ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​​​ភាគខាង​លិច​ភ្នំពេញ ជាង​​​៤០នាក់​ដួលសន្លប់​​​ទាំងព្រឹក​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​កម្មការិនី​​ជាង​​៤០នាក់ ​​នៃរោងចក្រ​​​កាត់ដេរ​​ជីមលី ​បានទន់ដៃ​​​ ទន់ជើង​​ដួលសន្លប់​​ជាបន្តបន្ទាប់ បង្ក​ឱ្យមានការ​​​​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ត្រូវបានចាត់បញ្ជូន​ទៅសង្គ្រោះ​ ​នៅ​មន្ទីរពេទ្យ​​ស្រុកអង្គស្នួល ​យ៉ាងប្រញាប់​ប្រញាល់​កាលពីវេលាម៉ោង​​​៩​និង​​១៥នាទីព្រឹក​ថ្ងៃ​ទី​​២៦ សីហា ​២០១១​។​

រាជធានីភ្នំពេញ​​ ៖ ​​​កម្មការិនី​​ជាង​​៤០នាក់ ​​នៃរោងចក្រ​​​កាត់ដេរ​​ជីមលី ​បានទន់ដៃ​​​ ទន់ជើង​​ដួលសន្លប់​​ជាបន្តបន្ទាប់ បង្ក​ឱ្យមានការ​​​​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ត្រូវបានចាត់បញ្ជូន​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ស្រុកអង្គស្នួល ​យ៉ាងប្រញាប់​ប្រញាល់​កាលពីវេលាម៉ោង​​​៩​និង​​១៥នាទីព្រឹក​ថ្ងៃ​ទី​​២៦ សីហា ​២០១១​។

រោងចក្រ​​​​ជីមលី នេះស្ថិត​​​​​នៅ​តាម​បណ្តោយ​​​ផ្លូវ​​ជាតិលេខ​​​៤ ក្នុងភូមិ​​​ត្រពាំង​ទួល ​សង្កាត់​​កំបូល ខណ្ឌដង្កោ ​​មានកម្មករ​-​​កម្មការិនី​​​​បម្រើ​ការ​​​ទាំងអស់ជាង​​​២.០០០នាក់ ​​ហើយការ​ដួល​សន្លប់​​​ជាង​​​​៤០នាក់នេះ ​មិនត្រូវ​បានគេអះអាង​​​​​ពីមូលហេតុ​​​​ពិតប្រាកដ​​​នៅឡើយទេ ​​​ប៉ុន្តែ​​​តាម​ប្រភព​ពីកម្មករ​​​​​​​និយាយ​ថា បណ្តាល​មកពីការ​ភ័យ​តៗគ្នា ​​​ព្រោះថា​មុនពេលមានការ​ដួល​សន្លប់​​​គេឃើញ​​​​កម្មករ​​​ម្នាក់ត្រូវ​គេអះអាង​ថា ខ្មោច​ចូល​​​និយាយអត់ដឹង​​​អី ធ្វើ​​អ្វី​ផ្តេស​ផ្តាស ស្រែកឡូ ឡា​…​​បន្ទាប់មក​​ក៏ដួលសន្លប់​​​​​តៗ​គ្នា​ផ្អើល​​ឈុល​​​តែ​ម្តង​។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេល​ក្រោយ និង​នៅលើទំព័រកាសែត​កោះសន្តិភាព ៕