ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្មការ​​មូល​​បត្រ​កម្ពុជា​​ប្រកាស​ការ​ទទួល​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តី​ជូន​ដំណឹង​​របស់​គណៈ​​កម្ម​ការ​មូល​បត្រ​កម្ពុជា​​ស្តីពី​​ការ​ទទួល ​ពាក្យ​​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ធ្វើ​ជា​ក្រុម​ហ៊ុន​ទីប្រឹក្សា​​វិនិ​យោគ​ និង​ភ្នាក់ងារ​​ផ្តល់​​​ប្រឹក្សា​​វិនិ​យោគ​ បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​២៣ សីហា ថា ដោយ​​ពិនិត្យ​ឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​​ក្រុម​ហ៊ុន​​ទី​ប្រឹក្សា​​វិនិ ​យោគ (Investment Advisors) ​ក្នុង​ការ​​

រាជធានីភ្នំពេញ ៖ សេចក្តី​ជូន​ដំណឹង​​របស់​គណៈ​​កម្ម​ការ​មូល​បត្រ​កម្ពុជា​​ស្តីពី​​ការ​ទទួល​ពាក្យ​​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ធ្វើ​ជា​ក្រុម​ហ៊ុន​ទីប្រឹក្សា​​វិនិ​យោគ​ និង​ភ្នាក់ងារ​​ផ្តល់​​​ប្រឹក្សា​​វិនិ​យោគ​ បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​២៣ សីហា ថា ដោយ​​ពិនិត្យ​ឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​​ក្រុម​ហ៊ុន​​ទី​ប្រឹក្សា​​វិនិ​យោគ (Investment Advisors) ​ក្នុង​ការ​​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​សាធារណ​ជន និង​ការ​សិក្សា​ស្រាវជ្រាវ​នានា​ក្នុង​សេដ្ឋ​កិច្ច​រូប​វន្ត និង​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ ព្រម​ទាំង​​ក្នុង​គោល​​​បំណង​ជំរុញ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​បត្រ​​ឱ្យ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ គណៈ​កម្ម​ការ​មូល​បត្រ​កម្ពុជា ​សូម​ជម្រាប​ជូន​ដល់​សាធា​រណ​ជន​​ទាំងអស់​មេត្តា​​ជ្រាប​ថា ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​​នេះ​តទៅ​ គណៈ​កម្ម​ការ​មូល​បត្រ​កម្ពុជា​ចាប់​ផ្តើម​​ទទួល​ពាក្យ​​​ស្នើ​​សុំ​អាជ្ញា​​ប័ណ្ណ​ធ្វើ​ជា​ក្រុម​​ហ៊ុន​​ទី​ប្រឹក្សា​​វិនិ​យោគ​ និង​ភ្នាក់​ងារ​ប្រឹក្សា​វិនិ​យោគ។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា ​បុគ្គ​ល​ដែល​​​មាន​បំណង​​ស្នើ​សុំ​អាជ្ញា​​ប័ណ្ណ​ធ្វើ​​ជា​ក្រុម​ហ៊ុន​​ទីប្រឹក្សា​​វិនិ​យោគ​ និង​ភ្នាក់ងារ​​​ផ្តល់​​ប្រឹក្សា​វិនិ​យោគ​ពី​គណៈ​​កម្ម​ការ​មូល​បត្រ​កម្ពុជា ត្រូវ​​មក​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​នាយក​ដ​្ឋាន​ត្រួតពិនិត្យ​​អន្តរ​ការី​មូល​បត្រ​​ នៃ​គណៈ​​កម្ម​ការ​មូល​បត្រ​កម្ពុជា​ ដែល​ស្ថិត​នៅ​អគារ​លេខ​៩៩ ផ្លូវ​លេខ​៥៩៨ ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ​ ។ ព័ត៌​មាន​ពាក់​ព័ន្ធ​​នឹង​លក្ខ​ខណ្ឌ​នៃ​​ការ​ផ្តល់​​អាជ្ញា​ប័ណ្ណ​​នេះ​ អាច​ទាញ​យក​ពី​គេហ​ទំព័រ​​រប​ស់ គ.ម.ក www.secc.gov.kh/plsf ។ ​ព័ត៌​​មាន​បន្ថែម​សូម​ទំនាក់​ទំនង​​តាម​ទូរស័ព្ទ​​លេខ​ ០២៣ ៨៨៥ ៦១១ ឬ​តាម​ទូរ​សា​រលេខ​ ០២៣ ​៨៨៥ ៦២២ ឬ​តាម​រយៈ​អីុម៉ែល ៈ intermediaries@secc.gov.kh ៕