ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​កម្ពុជា-ថៃ​ បញ្ហា​ចំបង​គឺ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​តាម​ការ​សម្រេច​របស់ ICJ

12 ឆ្នាំ មុន

យោង​តាម​សារ​ព័ត៌​មាន​ MCOT ចេញ​ផ្សាយ​ថ្ងៃ​ទី​២៤ សីហា បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​របស់គណៈ​កម្មា​ធិការ​ព្រំដែន​ថ្នាក់​តំបន់​កម្ពុជា​-ថៃ​(RBC )បាន​ចាប់​ផ្តើម​ប្រជុំ​ក្នុង​ថ្ងៃ​ពុធ​ ទី​២៤ សីហា នៅក្នុង​ខេត្ត​នគររាជ​សីម៉ា ភាគឥសាន​ ប្រទេស​ថៃ​។ កិច្ច​ប្រជុំ​បាន​ពិភាក្សា​លើ​បញ្ហា​​១៥​ចំណុច ក្នុង​នោះ​របៀប​វារៈ​សំខាន់​គឺ​​ការ​ដក​កង​ទ័ព​ចេញ​

យោង​តាម​សារ​ព័ត៌​មាន​ MCOT ចេញ​ផ្សាយ​ថ្ងៃ​ទី​២៤ សីហា បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​របស់គណៈ​កម្មា​ធិការ​ព្រំដែន​ថ្នាក់​តំបន់​កម្ពុជា​-ថៃ​(RBC )បាន​ចាប់​ផ្តើម​ប្រជុំ​ក្នុង​ថ្ងៃ​ពុធ​ ទី​២៤ សីហា នៅក្នុង​ខេត្ត​នគររាជ​សីម៉ា ភាគឥសាន​ ប្រទេស​ថៃ​។ កិច្ច​ប្រជុំ​បាន​ពិភាក្សា​លើ​បញ្ហា​​១៥​ចំណុច ក្នុង​នោះ​របៀប​វារៈ​សំខាន់​គឺ​​ការ​ដក​កង​ទ័ព​ចេញ​តំបន់​ព្រំ​ដែន​មាន​ជម្លោះដែល​បាន​តម្រូវ​ឱ្យ​ដោយ​ការ​សម្រេច​របស់​តុលា​ការ​អន្តរ​ជាតិ​ក្រុង​ឡា​អេ (ICJ)កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា កន្លង​មក​នេះ។

កិច្ច​ប្រជុំ​ RBC លើក​ទី​១៥ ដែល​បានប្រារព្ធ​ធ្វើ​ខេត្ត​នគរ​រាជ​សីមា​នេះ​មាន​ការ​ចូល​រួម​ពី​សហ​ប្រធាន​ដែល​មាន​លោក​ឧត្តម​សេនីយ៍​ជា ម៉ន មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​៤​របស់ប្រទេស​កម្ពុជា​ និង​លោក Thwatchai Samutsakhon មេ​បញ្ជាការ​ទទួល​បន្ទុក​សម្រាប់​កិច្ច​ការ​សន្តិ​សុខ​ក្នុង​តំបន់​ភាគ​ឥសាន​ប្រទេស​ថៃ។
លោក​មេ​បញ្ជា​ការ​ Thwatchai និយាយ​ថាកិច្ច​ប្រជុំ​បាន​បង្ហាញ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ និង​មាន​សុឆន្ទៈ​រវាងប្រទេស​ជិត​ខាង​ទាំង​ពីរ​។
ក្នុង​ឱកាស​នោះ​ដែរ​តំណាង​ភាគី​កម្ពុជា​ក៏​បាន​សម្តែងការ​អប​អរ​សាទរ​ចំពោះ​រដ្ឋា​ភិ​បាល​ថ្មី​របស់​​ប្រទេស​ថៃ​​​ដែល​នាំ​ដោយ​លោកស្រី​យីង​ឡាក់​ ស៊ីណាវ៉ាត្រា ​​​ដែលបាន​​ទទួល​សំឡេង​ឆ្នោត​​​ភ្លូតទឹក​ភ្លូក​ដី​​ក្នុងការបោះឆ្នោត​​កាលពីថ្ងៃ​ទី​៣ កក្កដា ​​កន្លងមក ។

ក្នុង​​របៀប​​វារៈ​​​​​​នៃ​​កិច្ចប្រជុំ​​​ពីរថ្ងៃ​​​​​ (២៣-២៤ សីហា) សីហា​ទាំង​២​​បានលើកឡើង​នូវ​​​​បញ្ហា​១​​​​៥​ចំណុច​​​​​ក្នុងនោះ​​បញ្ហា​ចម្បង​គឺ​ការ​​ដក​កង​ទ័ព​ចេញ​​​ពីតំបន់​មានជម្លោះ​​​ក្បែរ​​​ប្រាសាទព្រះ​វិហារ​សន្តិ​សុខ​​​​​​តាម​​​​ព្រំ​ដែន​​​ ការ​អភិវឌ្ឍន៍​​​​បរិស្ថាន​​ការ​ប្រឆាំង​​​ការជួញដូរ​គ្រឿង​ញៀន​​​ និងបង្ក្រាប​​បទ​ល្មើស​​តាម​បណ្តោយ​ព្រំ​ដែន​រវាង​​ប្រទេស​ទាំង២។
ភាគី​ទាំង​សង​ខាង​​​មានបំណង​​​លើកស្ទួយ​​​​ជីវ​ភាព​​​ប្រជាជន​​របស់ពួកគេ​​ និងពង្រីក​​សន្តិសុខ​​​សម្រាប់ជីវិត​​រស់នៅ​​ប្រចាំ​ថ្ងៃ​ និង​ទ្រព្យ​​សម្បត្តិ។

ក្នុងពេលនោះដែរ លោក​នាយឧត្តម​សេនីយ៍​​​នាង ផាត ​​​​រដ្ឋលេខាធិការ​​ក្រសួង​​ការពារ​ជាតិ​កម្ពុជា​បាន​​​​​រំពឹង​ថា កិច្ចពិភាក្សា​​​​លើការ​ដកកង​ទ័ព​​​ចេញពីតំបន់​​ក្បែរប្រាសាទ​ព្រះវិហារ​​​​​​នឹង​ត្រូវ​​ក្លាយជា​របៀបវារៈ​​ពិសេស​​​​នាពេល​ខាងមុខ​នៅ​ក្នុង​កិច្ច​ប្រជុំ​​​គណៈកម្មាធិការព្រំ​ដែន​ទូទៅ​​​កម្ពុជា​ថៃ​​​ដែលនឹងប្រព្រឹត្ត​​ទៅនៅ​​​ថ្ងៃទី៨ ​​កញ្ញា​ខាង​មុខ។
ក្រៅពី​មានការចូលរួមពីភាគីយាធា​ទាំងពីរ​ខាង អភិបាល​ខេត្ត​ដែលជាប់ព្រំ​ដែន​កម្ពុជា​​ថៃ​​ ក៏​នឹង​ត្រូវ​ចូលរួមក្នុង​កិច្ច​​​ប្រជុំនោះ។

ជា​តម្រុយ​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្កើន​ជំនឿ​ទុក​ចិត្ត​រវាង​គ្នា​ និង​គ្នា​ដែល​កាល​ពី​ថ្ងៃ​ទី​២៣ សីហាកន្លង​មក​នេះ​កម្ពុជា​បាន​ស្វាគមន៍ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ព័ត៌​មាន​ដែលបាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​តាម​រយៈ​សារ​ព័ត៌​មាន​Bangkok Post នៅ​ថ្ងៃ​ទី​២៣​ សីហា ដែល​ដក​ស្រង់​សំដី​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​យុទ្ធ​សាក់​ សា​សីុ​ប្រា​ផា ថា អ្នក​សង្កេត​ការណ៍​គឺ​មាន​សារ​សំខាន់​ណាស់​ដ្បិត​គេ​ទាំង អស់​នោះ​ត្រូវ​តែ មាន​វត្ត​មាន​នៅ​ទី​នោះ​ដើម្បី​ជា​សាក្សី​​នៅ​ក្នុង​ការ​ងារ​អភិវឌ្ឍ​តំបន់​គ្មាន​កង​ទ័ព​ ហើយ​អ្នក​សង្កេត​ការណ៍​ទាំង​អស់​នោះ​គឺ​ជា​សាក្សី​ដ៏​ពិត​ប្រាកដ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក៏​បាន​ស្វាគមន៍​វាយ​តម្លៃ​ខ្ពស់ និង​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​កង​ទ័ព​ភូមិន្ទ​ថៃ​ ភូមិ​ភាគ​ទី​២​ដែល​បាន​និង​កំពុង​ខិត​ខំ​រៀប​ចំ​ទីតាំង​ឈរ​ជើង​របស់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​សីុ​នៅ​ក្នុង​តំបន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន​ដែល​បាន​ចែង​ក្នុង​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១​។ សកម្ម​​ភាព​ទាំង​អស់​នេះ​ត្រូវ​បាន​អ្នកនាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វាយ​តម្លៃ​ដោយ​សុទិ​ដ្ឋិ​និយម​ក្នុង​ការ​ចូល​រួម​ចំណែក​ និង​សហ​ប្រតិ​បត្តិ​ការ​ដ៏​ជិត​ស្និទ្ធ​រវាង​កង​យោធ​ពល​ខេម​រភូមិន្ទ​របស់​ខ្លួន​ជាមួយ​នឹង​កង​ទ័ព​ភូមិន្ទ​ថៃ​ក្នុង​ការ​បញ្ចប់​នូវ​ដាន​ប្រវត្តិ​សាស្ត្រ​នៃ​រាល់​យុគ​សម័យ​សុបិនអាក្រក់​រវាង​ប្រជា​ជាតិ​ទាំង​ពីរ កសាង​សក​រាជ​ថ្មី​ឡើង​វិញ​ដើម្បី​សន្តិ​ភាព សហ​ប្រតិ​បត្តិ​ការ​ ភាតរ​ភាព​ មិត្ត​ភាព និង​ជា​ផល​ប្រយោជន៍​អាទិ​ភាពនៃ​ប្រជា​ពល​រដ្ឋ​ទាំង​សង​ខាង។ នេះ​ជា​ទិស​ដៅ​នៃ​ការ​អនុវត្ត​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឆ្លើយ​តប​ទៅ​នឹង​បំណង​ដ៏​ធំ​ធេង​ និង​គតិ​បណ្ឌិត​រស់​រវើក​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

យោងតាម​​កាសែត​​ថៃ​មួយទៀត​ផ្សាយ​​កាលពី​ថ្ងៃទី​​២៣ សីហា ​ថា នៅឯ​រដ្ឋសភា​ លោកឧត្តម​សេនីយ៍​​​យុទ្ធសាក់​ សាស៊ីប្រាផា រដ្ឋមន្ត្រី​​ក្រសួង​ការពារ​​ជាតិ​បាន​ថ្លែង​ពីកិច្ច​ប្រជុំ​​ព្រំដែន​​ថ្នាក់​​តំបន់​​រវាង​កម្ពុជា​-​ថៃ (RBC) ​ថា កិច្ចប្រជុំ​​​​បាន​រៀប​ចំឡើង​​នៅ​ខេត្ត​នគររាជ​សីមា ​ដោយ​ភាគី​ថៃមាន​លោក​ឧត្តម​សេនីយ៍ថាវ៉ាចឆៃ សាមុត​សាខន​ ​ មេទ័ព​​ភូមិភាគ​២ ជាប្រតិភូ​ចូលប្រជុំ​​រួម​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ពិភាក្សា​ទាក់ទង​នឹង​ការ​ត្រៀម​​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​​ទូទៅ (GBC) ​។

ទាក់ទិន​នឹង​កិច្ច​​ប្រជុំ​​ RBC ​លោក​យុទ្ធ​​សាក់ បាន​សង្កត់​ធ្ងន់​​ថា ត្រូវ​បាន​​កំណត់​​​ពិភាក្សា​​​ចំនួន​១៥​ចំណុច​ដែល​​គណៈ​រដ្ឋមន្ត្រី​បាន​​អនុម័ត​កាលពី​មុន បន្ទាប់​មក​ក៏​មាន​លក្ខណៈ​​​ជារបៀ​ប​វារៈ​​​ផ្សេងៗ​ទៀត ​មាន​ប្រហែល​៧ ទៅ​៨​ករណី ត្រូវ​ពិភាក្សា​​គ្នា​ដូច​ជា​ការ​ត្រៀម​កែ​សម្រួល​កម្លាំង​ទ័ព​ការប្រគល់​អំណាច ​និងតួនាទី​ដល់ក្រុមអ្នក​សង្កេត​ការណ៍ឥណ្ឌូណេស៊ី​​​ ត្រូវពិភាក្សា​រួមគ្នា ​​ដើម្បី​ឱ្យ​ទទួល​បានលក្ខខណ្ឌ​​​ការ​ចរចា ​និងឈាន​ឆ្ពោះ​​ទៅ​រក​កិច្ចប្រជុំ​​​  GBC បន្ត ៕