ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​ដំឡើង​​ប្រាក់​ឈ្នួល​​កំរិត​ទាប​​ជិត​៥០%​​ដោយ​គ្មាន​​បារម្ភ​លើ​​អតិ​ផរណា​​សាច់​ប្រាក់

12 ឆ្នាំ មុន

​AFP ផ្សាយ​ថា វៀត​ណាម​នឹង​ដំឡើង​ប្រាក់​ឈ្នួល​​កម្រិត​ទាប​បន្ថែម​ជិត​ពាក់​កណ្តាល​​នៅ​តាម​ទីក្រុង​ធំៗ​ក្នុង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១ តុលា ខាង​មុខ​ ដើម្បី​ជួយ​ប្រជា​ជន​ទប់​ទល់​នឹង​ស្ថាន​ភាព​អតិ​ផរណា​សាច់​ប្រាក់​ដែល​ឡើង​ខ្ពស់។ កាល​ពី​ថ្ងៃ​ទី​២២ សីហា កន្លង​មក​រដ្ឋា​ភិ​បាល​វៀត​ណាម​ថ្លែង​ថា អាជីវ​កម្ម​ផ្សេងៗនៅ​ក្នុង​ទី​ក្រុង​​ហាណូយ និង​ហូ​ជី​មិញ

​AFP ផ្សាយ​ថា វៀត​ណាម​នឹង​ដំឡើង​ប្រាក់​ឈ្នួល​​កម្រិត​ទាប​បន្ថែម​ជិត​ពាក់​កណ្តាល​​នៅ​តាម​ទីក្រុង​ធំៗ​ក្នុង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១ តុលា ខាង​មុខ​ ដើម្បី​ជួយ​ប្រជា​ជន​ទប់​ទល់​នឹង​ស្ថាន​ភាព​អតិ​ផរណា​សាច់​ប្រាក់​ដែល​ឡើង​ខ្ពស់។ កាល​ពី​ថ្ងៃ​ទី​២២ សីហា កន្លង​មក​រដ្ឋា​ភិ​បាល​វៀត​ណាម​ថ្លែង​ថា អាជីវ​កម្ម​ផ្សេងៗនៅ​ក្នុង​ទី​ក្រុង​​ហាណូយ និង​ហូ​ជី​មិញជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ត្រូវ​ចំណាយ​ប្រាក់​ឈ្នួល​ថ្នាក់​ទាប​យ៉ាង​តិច​២​លាន​ដុង​ក្នុងមួយ​ខែ​ ឬ​៩៥ដុល្លារ​។

ស្ថាន​ភាពនោះ​​នឹង​កែ​ទម្រង់​ទាំង​លើ​​ជន​ជាតិ​វៀត​ណាម​​ និង​បរទេស​ដោយ​បន្ថែម​លើ​ប្រាក់​ខែ​ជាមូល​ដ្ឋាន​របស់​ក្រុម​ហ៊ុន​នៅ​បរទេស​ចំនួន​២៩%​ និង​ក្រុម​ហ៊ុន​នៅ​ក្នុង​ប្រទេស​ប្រហែល​៤៨%។ តាម​ទី​ភ្នាក់​ងារព័ត៌​មាន​​វៀត​ណាម​​ញូវ​(VNA)ដែល​ផ្សាយ​កាល​ពី​ខែ​កក្កដា កន្លង​មក​​ថា សមា​គម​សហ​ជីព​កម្មករ​វៀត​ណាមដឹង​​ថា ពលករ​នៅ​ទី​ក្រុង​ហា​ណូយ​ និងហូូជី​មិញ​បាន​ទទួល​​ប្រាក់​ឈ្នួល​ពី​១,៨-២,៨​លាន​ដុង​ក្នុង​មួយ​ខែ​ ប៉ុន្តែ​គឺ​ជា​អត្រា​ដ៏​ទាប​បំផុត​ធៀប​នឹង​ថ្លៃ​ទំនិញ​ដែល​កើន​ឡើង​ជា​រឿយៗ​ រី​ឯ​ការ​ធ្វើ​ពហិការ​លើ​ការ​ងារ​ដើម្បី​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ខែ​ក៏​កើន​ខ្ពស់​។​

បណ្តា​អ្នក​ជំនួញ​ផ្សេងៗ​បញ្ជាក់​ថា ការ​បង្កើន​ប្រាក់​ឈ្នួល​នឹង​បង្កើន​ផល​ពិបាក​ក្នុង​មុខ​ជំនួញ​ ខណៈ​ពេល​ស្ថាន​ភាព​សេដ្ឋ​កិច្ច​កំពុង​ធ្លាក់​ចុះ។ ទី​ភ្នាក់​ងារដដែល​នោះ​​បញ្ជាក់​បន្ត​ដោយ​យោង​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​លោកស្រី​ដាំង ហ្វៀង​សាវុង អនុ​ប្រធាន​សមា​គម​កាត់​ដេរ​ និងវាយ​ន​​ភណ្ឌ​ដែល​ជា​ផ្នែក​សំខាន់​ក្នុង​សេដ្ឋ​កិច្ច​​របស់​វៀត​ណាម​ថា ប្រាក់​ឈ្នួល​ដែល​កើន​ខ្ពស់​​អាច​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​អាជីវ​កម្ម​ដែល​កំពុង​ជួ​ប​បញ្ហា​ដើម​ទុន​ខ្ពស់​ និង​អាច​បង្ក​ឱ្យ​កើត​មាន​ពលករ​គ្មាន​ការ​ងារ​ធ្វើ​កើន​ឡើង។

អ្នក​ការ​ទូត​ម្នាក់​​ថ្លែង​ថា បញ្ហា​ប្រាក់ឈ្នួល​​រឹត​តែ​ធ្វើ​ឱ្យ​ពន្ធ​នាំ​ចូល​ខ្ពស់​​ រួម​ទាំង​កត្តា​ផ្សេងៗ​ទៀត​អាច​ធ្វើ​ឱ្យ​អ្នក​វិនិយោគទុន​បរទេស​ត្រូវ​ត្រិះរិះ​ពិចារណា​ជា​ថ្មី​​ក្នុង​ការ​ចូល​វិនិយោគ​​ទុន​ក្នុង​ប្រទេស​វៀត​ណាម៕