ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តីសង្ឃឹម​ពីការជួយ​របស់ធនាគារ​​កណ្តាលផ្សា​រ​​ហ៊ុន​អាមេរិក​​​​កើន​​ឡើង​​៣%

13 ឆ្នាំ មុន

ផ្សារហ៊ុន​អាមេរិក​កើនឡើង​៣ភាគ​រយកាល​ពីថ្ងៃ​អង្គារ​ទី២៣ ​សីហា ​បន្ទាប់ពី​មានការ​លើក​ឡើង​​របស់​លោក ​Ben Bernanke ​ប្រធាន​​ធនាគារ​​កណ្តាល​អាមេរិក​ដែលបាន​ផ្តល់​សញ្ញា​​ជួយ​សេដ្ឋកិច្ច​ និងផ្តល់​ក្តីសង្ឃឹម​ដល់អ្នក​​វិនិយោគ​​បន្ទាប់​​ពីឆ្លង​កាត់​ការលំបាក់​អស់៤​សប្តាហ៍​​រួចមក។​

ផ្សារហ៊ុន​អាមេរិក​កើនឡើង​៣ភាគ​រយកាល​ពីថ្ងៃ​អង្គារ​ទី២៣ ​សីហា ​បន្ទាប់ពី​មានការ​លើក​ឡើង​​របស់​លោក ​Ben Bernanke ​ប្រធាន​​ធនាគារ​​កណ្តាល​អាមេរិក​ដែលបាន​ផ្តល់​សញ្ញា​​ជួយ​សេដ្ឋកិច្ច​ និងផ្តល់​ក្តីសង្ឃឹម​ដល់អ្នក​​វិនិយោគ​​បន្ទាប់​​ពីឆ្លង​កាត់​ការលំបាក់​អស់៤​សប្តាហ៍​​រួចមក។​

ទិន្នន័យ​ទន់ខ្សោយ​នៃការ​លក់អចលន​ទ្រព្យ ​និងសកម្មភាព​រោងចក្រ​ក្នុងតំបន់​ បានជំរុញ​ឱ្យ​​លោក ​Bernanke​ ចេញ​សកម្មភាព​ ឬអាច​គិតថា​ជំរើស​របស់ធនាគារ​កណ្តាល​គឺការកំណត់​ព្រំដែន​មួយ។​ គាត់បាន​និយាយ​ក្នុងកិច្ច​ប្រជុំ ​ធនាគារ​កណ្តាល​កាលពីថ្ងៃ​សុក្រនៅទី​ក្រុង ​Jackson Hole ​។ លោក ​Jim Awad​ ប្រធាន​គ្រប់គ្រង​ក្រុម​​ហ៊ុន ​Zephyr Management​ ក្នុងទីក្រុង​​ញូវ​យ៉ក​​និយាយថា​ «ខ្ញុំមិនគិតថា ​មានគេចង់​ឮពី​ផល​អវិជ្ជមាន​ពីក្នុងសុន្ទរក​ថារបស់​លោក​ ​Bernanke ទេ​»។

ផ្សារហ៊ុន​អាមេរិក ​Dow Jones ​កើនឡើង​ ២,៩៧ភាគ​រយស្មើនឹង​៣២២,១១ពិន្ទុ ​សរុប​ចំនួន​១១.១៧៦,៧៦​ពិន្ទុ។ ចំណែក​ ​Standard​ & Poor ​៥០០ ក៏កើន​ឡើង​​៣៨,៥៣​ភាគរយ​ ស្មើនឹង​៣៨,៥៣ពិន្ទុ ​សរុបចំនួន​១.១៦២,៣៥​​ពិន្ទុ។ ​​ឯផ្សារហ៊ុន ​Nasdaq ​Composite ​កើន​ឡើង៤,២៩​ភាគរយ​ ស្មើនឹង១០០,៦៨​ពិន្ទុ សរុប​​កើនឡើង​បាន​២.៤៤៦,០៦​ពិន្ទុ។​

ការកើនឡើង​របស់ផ្សារហ៊ុន Nasdaq Composite អាចដោយសារការកើនឡើងនៃ ការស្តុកនៃសម្ភារបច្ចេកវិទ្យា និងទំនិញផ្សេងៗ។ បើទោះជាវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះកាល​ពី​​ពេលថ្មីៗនេះក្តី​ភាគហ៊ុនធនាគារកណ្តាល​អាមេ​រិក​បាន​បញ្ចប់ហើយ ព្រោះផ្សារហ៊ុន​ S&P កើន​ឡើង៣,២ភាគរយ។
ធនាគារកណ្តាលអាមេរិកនៅតែទទួលរង សំពាធលើក្តីបារម្ភដែលអាចទៅរួចនៃការបាត់ បង់គណនេយ្យ និងតំរូវការដើមទុនជាដើម។

ភាគហ៊ុនចំនួនជា៥៦១លានចំណែករបស់​ ធនាគារ​កណ្តាលកំពុងត្រូវបានគេជួញដូរ​ ហើយ​មានគណនេយ្យសន្សំជិត៦ភាគរយ​ត្រូវ​បាន ផ្លាស់ប្តូរ។ ទីផ្សារពិភព​លោកទាំងមូល​កំពុងរងភាពជូរ ​ចត់ដោយសារក្តី​កង្វល់នៃការធ្លាក់ចុះសេដ្ឋកិច្ច ​អាមេរិកជាថ្មី និងវិបត្តិប្រាក់បំណុលក្នុងតំបន់​ប្រើ​ប្រាស់​ប្រាក់អឺរ៉ូកាន់តែដុន​ដាប​។
លោក Jack De Gan ប្រធានការិយាល័យ​វិនិយោគក្រុមហ៊ុន Harbor Advisory Corp​ក្នុងទីក្រុង Portsmouth​និយាយថា នេះជា​រូបរាងចាប់ផ្តើម​នៃការលក់ចេញ​ក្នុងទីផ្សារដ៏ច្រើន​លើសលប់ដែលជាធម្មតាវាមានមុខមាត់បែបនេះ ឯង ដូចដែលបានឃើញ ការកើនឡើង​រយៈ​ពេល​​ខ្លី ដូចផ្សារហ៊ុនកើនឡើងពេលនេះ។ តែ​លោក​ក៏បាន​លើក​ឡើង​ដែរថា ផ្សារហ៊ុននឹង​អាច​ធ្លាក់​ចុះ​ដល់​បាត។

ផ្សារហ៊ុនបានផ្អាកដំណើរការមួយរយៈពេល មានគ្រោះរញ្ជួយដី៥,៩រិចស្ទ័រ តាមបណ្តោយ​ឆ្នេរអាមេរិកខាងកើត ដល់កាណាដា។ ការលោតឡើងនៃផ្សារហ៊ុន S&P បាន​ធ្វើ​ឲ្យ​ភាគហ៊ុនក្រុមហ៊ុន Nvidia Corp និងក្រុម​ហ៊ុន​JDS Uniphase Corp កើនឡើង១០%​៕