ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​​ជាថវិកា20​ម៉ឺនរៀល​​របស់​សប្បុរស​ជន​​ផ្តល់​ជូន​​ឪពុក​​ទារក​​ម្តាយស្លា.ប់​

12 ឆ្នាំ មុន

​ខេត្តព្រៃវែង​​ ៖ ​​ថវិកា​មួយឈុត​ទៀត​របស់​​សប្បុរស​​បានផ្តល់ជូន​ទៅ​ឪពុក​របស់ទារក​​​កំសត់​​ ​ដែលទើបតែ​​​កើត​​បាន​​​១២ថ្ងៃ ​ត្រូវ​ម្តាយ​​ស្លា.ប់​ចោល​​​​ ដែល​ថវិកា​​​ចំនួន​​​២០ម៉ឺនរៀល​​ផ្តល់ជូន​​តាម​រយៈសារព័ត៌​មាន​កោះសន្តិភាព​ នោះ​ត្រូវ​បាន​ភ្នាក់​ងារ​​​​ប្រចាំ​ការ​នៅ​ខេត្ត​ព្រៃវែង នាំ​យក​ទៅ​ជូន​ដល់​ដៃ​លោក​យ៉ុន ​សាមិត្ត ដែល​​​ត្រូវជា​ឪពុក​​​​

ខេត្តព្រៃវែង​​ ៖ ​​ថវិកា​មួយឈុត​ទៀត​របស់​​សប្បុរស​​បានផ្តល់ជូន​ទៅ​ឪពុក​របស់ទារក​​​កំសត់​​​ដែលទើបតែ​​​កើត​​បាន​​​១២ថ្ងៃ ​ត្រូវ​ម្តាយ​​ស្លាប់​ចោល​​​​ ដែល​ថវិកា​​​ចំនួន​​​២០ម៉ឺនរៀល​​ផ្តល់ជូន​​តាម​រយៈសារព័ត៌​មាន​កោះសន្តិភាព​នោះ​ត្រូវ​បាន​ភ្នាក់​ងារ​​​​ប្រចាំ​ការ​នៅ​ខេត្ត​ព្រៃវែង នាំ​យក​ទៅ​ជូន​ដល់​ដៃ​លោក​យ៉ុន ​សាមិត្ត ដែល​​​ត្រូវជា​ឪពុក​​​​ទារក កាលពី​​ថ្ងៃ​ទី​​២៣ សីហា។​ ​​ប្រាក់អំណោយ​​​នេះ​​បានទទួលពី​លោក​​​​តែ សុខ​ឡុង និង​​​ភរិយា​ ព្រម​ទាំង​បុត្រ​។

លោក​​យ៉ុន សាមិត្ត ​​ត្រូវជា​​​ឪពុក​ទារក​​​កំសត់​ បានសម្តែង​​​នូវការ​ដឹង​គុណ​​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​​សប្បុរស​ជន​ដែលមាន​សន្តាន​ចិត្ត​​​អាណិតអាសូរ ​​​ជួយ​លោក​តាមរយៈ​​​​សារ​ព័ត៌​មាន​កោះសន្តិភាព ដែលលោក​បាន​ជួយ​ចុះផ្សព្វ​ផ្សាយ​​ពី​ទុក្ខ​លំបាក​ ជាក់ស្តែង​ក្នុង​គ្រួសារ​របស់​លោក។ នេះ​ជា​​​លើក​ទី​​២ហើយនៃ​ចំនួន​ទឹកប្រាក់​​​២០ម៉ឺន​​រៀល ដែល​​លោក​បាន​ទទួល​ពីសប្បុរស​ជន​​តាមរយៈ​​​សារ​ព័ត៌មាន​កោះសន្តិភាព​​។ ​លោក​សូមបួង​សួង​​ដល់​វត្ថុ​​ស័ក្តិ​សិទ្ធិ​​​​ក្នុងលោក​សូមជួយ​តាមថែរក្សា​​​សប្បុរសគ្រប់​រូប​ មានលោក​ឧកញ៉ា​ថុង អ៊ុយប៉ាង​ ព្រមទាំង​សហការី​ទាំងអស់​​សូម​ជួប​តែសេចក្តី​សុខ​ ចម្រើន ​​ជារៀង​រហូត​​។

លោកយ៉ុន ​សាមិត្ត បាន​​ឱ្យ​ដឹង​ថា ​តាំង​ពី​​សារ​ព័ត៌មានកោះសន្តិភាព​បានចុះផ្សាយ​​អំពី​​កូនរបស់​លោក​ដែល​​កើត​ទើបតែ​បាន​​​១២​ថ្ងៃ ​ត្រូវម្តាយស្លាប់​​​ចោល​កាលពី​ថ្ងៃទី​១ សីហា ​ឆ្នាំ​២០១១​​ គឺ​មានរយៈ​ពេល​​២២ថ្ងៃ​​ហើយ​​ ឃើញ​ថា ​​មានសប្បុរសជន​​​ជាច្រើននាក់​​បាន​​ដឹង​អំពី​បញ្ហា​នេះ ​មានអ្នកខ្លះមក​​សុំ​កូនគាត់យក​ទៅ​ចិញ្ចឹម​​ ខ្លះទៀត​​ក​៏​បានយកប្រាក់​មក​​ឱ្យ​​​ដោយ​ផ្ទាល់ ​ហើយខ្លះទៀត​​ទិញ​ទឹកដោះគោ​កំប៉ុង​យក​មក​​ឱ្យ​ជា​បន្តបន្ទាប់​។

លោក​បន្ត​ថា ​​មិន​​​​នឹក​ថា​ វាសនា​របស់​​​កូន​ ​គាត់​ត្រូវ​បាន​សប្បុរស​​ជន​​ជួយ​ផ្តល់​​​ការ​អាណិត​​​​អាសូរ​យ៉ាង​ដូច្នេះ​​​ទេ ទាំង​​នេះក៏​ដោយ​សារ​​​តែ​​សារ​ព័ត៌មាន​​កោះសន្តិភាព​​ជាអ្នក​ជួយ​ផ្សព្វ​ផ្សាយ​​​ ទើប​បាន​សប្បុរស​ជន​​​លោកដឹង​ឮ ​មាន​សទ្ធា​ជ្រះថ្លា ​ជួយ​ផ្តល់​មក​​ឱ្យ​។ លោក​នឹង​ខំ​ប្រឹង​ចិញ្ចឹម​​កូន​កំសត់​​នេះ​ឱ្យ​​​​រស់​​ធ្វើ​ជាមនុស្សល្អ ៕