ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអភិបាល​រង​ខេត្តព្រះសីហនុ ​ដឹកនាំ​មន្ត្រី​​​ក្រោម​ឱវាទ ​​​ចុះ​សួរសុខទុក្ខ​​​ពល​ទាហាន​​ស្ម័គ្រ​ចិត្ត​​

13 ឆ្នាំ មុន

​ខេត្តព្រះ​សីហនុ​ ៖ ​​កាលពីថ្ងៃទី​​​​២៥ សីហា ​២០១១ លោក​ប្រាក់ ស៊ីហារ៉ា អភិបាល​​​រង​ខេត្ត ​​និង​ជា​សមាជិក​​ក្រុមប្រឹក្សា​​​ខេត្តព្រះសីហនុ បាន​ដឹកនាំ​​មន្ត្រី​រាជ​ការក្រោម​ឱវាទ​ មានក្រុម​​​ប្រឹក្សា​​ស្រុក ​​អភិ​បាល​​រងស្រុក ​លោក​មេ​ឃុំការិយា​ល័យ​​​អង្គ​ភាព​ជុំវិញ​​សាលាស្រុក​ព្រៃនប់ ចុះ​សំណេះ​សំណាល​​​សួរ​សុខទុក្ខ​​​​ពលទាហានស្ម័គ្រ​ចិត្ត ​

ខេត្តព្រះ​សីហនុ​ ៖ ​​កាលពីថ្ងៃទី​​​​២៥ សីហា ​២០១១ លោក​ប្រាក់ ស៊ីហារ៉ា អភិបាល​​​រង​ខេត្ត ​​និង​ជា​សមាជិក​​ក្រុមប្រឹក្សា​​​ខេត្តព្រះសីហនុ បាន​ដឹកនាំ​​មន្ត្រី​រាជ​ការក្រោម​ឱវាទ​ មានក្រុម​​​ប្រឹក្សា​​ស្រុក ​​អភិ​បាល​​រងស្រុក ​លោក​មេ​ឃុំការិយា​ល័យ​​​អង្គ​ភាព​ជុំវិញ​​សាលាស្រុក​ព្រៃនប់ ចុះ​សំណេះ​សំណាល​​​សួរ​សុខទុក្ខ​​​​ពលទាហានស្ម័គ្រ​ចិត្ត ​ដែល​​​ជា​​សិក្ខា​កាម​​កំពុង​​​ហ្វឹកហ្វឺន​​​នៅ​មណ្ឌល​​ហ្វឹកហ្វឺន​​​ទី​៣ ខេត្ត​ព្រះសីហនុ ដែល​​មានទីតាំង​ក្នុង​ភូមិ​តាន័យ ​ឃុំ​ជើ​ងគោ​ ស្រុកព្រៃ​​​នប់​​ ។

ជាកិច្ច​​ចាប់​ផ្តើម​​​លោកវរសេនីយ៍​​​ឯក​ សុក​សាកល មេបញ្ជា​ការ​​រង​តំបន់​ប្រតិបត្តិការ​​សឹក​រង​ខេត្ត ​និងជាប្រធាន​​​វគ្គ​ហ្វឹកហ្វឺន​​​ បានឡើង​អាន​​របាយការណ៍​ស្វាគមន៍ ​និង​ថ្លែង​​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​​​ដល់​​​លោក​អភិបាល ​អភិបាល​រងខេត្ត អភិបាល​​ អភិបាល​​រង​ស្រុក និង​មន្ត្រីរាជ​ការ​​ជុំវិញ​​​​សាលា​ស្រុក ​​ទាំងអស់ដែល​​បាន​ចំណាយ​​ទាំង​​ពេលវេលា ​និង​​ថវិកា​ជួយឧបត្ថម្ភ​​​គាំទ្រ ចាប់​តាំង​ពី​​ដើមរហូត​មក​ដល់​ពេលនេះ ដែលធ្វើ​ឱ្យអង្គភាព​​​មណ្ឌល​​​ទី​៣ ​ជា​ពិសេស​​ពលទាហាន​​​ស្ម័គ្រ​ចិត្ត​​​ទាំងអស់ដែល​​កំពុង​​​ហ្វឹកហ្វឺន​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់​​។

លោកស្រី​យ៉ឹង សុឃឿន អភិបាល​​​រងស្រុក​​ឱ្យ​ដឹង​​​ផងដែរ​ថា​ ក្រុម​​​​ការងារ​មន្ត្រី​​​រាជការ​ជុំវិញ​​​សាលា​ស្រុក ក្នុងនោះមាន​លោកមេឃុំ​គ្រប់​ឃុំ​​ការិយា​ល័យ​​អង្គភាពទាំងអស់ ​​រួមសហការគ្នា​​បានជា​​​អំណោយ ​​មានសាច់​គោ​​​ចំនួន​១៨គីឡូ​ក្រាម​ គ្រែង​ឈាម​ បន្លែបង្កា​ ទឹកត្រី ​ទឹកស៊ី​អ៊ីវ មី តែ ​ថវិកា​ជូន​ពលទាហាន​​ស្ម័គ្រចិត្ត​​​ទាំងអស់​​ក្នុង​​ម្នាក់​​ទទួលបាន​​​១ម៉ឺន​​រៀល ​ហើយ​បន្ថែម​​ពីលើ​នេះ​ទៀត លោកប្រាក់ ​ស៊ីហារ៉ា​ ​អភិបាល​​រង​​​ខេត្ត ​​ក៏បាននាំ​​​​មក​ជូន​​នូវ​មី​២កេសធំ ស្រា​បៀរ​ចំនួន​១០កេស ​និង​ប្រាក់​​មួយចំនួន​​​​ធំ បន្ថែម​​ពីលើ​ទៀត​។

លោក​ប្រាក់ ស៊ីហារ៉ា ​ក៏បានឡើង​​​មានមតិ​សំណេះ​សំណាល​​​​សួរសុខទុក្ខ​​​ដល់​ពលទាហាន​​ស្ម័គ្រ​ចិត្ត​​ទាំងអស់​​​ ដែលបាន​លះ​បង់​​​​​កម្លាំង​កាយ​ចិត្ត​​​​ ចូល​បម្រើក្នុងជួរកងទ័ព​​ក្លាយ​​ខ្លួនជា​កង​យោធពល​​ខេមរភូមិន្ទ​​​​ដ៏អង់​អាច​ក្លា​ហាន​ ដើម្បី​​​ការពារ​​​ជាតិ បូរណភាពទឹក​ដី​ជូន​ប្រទេស​ជាតិ ​​​និង​ប្រជាជន​៕