​គ្រឿង និង​ជួយ​៤០០០​ដុល្លារ​សម្រាប់​ការ​ទិញ​រថយន្ត​អគ្គិសនី​មួយ​ទឹក​មួយ​គ្រឿង​។

ដោយ​មាន​បណ្ដាញ​សង្គម​X លោកអេឡុន ម៉ាសក៍ ​បាន​សម្រេច​ធ្វើសង្គ្រាម​ប្រឆាំង​គម្រោង​ថវិកា​នោះ​ដោយ​គំរាម​ថា​លោក​នឹង​ចេញ​ទៅ​បង្កើត​គណបក្ស​នយោបាយ​ផ្ទាល់ខ្លួន​មួយ​។ ជម្លោះ​រវាង​អតីត​សម្ព័ន្ធមិត្ត​ទាំង​២​ពេល​នេះ​ហាក់​កាន់តែ​ទៅ​ឆ្ងាយ​ថែម​ទៀត​។ បន្ទាប់​ពី​ការ​រិះគន់​គ្នា​ដោយ​ពាក្យ​ធ្ងន់​ៗ​កាលពី​ថ្ងៃ​ទី​១​កក្កដា​លោក​ត្រាំ​អះអាង​ថា លោក​មិន​បដិសេធ​ឡើយ​ការ​បណ្ដេញ​លោក​អេឡុន ម៉ាសក៍ ​ដែល​ទទួល​បាន​សញ្ជាតិ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០០២ និង​បញ្ជូន​ទៅ​កាន់​ប្រទេស​ដើម​វិញ​គឺ​អាហ្វ្រិក​ខាងត្បូង​។

ពេល​បណ្ដា​អ្នកកាសែត​សួរ​លោក​ពី​រឿង​នេះ​លោក​ត្រាំ​លើក​ឡើង​ថា យើង​ត្រូវ​ពិចារណា​ពី​រឿង​នោះ​។ លោក​ក៏​លើក​ដែរ​ពី​លទ្ធភាព​ប្រើ​គណៈកម្មាធិការ​ទទួល​បន្ទុក​ប្រសិទ្ធភាព​រដ្ឋាភិបាល​បង្កើត​ឡើង​សម្រាប់​លោកអេឡុន ម៉ាសក៍ ​ដើម្បី​ប្រឆាំង​នឹង​មហាសេដ្ឋី​រូប​នោះ​វិញ​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​សហព័ន្ធ តាម​រយៈ​មូលនិធិ​សាធារណៈ​ដែល​វិនិយោគ​ក្នុង​បណ្ដា​សហគ្រាស​របស់​មហាសេដ្ឋី​រូប​នេះ ពិសេស​ក្នុង​វិស័យ​អវកាស​៕

President Donald Trump speaks during a news conference with Elon Musk in the Oval Office of the White House, Friday, May 30, 2025, in Washington. (AP Photo/Evan Vucci)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ