ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់​ស្កាត់​អាវុធ​សាហា.វ​ គណៈរដ្ឋមន្រ្តី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​អាស៊ីត​ខ្លាំង​មាន៦​ជំពូក និង២៧​មាត្រា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុង​កិច្ច​ប្រជុំ​​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ត្រី​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ សីហា នៅ​វិមាន​​សន្និ​ភាព​ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​អគ្គ​មហា​ សេនា​បតីតេជោ ហ៊ុន សែន បាន​​សម្តេច​អនុ​ម័ត​ សេចក្តី​ព្រាន​ច្បាប់​ ស្តីពី​​ការ​គ្រប់​​គ្រង​អាស៊ីដ​ខ្លាំង​ដែល​​ជា​របៀប​វារៈ​ទី១ ក្នុង​កិច្ច​ប្រជុំ ។

រាជធានីភ្នំពេញ ៖ ក្នុង​កិច្ច​ប្រជុំ​​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ត្រី​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ សីហា នៅ​វិមាន​​សន្និ​ភាព​ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន បាន​​សម្តេច​អនុ​ម័ត​ សេចក្តី​ព្រាន​ច្បាប់​ ស្តីពី​​ការ​គ្រប់​​គ្រង​អាស៊ីដ​ខ្លាំង​ដែល​​ជា​របៀប​វារៈ​ទី១ ក្នុង​កិច្ច​ប្រជុំ ។

យោង​តាម​សេចក្តី​​ប្រកាស​​ព័ត៌​មាន​បាន​ថ្លែង​ថា ​កន្លង​មក​ការប្រើ​​​អាស៊ីដ​ខ្លាំង​ដើម្បីជះ ឬ​ស្រោច​​ទៅលើ​​មនុស្ស​បាន​កើ​ត​មាន​ឡើង​​ជា​បន្ត​បន្ទាប់ ​ហើយ​ដែល​បទ​ល្មើស​នេះ​​អាច​ចាត់​ទុក​ថា ជា​​បទ​ល្មើស​​មួយ​ក្នុង​ចំណោម​បទ​ល្មើស​​ផ្សេង​ទៀត ដែល​មាន​ចរិត​សាហាវ​ ឃោរ​ឃៅ​ យង់​ឃ្នង អមនុស្ស​ធម៌ ហើយ​បន្សល់​ទុក​នូវ​សោក​នាដ​កម្ម​ ដោយ​សារ​ធ្វើ​ឱ្យ​ជន​រងគ្រោះ​​មាន​របួស​ស្នាម​​ ខូច​សម្ផស្ស​​ពី​ធម្ម​ជាតិ  ពិការ​ទាំងផ្លូវ​កាយ និង​​ផ្លូវ​ចិត្ត​​យ៉ាង​ធ្ងន់​ធ្ងរ​​ក្លាយ​ទៅជា​ជន​ពិការ​មួយ​រយៈ ឬ​ពិការ​​អស់​មួយ​ជីវិត​ ហើយ​មាន​ករណី​ខ្លះ​​ទៀត​បាន​បណ្តាល​ឱ្យ​ជន​រងគ្រោះ​​​បាត់​បង់​ជីវិត​ក៏​មាន ។

ផល​វិបាក​នានា ដែល​កើត​​ឡើង​ចំពោះ​ជន​រង​គ្រោះ ​ដោយ​បទល្មើស​​អាស៊ីដ​ខ្លាំង​កន្លង​មក​ បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ និងជា​ក្តី​​កង្វល់​​សម្រាប់​​សង្គម​ជាតិ ​ក៏​ដូចជា​រាជរដ្ឋា​ភិបាល​​ ។

ដោយ​​មាន​កិច្ច​សហ​ការ​ពីក្រសួង​​ឧស្សា​ហ​កម្ម​ រ៉ែ និង​ថាម​ពល ក្រសួង​យុត្តិ​ធម៌ ​ក្រសួង​សុខា​ភិបាល ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​មាន​ការ​ផ្តល់​យោ​បល់​ពី​អង្គ​ការ​លើ​កាដូ និង​អង្គ​ការ​ជួយ​ជន​រងគ្រោះ​​ដោយ​អាស៊ីដ​ខ្លាំង​ផងដែរ ក្រសួង​​មហា​ផ្ទៃ​បាន​​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​​ការ​គ្រប់គ្រង​​អាសីុដ​ខ្លាំង ដែល​ជា​ច្បាប់​​ពិសេស​ដោយ​​ឡែក​បន្ថែម​​ពីលើ​ក្រម​ព្រហ្ម​ទណ្ឌ​ដែល​មាន​ជា​ធរ​មាន​​ស្រាប់​ក្នុង​គោល​ដៅ ទ​ប់​ស្កាត់​​បទល្មើស​​អាស៊ីដ​ខ្លាំង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​ដើម្បីចូល​រួម​ចំណែក​​ការពារ​​សណ្តាប់ធ្នាប់​​សាធារណៈ​សន្តិ​សុខ និង​សុវត្ថិ​ភាព​សង្គម​​ ក៏​ដូចជា​លើក​កម្ពស់​សុខុមាល​ភាព​ជូន​ប្រជា​ពល​រដ្ឋ​ ។

សេចក្តី​ព្រាង​ច្បាប់​​ស្តីពី​ការ​គ្រប់​គ្រង​អាសីុដ​​ខ្លាំង​​រួម​មាន​៦​ជំពូក ចែកចេញ​ជា​២៧​មាត្រា មាន​វិសាល​ភាព​គ្រប​ដណ្តប់​​លើ​ការ​ផលិត​​ ការ​កែច្នៃ​ ការនាំចូល ការនាំចេញ ការ​វេច​ខ្ចប់ ការ​ដឹក​​ជញ្ជូន ​ការ​យក​តាម​ខ្លួន ការ​ចែក​ចាយ ការ​លក់​ ការ​ទិញ ការ​រក្សា​ទុក និង​ការ​ប្រើ​ប្រាស់​​អាស៊ីដ​ខ្លាំង​គ្រប់​ប្រភេទដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​​ដល់​សុខ​ភាព និង​អាយុ​ជីវិត​​មនុស្ស​ នៅក្នុង​ព្រះ​​រាជា​ណាចក្រ​កម្ពុជា ។

សម្រាប់​​រ​បៀប​វារៈ​​ទី២ ទាក់ទង​ទៅនឹង​​សេច​ក្តី​ព្រាង​​អនុ​ក្រឹត្យ​ស្តីពី​ការ​ប្រែ​​​ក្លាយ​​មជ្ឈ​មណ្ឌល​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​អគ្គិ​សនី​​កម្ពុជា ​ទៅជា​វិទ្យា​ស្ថាន​​វិទ្យា​សាស្ត្រ​អគ្គិ​សនី ត្រូវបាន​ប្រកាស​ថា ​សេចក្តី​ព្រាង​​អនុ​ក្រឹត្យ​​ស្តីពី​ការ​ប្រែ​ក្លាយ​​មជ្ឈ​មណ្ឌល​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​​អគ្គិសនី​កម្ពុជា​​ទៅជា​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​​អគ្គិ​សនី ​ដើម្បី​បង្កើន​លទ្ធ​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស​ឱ្យ​មាន​គុណ​ភាព​កម្រិត​​ឧត្តម​សិក្សា​​លើ​ជំនាញ​ប​ច្ចេក​ទេស​​អគ្គិ​សនី បំពេញ​ឱ្យ​តម្រូវ​ការ​ពល​កម្ម ស្រប​តាម​ការ​រីក​ចម្រើន​​លើ​វិស័យ​អគ្គិ​សនី​ និង​ដើម្បី​​បំពេញ​ឱ្យ​ទី​​ផ្សារ​ការ​ងារ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ត្រូវ​បាន​លើក​យក​ទៅ​​កែ សម្រួល​ឱ្យ​កាន់​​តែ​មាន​សុក្រឹត​ភាព​ថែម​ទៀត ដើម្បី​ប្រកាស​​ដាក់​ឱ្យ​អនុ​វត្ត​នា​ពេល​ខាង​មុខ ។

ជា​អធិបតី​​នៃ​កិច្ច​ប្រជុំ​​ចំពោះ​​បញ្ហា​ផ្សេងៗ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​​បាន​ស្វាគមន៍ និងកោត​សរសើរ​ចំពោះ​​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​កិច្ច​ការ​​ព្រំដែន​ទូទៅ ​ប្រចាំ​ភូមិ​​ភាគ​កម្ពុជា-ថៃ​​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​​ពីថ្ងៃទី​២៣ ដល់ថ្ងៃទី​២៥ សីហា ​ឆ្នាំ​២០១១ ។ ទន្ទឹម​គ្នា​នោះ​ដែរ សម្តេចតេជោ​ក៏​បាន​ក្រើន​រំលឹក​​ដល់​កង​យោធ​ពល​ខេមរភូមិន្ទ​ឱ្យ​បន្ត​ពង្រឹង​ថែម​ទៀត ​នូវការ​បង្កើត​​បរិយា​កាស​​នៃ​ការ​ជឿ​ទុក​ចិត្ត​​គ្នា​ជា​មួយ​ភាគី​យោធា​ថៃ​ ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​​ប្រសើរ​​ និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​​អនុ​វត្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ជា​មួយ​គ្នា ។

សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​ណែ​នាំ​​ឱ្យ​ក្រសួង​​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​​រដ្ឋ​​បាល​​ជល​ផល​​អាជ្ញាធរ​​ដែន​ដី សហ​ការ​រៀបចំ​បង្កើត​​ច្រក​ចេញចូល​តែ​មួយ ដើម្បី​​សម្រួល​​បែប​បទ ​លិខិត​បទដ្ឋាន​​​នានា និង​ស្វែង​រក​ទីផ្សារ​ជូន​ប្រជា​ពល​រដ្ឋ​​ដែល​ជា​​អាជីវ​ករ​ចិញ្ចឹម​​សត្វ​ក្រពើ​ ដើម្បី​​​ធ្វើ​យ៉ាង​ណា​​អាច​ឱ្យ​កម្ពុជា​ក្លាយ​​ទៅ​ជា​ប្រទេស​​ដែល​នាំ​​​ក្រពើ​​ចិញ្ចឹម​​ចេញដ៏​ល្បី​​មួយ ។

ដោយ​បាន​រំលឹក​​ឡើង​អំពី​​អនុ​សាសន៍​​ដែល​បាន​ដាក់​ចេញ​​នា​ពេល​កន្លង​មក​​នៅទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ពេល​សម្ពោធ​ចម្ការ​កៅស៊ូ​ទំរីង​​ក្នុង​ខេត្ត​​កំពង់ធំ ​ស្តីពីការ​​អនុ​វត្ត​យុទ្ធ​សាស្ត្រ​​ស្បែក​ខ្លា​ក្នុង​ការ​ផ្តល់​​ដី​សម្បទាន​សេដ្ឋ​កិច្ច​​សម្តេចអគ្គ​មហា​សេនាបតី​​តេជោ ហ៊ុន សែន ​បាន​ណែ​នាំ​ឱ្យ​ក្រសួង​​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​​ក្រសួង​បរិ​ស្ថាន​​ ក្រសួង​រៀបចំ​ដែន​ដី​​​នគរូប​នីយ​កម្ម និង​សំណង់​ចុះ​ពិនិត្យ​​ និងដោះ​ស្រាយ​​នៅតាម​ទី​តាំង​ដី​សម្បទាន​​សេដ្ឋ​កិច្ច​​នានា ​ដែល​មាន​ទំនាស់​ ដើម្បី​ធ្វើ​ឱ្យ​មាន​​សុខដុម​នីយ​កម្ម​រវាង​​ប្រជា​ពល​រដ្ឋ​ និង​វិនិ​យោគិន​​លើ​វិស័យ​​កសិ​កម្ម ។ ​សម្តេច​តេជោ ​ក៏បាន​ព្រមាន​​ដក​ហូតដី​សម្បទា​​ន​សេដ្ឋ​កិច្ច​ពី​វិនិ​យោគិន​ណា ​ដែល​មិន​អនុ​វត្ត​តាម​ការ​ដោះ​ស្រាយ​​ជូន​ប្រជា​ពល​រដ្ឋ​ដែល​មាន​ភូមិ​ដ្ឋាន​​យូរ​អង្វែង​​ក្នុងទីតាំង​រ​បស់​ខ្លួន​ផង​ដែរ ។

សម្តេច​តេជោ​នាយក​រដ្ឋ​ម​ន្ត្រី បាន​ក្រើន​រំលឹក​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ និងស្ថាប័ន​​ពាក់​ព័ន្ធត្រូវ​​មាន​ស្មារតី​​ភ្ញាក់​រលឹក​​ចុះ​ពិនិត្យ​​ និងដោះស្រាយ​ជា​បន្ទាន់ ចំពោះ​រោង​ចក្រ​សហ​គ្រាស​ណា​ដែល​​មាន​បុគ្គ​លិក​កម្ម​ករ​ជួប​ឧប្បត្តិ​ហេតុ​​ដូចជាករណី​រោងចក្រ M&V នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ជាដើម ៕