ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកជិះម៉ូតូទៅផ្ទះមិនរួច ក៏ដេកតាមផ្លូវត្រូវចោរលួ.ចម៉ូតូបាត់

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ជួបជុំ​ជាមួយ​មិត្តភក្ដិ​នៅ​ក្នុង​ហាង​កែវ​ព្រិល មួយ​កន្លែង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិន​រួច ក៏​ឈប់​ទុក​ម៉ូតូ​ដេក​សម្រាក​តាម​ផ្លូវ ត្រូវ​បាន​ជនសង្ស័យ​លួច​ម៉ូតូ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ជួបជុំ​ជាមួយ​មិត្តភក្ដិ​នៅ​ក្នុង​ហាង​កែវ​ព្រិល មួយ​កន្លែង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិន​រួច ក៏​ឈប់​ទុក​ម៉ូតូ​ដេក​សម្រាក​តាម​ផ្លូវ ត្រូវ​បាន​ជនសង្ស័យ​លួច​ម៉ូតូ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដាញ​ផ្លូវ​បេតុង​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ត្រង់​ចំណុច​ដី​ឡូ​តិ៍​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ស្រេង ចាន់​តា​នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ធ្វើ​ការងារ​ក្រុមហ៊ុន រស់នៅ​ក្នុង​បុរី​ឡុ​ង​នី ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុង​ប៊ីត ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1HT-8096 ចេញពីផ្ទះ​ទៅ​ផឹកស៊ី នៅ​ក្នុង​ហាង​កែវ​ព្រិល​មួយ​កន្លែង ជួបជុំ​ជាមួយ​មិត្តភក្តិ ក្រោយ​ពី​ផឹក​រួច​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ដោយសារ​ស្រវឹង​ខ្លាំង​ពេក​ទៅ​ផ្ទះ​មិន​រួច បាន​ឈប់​ម៉ូតូ​សម្រាក​ដេក​នៅ​តាម​ផ្លូវ​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​យក​ទៅ​បាត់ ។

ពេល​ជន​រង​គ្រោះ​ភ្ញាក់​ឡើង​ស្រឡាំងកាំង មិនឃើញ​ម៉ូតូ​របស់​ខ្លួន​ក៏​ដើរ​ចេញពី​ទីតាំង​កន្លែង​បាត់​ម៉ូតូ​មក​ផ្លូវ​វេ​ង​ស្រេង​រួច​ហើយ​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ជួយ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​រក​ម៉ូតូ​របស់​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​សួរនាំ​ជន​រង​គ្រោះ​ខាងលើ រួច​ហើយ​ដឹក​ទៅ​ចង្អុលបង្ហាញ​ទីតាំង​កន្លែង​ហេតុ ដែល​ជនសង្ស័យ​យក​ម៉ូតូ បន្ទាប់​មក​បានអោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍ ដើម្បី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ឃាត់ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ