ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី ​25 សីហា

12 ឆ្នាំ មុន

*ឆ្នាំ១៨២៥ -​ប្រទេស​អ៊ុយ​រូ​ហ្គាយប្រកាស​ឯក​​រាជ្យ​ពី​​ប្រេស៊ីល ។
*ឆ្នាំ១៩៨០ -​ប្រទេស​ស៊ីម​បាវ៉េ ចូល​ជា​សមា​ជិក​របស់​អង្គ​ការ​សហ​ប្រជាជាតិ ។
*ឆ្នាំ១៩៩១ -ប្រទេស​​បេឡារុសប្រកាស​ឯក​រាជ្យ​ពីសហ​ភាព​សូវៀត ។

*ឆ្នាំ១៨២៥
-​ប្រទេស​អ៊ុយ​រូ​ហ្គាយប្រកាស​ឯក​​រាជ្យ​ពី​​ប្រេស៊ីល ។
*ឆ្នាំ១៩៨០
-​ប្រទេស​ស៊ីម​បាវ៉េ ចូល​ជា​សមា​ជិក​របស់​អង្គ​ការ​សហ​ប្រជាជាតិ ។
*ឆ្នាំ១៩៩១
-ប្រទេស​​បេឡារុសប្រកាស​ឯក​រាជ្យ​ពីសហ​ភាព​សូវៀត ។
*ឆ្នាំ២០០៤
-ធានា​គារ​ប្រទេស​កាណា​ដា ​បោះ​ពុម្ព​​ក្រដាស​​​ប្រាក់​ថ្មី​ចំនួន​២០​ពាន់​​លាន​ដុល្លារ ដើម្បី​​ប្រយុទ្ធ​​ប្រឆាំង​ទៅ​នឹង​បច្ចេក​​វិទ្យា​ក្លែង​បន្លំ ។
*ឆ្នាំ២០០៥
-​មនុស្ស​៤២​​នាក់​បាន​ស្លាប់​​ក្រោយ​ពី​មាន​ទឹក​ជំនន់​​ជា​ប​ន្ត​បន្ទាប់​ពាស​ពេញ​ក្នុង​តំបន់​អឺរ៉ុប។
*ឆ្នាំ២០០៦
-​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​អង្គ​ការ​សហ​ប្រជាជាតិ​​បាន​អនុ​ម័ត​ឱ្យ​មាន​កង​កម្លាំង​បេសក​កម្ម​​រក្សា​សន្តិ​ភាព​នៅក្នុង​ប្រទេស​ទីម័រ​ខាង​កើត ​​ក្នុង​នោះ​​​មាន​​កង​កម្លាំង​​ប៉ូលិស​​ចំនួន​១.៦០៨​នាក់ រួម​នឹង​មន្ត្រី អនុ​ព័ន្ធ​​យោធា​ចំនួន​១៦​នាក់​បន្ថែម​ទៀត ។
*ឆ្នាំ២០០៧
​-មនុស្ស​ចំនួន​៥៣​នាក់​រួម​ទាំ​​ង​កុមារ​ផង​​​បាន​ស្លាប់​​នៅក្នុង​ឧប្បត្តិ​ហេតុ​​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​​​​ក្រិក ។
*ឆ្នាំ២០០៨
-អ៊ីស្រាអែល ​ដោះលែង​អ្នក​ទោស​ប៉ាឡេ​ស្ទីន ចំនួន​១៩៩​នាក់ ​។ ទង្វើ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ​កាយ​វិការ​សុច្ឆន្ទៈ​​មួយចំពោះលោក Mahmoud Abbas ​​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប៉ាឡេ​ស្ទីន ​ស្រប​ពេល​​មាន​​ដំណើរ​ទស្សន​កិច្ច​រ​បស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​​អាមេ​រិក​ លោក​ស្រី​ ខុន​ដូ​លី​ហ្សា​រ៉ៃ។
*ឆ្នាំ២០០៩
-​មនុស្ស​៤០​នាក់​បាន​ស្លាប់​ និង​​៥៧​នាក់​​ផ្សេង​ទៀត​​​រង​របួស ​​ក្នុង​ឧប្បត្តិ​ហេតុ​ផ្ទុះ​គ្រាប់​បែក​ក្នុងទីក្រុង​កាន់ដា​ហា ភាគខាង​ត្បូង​នៃ​ប្រទេស​​អាហ្វ​ហ្គា​នីស្ថាន ។
*ឆ្នាំ២០១០
-អតីត​ប្រធានាធិបតីសហ​រដ្ឋ​អាមេ​រិក​ លោក​​ជីមី​ខាធ័រ បាន​ធ្វើ​ដំណើរទៅ​​ដល់​ប្រទេស​កូរ៉េ​​ខាងជើង ដើម្បី​ចរចា​ឱ្យ​មាន​ការ​ដោះ​​​លែង​​ពល​រដ្ឋ​​អាមេ​រិក​លោក​ Aijalon Gomes ៕