ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​សង្ស័យ​ចែក​ចាយ​ថ្នាំ​ញៀន​និង​ឆែក​ឆេរ​លំ​នៅ​ឋាន

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ក្រោ​យ​ពេល​កម្លាំង​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ ​ចែក​ចាយ​​ថ្នាំ​ញៀន​២​នាក់​​ជា​បន្ត​បន្ទាប់​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៣ ​សី​ហា និងនៅ​វេ​លា​ម៉ោង​២​​រសៀ​ល​​ថ្ងៃ​ដដែល​​ កម្លាំង​ប៉េ​អឹម​ដឹក​នាំ​ដោយ​​លោក​​វរ​សេនីយ​​ទោ​ម៉ែន ភិរម្យ​​ជា​មួយ​​អាជ្ញាធរ​ដែន​ដី​​ព្រម​ទាំង​មាន​ការ​ចូល​រួម​​ពី​លោក​ព្រះ​ រាជ​

ក្រុង​ប៉ោយ​ប៉ែត ៖ ក្រោ​យ​ពេល​កម្លាំង​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចែក​ចាយ​​ថ្នាំ​ញៀន​២​នាក់​​ជា​បន្ត​បន្ទាប់​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ ​សី​ហា និងនៅ​វេ​លា​ម៉ោង​២​​រសៀ​ល​​ថ្ងៃ​ដដែល​​ កម្លាំង​ប៉េ​អឹម​ដឹក​នាំ​ដោយ​​លោក​​វរ​សេនីយ​​ទោ​ម៉ែន ភិរម្យ​​ជា​មួយ​​អាជ្ញាធរ​ដែន​ដី​​ព្រម​ទាំង​មាន​ការ​ចូល​រួម​​ពី​លោក​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាន​ចុះ​ឆែក​ឆេ​រ​​លំនៅ​​​ឋាន​ជន​សង្ស័យ​មួយ​កន្លែង​ក្នុង​​ក្រុង​​តាម​ចម្លើយ​​ពី​ជន​សង្ស័យ​។

មុន​ការ​ឆែក​ឆេរ​​​​លំ​នៅ​ឋាន​ដែល​​​សង្ស័យ​គឺ​ម្ចាស់លំ​នៅ​ឋាន​នេះ​បានគេច​ចេញ​ទៅ​បាត់​​​តែ​សមត្ថ​កិច្ច​​​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់ ជា​មួយ​​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រ​ភេទ​Kទឹកកក​​​ចំនួន​​​២​កូន​ថង់​តូច និង​ថ្នាំ​ញៀន​​ប្រ​ភេទ​យ៉ា​ម៉ា​ WY ​ពណ៌​ផ្កា​ឈូក​ចំនួន​៣​គ្រាប់ នៅ​វេ​លា​ម៉ោង​៩​ព្រឹក​ ដែល​ជន​សង្ស័យ​ទាំង​២​​ម្នាក់​ឈ្មោះសួរ រម្យ​ម្នី ភេទ​ប្រុស​ អាយុ​៣២​​ឆ្នាំ ទី​លំ​នៅ​មិន​ពិត​ប្រា​កដ​ និង​ម្នាក់​ទៀត​ឈ្មោះ​វិន ធី​ទៀង ​​ភេទស្រី ​អាយុ​២០​ឆ្នាំ ​មុខ​របរ​ជា​ស្រី​រក​ស៊ី​ផ្លូវ​ភេទ​ ជា​ជន​ជាតិ​វៀត​ណាម ​ស្នាក់​នៅ​ភូមិ​បាលិ​លេយ្យ​។

តាមព័ត៌​មាន​ពី​មន្ត្រី​ប៉េ​អឹម​​ក្រុង​បានឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​​ឈ្មោះ​សួរម្យ​ម្នី ​ត្រូវ​បានឃាត់​ខ្លួន​មុន​រួម​​ជា​មួយ​ថ្នាំ​ញៀន​ប្រភេទ​ K ​​ទឹកកក​ចំនួន​២​កូន​​ថង់​តូច បន្ទាប់​មកក៏​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ​ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ឈ្មោះ​វិន ធី​ឡេង​ ម្នាក់​ទៀត​ជា​មួយ​ថ្នាំ​ញៀន​យ៉ា​ម៉ា WY ​ចំនួន​៣​​គ្រាប់ ខណៈ​ឈ្មោះ​វិន ធី​ឡេង យក​ថ្នាំ​ញៀន​មក​​​ឱ្យ​ឈ្មោះ​សួ រម្យ​ម្នី ដោយ​មិន​ដឹង​ថា ​​​ប៉េ​អឹម​អន្ទង​ឃាត់​ខ្លួននោះ​ទេ​។

លោក​ហម​ ម៉ុត ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​បាននិយាយថា ​ការ​ឈានដល់​ការ​ឆែក​ឆេរ​លំនៅ​ឋាន​ជន​សង្ស័យ​​មួយ​ទៀតនោះ​​​គឺ​​​រក​ឃើញ​តែ​ឧ​ប​ករណ៍​វេច​ខ្ចប់​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ប៉ុណ្ណោះដោយ​សារ​បាន​ចម្លើយ​ពី​ជន​សង្ស័យ​ឈ្មោះ​វិន ធី​ទៀង តែ​​ម្ចាស់​ផ្ទះ​បានរត់​គេ​​ចខ្លួន​បាត់។ ​ទោះ​បី​ជា​បែប​ណា​​​ត្រូវ​លោក​ហម ម៉ុត ប្រាប់​ថា ​លំនៅ​ឋាន​ជន​សង្ស័យ​ដែល​ម្ចាស់​ទៅ​​បាត់​នោះ​​សមត្ថ​កិច្ច​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ គឺ​កំពុង​ស្រាវ​ជ្រាវចាប់​ខ្លួន​​​។ ចំពោះ​ជន​សង្ស័យ​ទាំង​​២​ខាង​លើ​រួម​ជា​មួយ​​វត្ថុ​តាងត្រូវ​បាន​កសាង​​សំណុំ​រឿង​បញ្ជូន​ទៅ​​​ទី​បញ្ជា​ការ​កង​​រាជ​អាវុធ​ហត្ថ​​ខេត្ត​ដើម្បី​ចាត់​​ការតាម​នី​តិ​វិធី​៕