ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម័យប្រជុំ​​​ពេញអង្គ​​​​គណៈរដ្ឋ​មន្ត្រី​ព្រឹក​​នេះ​​​ស្តីពីច្បាប់​​​ទឹក​​អាស៊ីត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​សេចក្តីព្រាង​ច្បាប់​​​ស្តី​ពី ការ​​គ្រប់គ្រង​​​អាស៊ីត​​ខ្លាំង ​​ត្រូវ​គណៈរដ្ឋមន្ត្រី​​​​កម្ពុជា​លើក​​​​​យកមកពិភាក្សា​​​ និងអនុម័ត​​​នៅព្រឹក​ថ្ងៃ​សុក្រ ទី​​២៦ សីហា ​​២០១១ នេះ ​ក្នុង​​សម័យ​ប្រជុំ​​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ត្រី​​​ដែល​ចាប់​ផ្តើម​នៅវិមាន ​សន្តិភាព​​​ទីស្តី​ការ​​នាយករដ្ឋមន្ត្រី​​វេលាម៉ោង​​​៨​និង​​៣០​នាទី​​​ ព្រឹក ​ក្រោម​​អធិបតី​​ភាព​ដ៏ខ្ពង់ខ្ពស់​​​​របស់​

រាជធានីភ្នំពេញ​​ ៖ ​​សេចក្តីព្រាង​ច្បាប់​​​ស្តី​ពី ការ​​គ្រប់គ្រង​​​អាស៊ីត​​ខ្លាំង ​​ត្រូវ​គណៈរដ្ឋមន្ត្រី​​​​កម្ពុជា​លើក​​​​​យកមកពិភាក្សា​​​ និងអនុម័ត​​​នៅព្រឹក​ថ្ងៃ​សុក្រ ទី​​២៦ សីហា ​​២០១១ នេះ ​ក្នុង​​សម័យ​ប្រជុំ​​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ត្រី​​​ដែល​ចាប់​ផ្តើម​នៅវិមាន​សន្តិភាព​​​ទីស្តី​ការ​​នាយករដ្ឋមន្ត្រី​​វេលាម៉ោង​​​៨​និង​​៣០​នាទី​​​ព្រឹក ​ក្រោម​​អធិបតី​​ភាព​ដ៏ខ្ពង់ខ្ពស់​​​​របស់​សម្តេច​​​​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​។ ​ក្រៅ​ពី​​​សេចក្តី​ព្រាង​​ច្បាប់​​​ស្តីពីការ​គ្រប់​គ្រង​​អាស៊ីត​​ខ្លាំង ដែលត្រូវ​​ពិភាក្សា​​នោះ គណៈ​រដ្ឋមន្ត្រី​​​​​ក៏​នឹង​​​លើក​យក​​​សេចក្តីព្រាង​​​អនុ​ក្រឹត្យ​​​ស្តីពីការ​ប្រែ​ក្លាយ​​មជ្ឈមណ្ឌល​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​អគ្គិ​សនី​កម្ពុជា ​​ទៅជាវិទ្យាស្ថាន​​វិទ្យា​សាស្ត្រ​​​អគ្គិសនី និង​លើក​យក​បញ្ហា​ផ្សេង​​​ៗ​មក​​​ពិភាក្សា​​​ផងដែរ​។

សូមបញ្ជាក់​ថា សេចក្តីព្រាង​ច្បាប់​​ស្តីពី​កា​រ​គ្រប់​គ្រង​​ទឹកអាស៊ីត​នេះ​​ត្រូវ​បានរាជ​រដ្ឋាភិ​បាល​​និង​​ក្រុម​អង្គការ​​សង្គម​ស៊ីវិល​​​​សហការ​រួមគ្នា​ផ្តើម​​​​ឱ្យ​មាន​​​ច្បាប់​​នេះ​​​ជា​ច្រើន​​ឆ្នាំមក​ហើយ ​​​ដោយ​សារ​តែ​​បទល្មើស​​​​នៃការជះទឹកអាស៊ីត​​​បាន​កើន​ឡើង​ជាច្រើន​ករណី​កាលពីពេលកន្លង​​មក​។ ជន​រងគ្រោះ​​​​ដោយទឹកអាស៊ីត​​​មួយចំនួន​ត្រូវ​បានគេ​មើល​​ឃើញ​ថា ​រស់​ក្នុង​សភាពខ្មោច​​មិន​​​​មែន​ខ្មោច ​មនុស្សមិន​មែន​មនុស្ស ដោយ​រូបរាង​កាយ​​មើល​ទៅគួរ​ឱ្យខ្លាច ​និង​រស់​ដោយក្តីឈឺ​ចាប់​​បំផុត។ ​ជាមួយគ្នានេះដែរ ​ជនរងគ្រោះ​​​បាន​អះ​អាង​ថា ​​ពួកគេ​រស់នៅ​​ដោយមាន​ការ​រើសអើង​ពីសង្គម​​​ថែមទៀត ។ មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​កន្លង​មក​បាន​អះអាង​ថា ​នៅក្នុងសេចក្តីព្រាង​ច្បាប់​​ស្តីពីការគ្រប់​គ្រង​​ទឹកអាស៊ីត​​នេះ ជនល្មើស​​​អាច​នឹង​​ទទួលទោស​​ដាក់​​ពន្ធនាគារ​​​អស់​មួយ​​ជីវិត​។

គួរ​បញ្ជាក់​ថា យោងតាម​របាយការណ៍​​​របស់​អង្គការ​​​ជួយ​​​ជន​រងគ្រោះ ​​ដោយសារ​​​ទឹកអាស៊ីត​ គិតត្រឹម​​ខែ​សីហា​​​ ២០១១​នេះ បាន​ឱ្យដឹង​ថា រហូតមក​​ទល់​ពេលនេះ ​​កម្ពុជាមានអ្នក​រង​គ្រោះ​​ដោយ​​ទឹក​អាស៊ីត​​ចំនួន​​​៣៣៥​នាក់​​ ​ក្នុងនោះ​​ប្រុស​​​​១៤៦​នាក់ ស្រី​​១៥៥​នាក់ ​​ក្មេងស្រី​មាន​​១៨នាក់ ​និង​ក្មេង​ប្រុស​​​១៤​នាក់ ​​។ បទល្មើស​​​នេះត្រូវ​​​គេ​រក​ឃើញ​ថា មូលហេតុ​នៃ​​ការជះទឹកអាស៊ីត ​គឺ បណ្តាល​​មក​ពី​មាន​ការប្រចណ្ឌ​ ស្នេហាត្រី​កោណ ​ជម្លោះ​​គំនុំ​​​គុំ​កួន​ និងបញ្ហា​ផ្សេងៗ៕