ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​ដូរកូនឆ្កែ និង​ដូរ​កូនមាន់ បានក្លាយជា​​ជម្លោះ​​​ចូលពេទ្យ​​​ទាំង​អស់​គ្នា​

13 ឆ្នាំ មុន

​ខេត្ត​កំពត​​ ៖ ​​ស្ត្រី​​៣នាក់​បានឈ្លោះ​​ប្រកែក​គ្នា​ជា​ពាក្យសម្តី​​ជុំវិញ​​រឿង​​ភាគី​​ ​ម្ខាង​​មានកូនឆ្កែ សុំ​​ភាគីម​្ខាង​ដូរកូន​​មាន់​​។ ហេតុការណ៍​នេះ បាន​កើត​ឡើង​​កាលពី​ល្ងាចថ្ងៃទី​​២៥ សីហា នៅ​ភូមិ​កំពង់​សំរោង ​ឃុំ​កំពង់សំរោង ស្រុកទឹកឈូ ​ហើយ​ដោយ​​​​សារជម្លោះ​​នេះក៏បណ្តាល​​​ឱ្យ​​រង​របួស​​​​ចូលពេទ្យ​​ ទាំងអស់គ្នា​។​

ខេត្ត​កំពត​​ ៖ ​​ស្ត្រី​​៣នាក់​បានឈ្លោះ​​ប្រកែក​គ្នា​ជា​ពាក្យសម្តី​​ជុំវិញ​​រឿង​​ភាគី​​​ម្ខាង​​មានកូនឆ្កែ សុំ​​ភាគីម​្ខាង​ដូរកូន​​មាន់​​។ ហេតុការណ៍​នេះ បាន​កើត​ឡើង​​កាលពី​ល្ងាចថ្ងៃទី​​២៥ សីហា នៅ​ភូមិ​កំពង់​សំរោង ​ឃុំ​កំពង់សំរោង ស្រុកទឹកឈូ ​ហើយ​ដោយ​​​​សារជម្លោះ​​នេះក៏បណ្តាល​​​ឱ្យ​​រង​របួស​​​​ចូលពេទ្យ​​ទាំងអស់គ្នា​។

នៅមុនពេល​កើតហេតុ ​ភាគី​ខាង​​​ម្ចាស់ឆ្កែ​​ឈ្មោះ​ចាប ស្រី ភេទស្រី អាយុ​ជាង​​៤០​ឆ្នាំ ​នៅ​ភូមិ​​កំពង់សំរោង ឃុំកំពង់​​សំរោង ​បានប្រើ​កូន​ស្រីតូច​ម្នាក់​អាយុប្រហែលជាង​​​១០​ឆ្នាំ ​ឱ្យ​​ទៅ​យក​មាន់​ដែលខ្លួន​​​បានព្រមព្រៀង​ដូរ​​​នឹង​កូនឆ្កែ ​ជា​មួយ​ឈ្មោះ​ម៉ាក ម៉េត ភេទ​ស្រី អាយុ​​៣១​ឆ្នាំ កាលពី​​៥ខែ​​មុន​។ ពេលកូនស្រី​នោះ​​​មកជួប​ជា​មួយ​ម្ចាស់មាន់​​ឈ្មោះ​​ម៉ាក ម៉េត ​បានប្រាប់​ទៅ​​ក្មេងស្រី​​នោះ​​​​វិញ ​​ពី​រឿង​​​កាត់​កង​​ថ្លៃ​ជំពាក់​ស្រា​​​​ចំនួន​​​៥លីត្រ ​និង​ថ្លៃ​សាច់​​ជ្រូក​​បី​ខាំ​ថា រួច​រាល់​អស់ហើយ តែ​បើ​ម្តាយ​នាង​មិនព្រម​​​​ចាំគាត់​ចាប់​មាន់​​ឱ្យ​។ ​ពេលនោះក្មេងស្រី​​​ក៏ត្រឡប់​ទៅប្រាប់​ម្តាយ​វិញ ​​ក្រោយ​មក​​​ម្ចាស់ឆ្កែ​​​​ឈ្មោះ​ចាប ស្រី ជាម្តាយ និង​ឈ្មោះ​​រ័ត្ន អុីម ​ជា​កូនស្រី អាយុ​​២៦​ឆ្នាំ ​​ទាំង​​​២នាក់​ម្តាយ​និង​កូន​​បាន​​មក​ផ្ទះឈ្មោះ​​​ម៉ាក ម៉េត​។

ស្ត្រី​ឈ្មោះម៉ាក ម៉េត ​​ជា​ម្ចាស់​​មាន់​បាន​ឱ្យ​សមត្ថ​កិច្ច​​ដឹង​ថា ​​ពេល​ពីរនាក់​ម្តាយ និង​​​កូនចូល​ដល់​ក្នុង​​​​របង​ផ្ទះគឺ​នៅវេលា​ម៉ោង​៦​និង​​៣០នាទី​ល្ងាច​ថ្ងៃទី​២៥ សីហា ដោយស្ត្រី​ជា​ម្តាយ​​កាន់​ដំបង​​​នៅនឹង​​​​ដៃ រី​ឯ​កូនស្រី​​​​ដៃទទេ​។ ​​​ពេលនោះ​ម្តាយ​​ដែលកាន់ដំបង​​នៅដៃ​​​​បាន​ស្ទុះចូលទៅ​ចាប់​មាន់​​​ ប៉ះមាន់​ដែល​​​អង្គការ​​ទើបនឹង​ចែក​​ឱ្យ​ចិញ្ចឹម​​​ផង​ គាត់​​ក៏​ស្ទុះទៅ​​ដណ្តើម​មាន់​ពីដៃ​វិញ​​បម្រុង​​​ដូរ​ឱ្យ​មាន់​​ផ្សេង ប៉ុន្តែពេល​​ស្ទុះទៅ​ដណ្តើម​មាន់​វិញ​នោះ ពុំទាន់បាននិយាយ​គ្នា​រឿង​​​ដូរទេ ​ក៏​កើត​​​​ការ​ប្រវាយប្រតប់​​គ្នា។​ ភាគី​ខាង​កូន​ឆ្កែ​ពីរ​នាក់ម្តាយ​និងកូន​បានព្រួត​​គ្នា​វាយ​​រូបគាត់​ម្ចាស់​​​​មាន់ ដោយ​ម្តាយ​​​ចាប់​ក្របួច​សក់​​គាត់ ​​ឱ្យកូន​វាយ​តែ​ក្រោយ​​មក​គាត់​​​​​រើ​បម្រះ​​រួច ​ក៏ទាញ​បាន​ពូថៅ​​​នៅក្បែរ​នោះ​​​​​កាប់​កូន​ស្រីរបស់​​​ម្ចាស់ឆ្កែ​មួយ​ពូថៅចំ​ក្បាល​។

តាមព័ត៌មាន​​ឱ្យដឹ​ងថា ក្នុង​ជម្លោះ​នោះ​ត្រូវ​បាន​​​អ្នកភូមិ​នៅជិតខាង​​មក​ជួយ​ឃាត់ រួច​នាំ​​​ភាគី​​ទាំង​សង​ខាង​​​ទៅរក​ពេទ្យ​​​​រៀង​ខ្លួន ។ ក្នុងយប់​​​​កើត​ហេតុនោះ ​ភាគី​ម្ចាស់​មាន់​​ពុំ​បាន​​ទៅប្តឹង​​​ប៉ូលិសប៉ុស្តិ៍​​ទេ ​ដោយសារ​មាន​​​របួស ហើយ​ត្រូវ​​​​បាន​ក្រុម​គ្រួសារ​​​​​ដឹក​ទៅ​រកពេទ្យ​​​​អង្គ​ការ​ រីឯ​ស្ត្រី​​​ជាកូនស្រីម្ចាស់ឆ្កែ ​ដែលត្រូវ​​ស្ត្រី​ម្ចាស់មាន់​កាប់​ត្រូវ​​ចំក្បាល​មួយពូ​ថៅ​​នោះ បាន​មក​ប្តឹង​​​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​ទាំង​យប់ រួច​មក​មន្ទីរពេទ្យ​​​បង្អែក​​​ឱ្យ​ពេទ្យ​​​​ដេរ​របួស​ទាំង​យប់​ដែរ​។

ទាក់ទិន​នឹង​ករណី​​​​បង្ករបួសស្នាមដែល​​កើត​ឡើង​​ពីរឿង​ដូរ​កូនឆ្កែ​​​​​ជាមួយ​​កូន​​មាន់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​​​ប៉ុស្តិ៍នគរ​បាល​​​ឃុំ និងសមត្ថកិច្ច​​​​អធិ​ការ​​ដ្ឋាន​​​ស្រុកដែលចុះ​ធ្វើការ​​ស្រាវជ្រាវ​​ឃើញ​​ថា រឿង​នេះភាគី​ទាំងពីរ​​​​បានដូរ​គ្នា​​តាំង​ពី​​៥ខែ​មុនម៉្លេះ​ រីឯកូន​ឆ្កែ​ដែល​​ដូរនឹង​មាន់​នោះ​ក៏​​​ងាប់​បាត់​​​ទៅហើយ ​។ រឿង​នេះ​មកពី​ភាគី​ខាង​កូន​ឆ្កែ​ឆាប់​​មានកំហឹង​​​​មកលើ​ភាគី​​ខាងស្ត្រី​​ម្ចាស់​មាន់ ​​ទើប​​បណ្តាល​ឱ្យ​មានរឿងហេតុ​​រហូត​​ដល់​ដេក​​ពេទ្យ​ទាំង​សង​ខាង ៕