ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារហ៊ុនអាស៊ីធ្លាក់ចុះបន្ទាប់ពីឥណ​ទានជប៉ុនត្រូវបានទម្លាក់

13 ឆ្នាំ មុន

ផ្សារហ៊ុនអូស្រ្តាលីS&P/ASX 200 ប្រែ​ប្រួលតិចតួចមកត្រឹម៤.១៧៣,៧០ពិន្ទុ។ ចំណែក​ផ្សារហ៊ុនសិង្ហបុរី ឥណ្ឌូណេស៊ី និងតៃវ៉ាន​ធ្លាក់ចុះ។

ផ្សារហ៊ុន​អាស៊ីធ្លាក់​ចុះមែន ​តែ Wall Street ​នៅអាមេរិកកើន​ឡើងខ្លាំងទៅ​វិញ។​ ផ្សារហ៊ុន​អា​ស៊ីចាប់ផ្តើម​ធ្លាក់ពេល​ក្រុមហ៊ុនសេ​វាអ្នក​វិនិយោគ​ ​Moody ​ទម្លាក់អត្រា​​ឥណទាន​​ជប៉ុនពី ​Aa3 មកត្រឹម​តែAa2 ​បង្ហាញពីការ​រីក​ចំរើនទន់​ខ្សោយរបស់​ប្រទេសដែល​មានសេដ្ឋកិច្ច​ធំលូតលាស់​ដែលទើបធ្លាក់​តំណែងមក​លេខ៣ ​។​ ការទម្លាក់នេះ​

ផ្សារហ៊ុនអាស៊ីធ្លាក់ចុះក្នុងថ្ងៃពុធ ទី២៤ សីហា បន្ទាប់ពីMoody’s ទម្លាក់អត្រាឥណទាន របស់ប្រទេសជប៉ុន ស្របពេលដែល​ផ្សារ​ហ៊ុន​អាមេរិកWall Street កើនឡើងវិញនោះ។ ផ្សារហ៊ុនជប៉ុនNikkei 225 ធ្លាក់ចុះ​០,២​ភាគរយ មកត្រឹម៨.៧១៦,៧៦ពិន្ទុ បន្ទាប់ពី ពេលបើកផ្សារហ៊ុនកើនឡើងខ្ពស់នោះ។ ផ្សារ ហ៊ុនកូរ៉េខាងត្បូងKospi ធ្លាក់ចុះ១,៦ភាគ​រយ មកត្រឹម១.៧៤៩,២៧ពិន្ទុ ចំណែក​ផ្សារ​ហ៊ុន ហុងកុង Hang Seng ធ្លាក់ចុះ​១,១​ភាគ​រយ មកត្រឹម១៩.៦៥៦,១៩ពិន្ទុ។
ផ្សារហ៊ុនអូស្រ្តាលីS&P/ASX 200 ប្រែ​ប្រួលតិចតួចមកត្រឹម៤.១៧៣,៧០ពិន្ទុ។ ចំណែក​ផ្សារហ៊ុនសិង្ហបុរី ឥណ្ឌូណេស៊ី និងតៃវ៉ាន​ធ្លាក់ចុះ។

ផ្សារហ៊ុន​អាស៊ីធ្លាក់​ចុះមែន ​តែ Wall Street ​នៅអាមេរិកកើន​ឡើងខ្លាំងទៅ​វិញ។​ ផ្សារហ៊ុន​អា​ស៊ីចាប់ផ្តើម​ធ្លាក់ពេល​ក្រុមហ៊ុនសេ​វាអ្នក​វិនិយោគ​ ​Moody ​ទម្លាក់អត្រា​​ឥណទាន​​ជប៉ុនពី ​Aa3 មកត្រឹម​តែAa2 ​បង្ហាញពីការ​រីក​ចំរើនទន់​ខ្សោយរបស់​ប្រទេសដែល​មានសេដ្ឋកិច្ច​ធំលូតលាស់​ដែលទើបធ្លាក់​តំណែងមក​លេខ៣ ​។​ ការទម្លាក់នេះ​អាចដោយសារប្រាក់បំណុលដ៏​ច្រើនលើសលប់របស់រដ្ឋាភិបាល និងស្ថិរភាព​នយោបាយ​មិននឹងន។ មួយទៀតសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន​នៅតែជាប់ផុងដូច​ជាមិនទាន់ងើបរួចក្នុងត្រីមាសទី២​ដោយសារការ ធ្លាក់ចុះនៃការ​ផលិត​របស់រោងចក្រ និងនាំចេញ ក្រោយពីមាន គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី​កាលពី​ថ្ងៃ១១ មីនា​កន្លងមក​។

ក្រុមហ៊ុនBHP Billiton ដែលជាក្រុមហ៊ុន​រ៉ែដ៏ធំក្នុងពិភពលោកបាត់បង់ប្រាក់ចំណេញ០,១ភាគរយ។ ចំណែកក្រុមហ៊ុនFortescue Metals Goup Ltdក៏ធ្លាក់ចុះ​០,៩ភាគរយ។ ស្របពេលជាមួយគ្នានោះទីក្រុងហុងកុង ក្រុមហ៊ុនធានារ៉ាបរង់ជីវិតចិន ដែលជាក្រុមហ៊ុន​ធានារ៉ាប់រងធំបំផុតរបស់ប្រទេសធ្លាក់ចុះ១១,៣ ភាគរយ។ ចំណែកតំលៃប្រេងក្នុងទីផ្សារក្រុង​ញូវ​យ៉ក​មានតំលៃ៨៥,៣៥ដុល្លារក្នុងមួយបារ៉ែល ។ ប្រាក់អឺរ៉ូធ្លាក់មកត្រឹម១,៤៤០២ដុល្លារ  ក្នុងមួយអឺរ៉ូ ខុសពីថ្ងៃទី២៣ សីហា មានតំលៃ​១,៤៤២៣​​ដុល្លារ​ក្នុងមួយបារ៉ែលក្នុងទីផ្សារ​ញូវយ៉ក។ ឯប្រាក់ដុល្លារក៏ធ្លាក់ចុះដូចគ្នាធៀប​ប្រាក់យ៉េនជប៉ុន។ មួយដុល្លារប្តូរបាន៧៦,៦១​យ៉េន ចុះពីមួយ​ដុល្លារ​ប្តូរបាន៧៦,៦៦យ៉េន ៕​