បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់កាយអាក្រាតននលគកនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោឆាយហុកជាន់ទី១នៃអគារលេខ៦៤៨ តាមបណ្ដោយផ្លូវ លេខ៧០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៦សីហា២០១១ បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោ រាយការណ៍ជូនសមត្ថកិច្ចមកធ្វើការត្រួតពិនិត្យ ។
នៅក្នុងបន្ទប់៦០៨ បុរសនេះដេកស្លាប់លើកំរាលពូក.សស្អាត គ្របភួយពណ៌.សពីលើ ទាំងកាយអាក្រាតននលគកដែលគេសន្និដ្ឋានថា ស្លាប់ក្រោយពេល រួមរក្សហើយ ពីព្រោះថាពេលគេចូលមកស្នាក់នៅបន្ទប់ក្នុងសំណាក់នេះ គឺមាននារីជាដៃគូម្នាក់ទៀតមកជាមួយ ប៉ុន្តែនាងបានគេចខ្លួនបាត់ហើយ ។ បុរសនេះស្លាប់ដោយការរឹត.កខ្លាំងក្លា មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំបងប្អូនសាច់ញាតិមកទទួលយកទៅបុណ្យ ។
បុគ្គលិកផ្ទះសំណាក់បាននិយាយឱ្យដឹងថា មុនពេលកើតហេតុបន្តិច គឺកាលពីវេលាម៉ោង៥ល្ងាច បុរសនេះបានមកជួលបន្ទប់ផ្ទះសំណាក់លេខ៦០៨ស្នាក់នៅជាមួយនារីម្នាក់ប្រកបដោយភាពល្អូកល្អិន … លុះដល់ម៉ោង៨យប់ ស្រាប់តែនារីនោះ បានចុះមកក្រោមរួចទាមទារឱ្យបុគ្គលិកផ្ទះសំណាក់ចាក់សោ ម៉ូតូទិញអីញ៉ាំ ដោយកុហកថា ប្តីនាងដេកលក់ហើយ ហើយប្រើនាងឱ្យទៅទិញបាយញ៉ាំ ។ ដោយមានការសង្ស័យ បុគ្គលិកផ្ទះសំណាក់ ក៏ឡើងទៅមើល បន្ទប់ខាងលើ ស្រាប់តែឃើញបុរសនោះស្លាប់បាត់ទៅហើយ… លុះមកមើលខាងក្រោម នារីនោះគេចខ្លួនបាត់៕
ចែករំលែកព័តមាននេះ