ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​​​​អប់រំ​ផ្សព្វផ្សាយ​​ពី​ការ​ទុក​​ដាក់​សំរាម​ ​ការញែក​ប្រភេទ​សំរាម​ និងការ​​​ផាកពិន័យ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​កាលពីព្រឹកថ្ងៃទី​​២៦ សីហា ​​២០១១ ថ្នាក់ដឹកនាំ មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ មន្ទីរពាក់ព័ន្ធ​​នានា អភិបាល​​​​ អភិបាល​រង​​​ខណ្ឌ​ដូនពេញ ​ចៅសង្កាត់​ ព្រមទាំង​សិស្សា​នុ​សិស្ស​ យុវជន​កាយឫទ្ធិ​​កម្ពុជា សរុប​ចំនួន​​​​៥៦១​នាក់ បាន​ចុះធ្វើ​យុទ្ធ​​​ការអប់រំផ្សព្វផ្សាយ​​​ណែនាំ​​ពីការ​​ទុក​​​ដាក់សំរាម​ ​​ ការពិន័យ​​​ និង​ការ​ញែក​​​សំរាម​

រាជធានីភ្នំពេញ​​ ៖ ​​កាលពីព្រឹកថ្ងៃទី​​២៦ សីហា ​​២០១១ ថ្នាក់ដឹកនាំ មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ មន្ទីរពាក់ព័ន្ធ​​នានា អភិបាល​​​​ អភិបាល​រង​​​ខណ្ឌ​ដូនពេញ ​ចៅសង្កាត់​ ព្រមទាំង​សិស្សា​នុ​សិស្ស​ យុវជន​កាយឫទ្ធិ​​កម្ពុជា សរុប​ចំនួន​​​​៥៦១​នាក់ បាន​ចុះធ្វើ​យុទ្ធ​​​ការអប់រំផ្សព្វផ្សាយ​​​ណែនាំ​​ពីការ​​ទុក​​​ដាក់សំរាម​​​ ការពិន័យ​​​ និង​ការ​ញែក​​​សំរាម​ទៅតាមប្រភេទ​ដល់​ប្រជាពលរដ្ឋ​​នៅក្នុង​ខណ្ឌ​ដូនពេញ​។

លោកសុខ សម្បត្តិ​ អភិបាល​​ខណ្ឌដូនពេញ ​​បានថ្លែងក្នុង​យុទ្ធនាការ​​​នោះ​ថា ​យុទ្ធនាការ​​​ដង្ហែ​ក្បួន​​ផ្សព្វផ្សាយ​​​បរិស្ថាននេះ ​ក្នុងគោលបំណង​​បង្កើន​​ការយល់​​ដឹង​​​របស់ប្រជាពលរដ្ឋ ក្នុង​​​ការ​ទុកដាក់​ និង​​បោះ​ចោល​សំរាម​​ ​រួម​ចំណែក​​​ដើម្បី​រក្សាការពារ​​នូវបរិស្ថាន​​​ល្អ ក្រោម​​​​ពាក្យ​ស្លោក «រមណីយដ្ឋាន​ស្អាត​ ទីក្រុង​​ស្អាត ​សេវា​កម្មល្អ» និង​​ជាពិសេស​​តាម​​ពាក្យស្លោក «បរិស្ថាន​ល្អ​នាំ​​មក​​នូវសុខុមាល​ភាព និងផាសុក​ភាព» ដែលធ្វើ​​​ឱ្យ​​ប្រជា​ពលរដ្ឋ​​​ប្រក​ប​ដោយ​​សុភមង្គល និង​​ធ្វើ​​ឱ្យរាជធានីភ្នំពេញ ​​របស់​យើង​កាន់តែ​​ស្រស់​បំព្រង​។

ដោយ​មើល​ឃើញ​​ពីសារ​សំខាន់​នៃបរិស្ថាន​​​ រាជរដ្ឋាភិបាល​ក៏​ដូចជា​សាលារាជធានីភ្នំពេញ ​និង​អង្គ​ភាព​ពាក់​ព័ន្ធ ​​បានគិតគូរយ៉ាង​យក​ចិត្ត​ទុក​ដាក់​​ដោយ​​ប្រារព្ធ​​​ពិធីបើក​យុទ្ធនាការ​​ផ្សព្វផ្សាយ​​​ ដើម្បីអប់រំ​​​​ឱ្យប្រជាពលរដ្ឋ​​​ឱ្យចេះ​​​​ទុកដាក់​​ និង​បោះ​​​ចោល​សំរាម​​ឱ្យបាន​​​ត្រឹមត្រូវ​​។​ ក្នុងនោះ​ដែរ ក៏​មាន​​​ការ​ចាត់​វិធានការម៉ឺងម៉ាត់​​ចំពោះ​ការ​ផាកពិន័យ​​​​ប្រជា​ពលរដ្ឋ​​​ ដែលពុំ​មាន​​​ឆន្ទៈ​​ចូលរួម​ក្នុង​ការ​​ទុក​ដាក់​​​​សំរាមបោះ​ចោល​​សំរាម​តាមទី​សាធារណៈ​ដោយគ្មានសណ្តាប់ធ្នាប់​៕