ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​៧​កន្លែង​ក្នុង​ខេត្តព្រះវិហារ

10 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សម្ភារ​សម្រាប់​ប្រើប្រាស់​ដំណើរការ​ផលិត​គ្រឿង​សង្ហា​រឹម​ជា​ច្រើន​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីស្នាក់ការ​បរិស្ថាន (​អូរ​កក់​) និង​នៅ​ថ្នាល​បណ្តុះ​កូន​ឈើ​ក្រុង​ព្រះ​វិហារ ក្រោយ​ការ​ប្រតិបត្តិការ​លើ​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​ចំនួន​៧​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហា ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច នា​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តព្រះវិហារ ៖ សម្ភារ​សម្រាប់​ប្រើប្រាស់​ដំណើរការ​ផលិត​គ្រឿង​សង្ហា​រឹម​ជា​ច្រើន​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីស្នាក់ការ​បរិស្ថាន (​អូរ​កក់​) និង​នៅ​ថ្នាល​បណ្តុះ​កូន​ឈើ​ក្រុង​ព្រះ​វិហារ ក្រោយ​ការ​ប្រតិបត្តិការ​លើ​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​ចំនួន​៧​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហា ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច នា​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា​២០២៥ ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​ខាងលើ មានការ​ចូលរួម​ពី​កម្លាំង​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត កម្លាំង​ដែនជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រការ កម្លាំង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រំ​ទេព កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ត្បែងមានជ័យ មន្ត្រី​សហគមន៍ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​ដឹកនាំ​ចុះ​បង្ក្រាប​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ លោក ស្រេង វុ​ទ្ធា ចាប់ពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​ពោធិ៍ ឃុំ​ពោធិ៍ និង​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេ​រុ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដែល​បាន​បង្កើត​សិប្បកម្ម​កែ​ច្នៃ​ឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត (​ល្មើសច្បាប់​) នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន បាន​សហការ​រួម​គ្នា​រឹបអូស​បាន​វត្ថុ​តាង​បទល្មើស​ជា​ច្រើន​ប្រភេទ រួម​ទាំង​ឈើ​ល្មើសច្បាប់ រួម​មាន​៖ ម៉ាស៊ីន​ជ្រៀក​៤​គ្រឿង ម៉ាស៊ីនភ្លើង​១៥​សេស ១​គ្រឿង ម៉ាស៊ីន​ខ្យល់​សម្រាប់​បាញ់ថ្នាំ ១​គ្រឿង ម៉ូ​ទ័​រ​កាត់​៥​គ្រឿង​ម៉ូ​ទ័​រ​សម្លៀង​១​គ្រឿង ម៉ូ​ទ័​រ​ឈួ​ស ២​គ្រឿង .​ម៉ូ​ទ័​រ​ខាត់ ៥​គ្រឿង .​ម៉ូ​ទ័​រ​ស្វាន ៤​គ្រឿង​.​ម៉ូ​ទ័​របុក ១​គ្រឿង​.​តាប​ឈួ​ស​ឈើ​១​គ្រឿង .​ឈើ​អារជ្រៀក​ចម្រុះ​៣២​ដុំ និង​ក្តា​១០​សន្លឹក​ប្រវែង​២​ម៉ែត្រ ។

រីឯ​វត្ថុ​តាង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ជន​ប្រព្រឹត្ត​បទល្មើស ដោះ​យក​ទៅ​លាក់​ទុក​ដោយសុវត្ថិ​ភាព ដែល​មន្ត្រី​បរិស្ថាន​មិន​អាច​រុករក​ឃើញ ។ ចំពោះ​វត្ថុ​តាង​បទល្មើស​ដែល​រឹបអូស​បាន​ទាំងអស់​នា​ពេល​នោះ ត្រូវ​បាន​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​បរិស្ថាន (​អូរ​កក់​) និង​នៅ​ថ្នាល​បណ្តុះ​កូន​ឈើ​ក្រុង​ព្រះ​វិហារ​។

ពាក់ព័ន្ធ​ករណី​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ខាងលើ ម្ចាស់​សិប្បកម្ម​៤​ទីតាំង បាន​ធ្វើ​កិច្ចសហការ​ជា​មួយ​សមត្ថកិច្ច​បាន​ល្អ និង​ចំនួន​២​ទីតាំង​ទៀត មិន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នោះ​ទេ ដោយ​ដោះ​ម៉ាស៊ីន និង​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​យក​ទៅ​លាក់​ទុក និង​ជម្លៀស​ចេញពី​ទីតាំង​ប្រព្រឹត្ត​ដោយ​សុ​វត្ថ​ភាព ​និង​ទីតាំង​សិប្បកម្ម ១​កន្លែង​ទៀត ដែល​ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ម្ចាស់​សិប្បកម្ម​ឈ្មោះ​ទៀក តែម មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​នោះ​ទេ ថែម​ទាំង​បាន​ធ្វើការ​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​ល្មើសច្បាប់​ទាំងនោះ​បាន​ឡើយ ។

តែបើ​ទោះជា​មិន​សហការ​ក្តី ក៏​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៅ​តែ​បន្ត​អនុវត្ត​ច្បាប់​ដកហូត​យក​វត្ថុ​តាង​ទាំងអស់ និង​បាន​នាំ​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន នៅ​ស្នាក់​ការ​បរិស្ថាន​ក្រុង​ព្រះ​វិហារ (​ថ្នាល​បណ្តុះ​កូន​ឈើ​)​។

ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​រូប​នោះ កម្លាំង​សមត្ថកិច្ច​មិន​បាន​ចាប់​ឃាត់ខ្លួន​នោះ​ទេ ដោយ​បាន​ព្យាយាម​ពន្យល់​ពី​ការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ និង​មានទោស​ទណ្ឌ​ថែម​ទៀតខណៈនោះ​ម្ចាស់​សិប្បកម្ម ក៏​បាន​សម្រួល​ឥរិយាបថ យល់ព្រម​ឲ្យ​សមត្ថកិច្ច ដកហូត​យក​វត្ថុ​តាង​តាម​សម្រួល ។ តែ​ជនល្មើស​មិន​ព្រម​ផ្តិត​មេដៃ​ក្នុង​កំណត់ហេតុ​នោះ​ទេ គ្រាន់តែ​បាន​ទទួលស្គាល់​ថា គាត់​ពុំ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ទេ​។

ក្រោយ​ការ​បង្ក្រាប​ទីតាំង​បើក​សិប្បកម្ម​កែ​ច្នៃ​ឈើ​ល្មើសច្បាប់​ទាំង​៧​កន្លែង​នោះ​រួច​មក មន្ត្រី​សមត្ថ​កិច្ច​ជំនាញ​បរិស្ថាន​ខេត្តព្រះវិហារ ក៏​បាន​បន្ត​បើក​ការ​ស៊ើ​អង្កេត​លើ​ទីតាំង​ផ្សេង​ៗ​ទៀត នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ត្បែងមានជ័យ ដើម្បី​បន្ត​ចំណាត់ការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ និង​រក្សា​ធនធាន​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​ឱ្យ​នៅ​គង់វង្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ