ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់ដី​​​ដាក់​លូ​នៅ​លើ​ទីធ្លា​អតីត​គណ​បក្ស​សម​រង្ស៊ី​​ប្រទះឃើញ​​កាំភ្លើង​​​អំប្រាស់​​២​ដើម​

13 ឆ្នាំ មុន

​ខេត្តស្ទឹង​ត្រែង​​​ ៖ ​​កាំភ្លើង​​​​​អំប្រាស់​២​ដើម ​​ដែលគេ​​​ប្រើហើយ ត្រូវបានប្រជាពលរដ្ឋ​​​ប្រទះឃើញ​​នៅក្រោយអតីត​ទីស្នាក់ការ​​គណ​បក្សសម រង្ស៊ី​​​ ស្ថិត​​ក្នុង​​​​ភូមិព្រែក​ សង្កាត់​ស្ទឹង​ត្រែង ​​ក្រុង​​​ស្ទឹងត្រែង​។ សេចក្តីរាយការណ៍​​ពីអ្នកឆ្លើយឆ្លង​​ព័ត៌មានកោះសន្តិភាព​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង ​បានបញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​​​​​៣​និង​​​៤០នាទី​​រសៀល ថ្ងៃទី​២៤ សីហា​២០១១ ​ប្រជាពលរដ្ឋ​​​មួយក្រុម​បាន​​​ជីកប្រឡាយ​​ដើម្បីរៀបចំ​​​ដាក់​លូ ក៏ប្រទះឃើញ​កាំភ្លើង​​​អំប្រាស់​​​២ដើម ​កប់​ក្នុង​ដី​។​

បើ​តាម​សមត្ថកិច្ច​​បាន​​បញ្ជាក់​​ឱ្យ​ដឹង​ថា ​​កាំភ្លើង​​អំប្រាស់​​​​២ដើមនេះ​ត្រូវបានគេប្រើប្រាស់​​ក្នុងអំឡុង​​ឆ្នាំ​​​១៩៩៤ ។ ​សូមបញ្ជាក់​​ថា ឆ្នាំ​​​​​១៩៩៤ នេះហើយដែល​លោកសម រង្ស៊ី ​បានលា​លែង​​​ចេញពីតំណែង​រដ្ឋមន្ត្រី​​ក្រសួង​សេដ្ឋកិច្ច​​​​ និង​ហិរញ្ញ​វត្ថុ​​​ក្នុងអាណត្តិ​ទី​១ និងចេញពីសមាជិក​​គណបក្ស​ហ្វ៊ុន​ស៊ីនប៉ិច​​​​ មុនពេល​​​លោកទៅ​បង្កើត​​គណបក្ស​​​​ថ្មី​ដំបូងឈ្មោះ​ថា ​គណបក្ស​​​ជាតិខ្មែរ​។

​សេចក្តី​រាយការណ៍​​បាន​បញ្ជាក់​​​​បន្ថែម​ថា ​​អតីត​ទីស្នាក់ការ​​គណបក្ស​​សម រង្ស៊ី ​​​ដែល​​​គេប្រទះ​ឃើញ​កាំភ្លើង​​​នេះ ត្រូវបានគណបក្សសម រង្ស៊ី បោះបង់​ចោល​យូរឆ្នាំមក​ហើយ ​ហើយ​បច្ចុប្បន្ន​ត្រូវបាន​​ម្ចាស់​ដី​​​ជួលទៅ​ឱ្យប្រជា​ពលរដ្ឋ​​​រស់នៅ​។ ​​បច្ចុប្បន្ន​​​កាំភ្លើង​​​អំប្រាស់​​​២​ដើម​ដែលគេប្រើ​​ហើយ​នេះត្រូវ​​បានអាជ្ញាធរ​ប្រគល់​ទៅ​ឱ្យ​​កង​ទាហាន​​​វិស្វ​កម្ម​​ដើម្បីកម្ទេច​ចោល ៕​