ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​​​ពលករ​​ចំណាកស្រុក​​​​១៥​នាក់​ប្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅក្នុងទឹកដី​គ្រោះ​ថ្នាក់​

12 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ​​​ ៖ ​ពលករ​​​ប្រុស​-ស្រី​​​១៥​នាក់​ដែល​មាន​បំណង​ឆ្លង​ដែន​​ដោយខុស​ច្បាប់​​ តាមច្រក​​​របៀង​ ត្រូវបាន​កម្លាំង​​​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​​​ហៅ​សួរនាំ​​ និង​ទប់​ស្កាត់​​​មិន​ឱ្យឆ្លង​ដែន​​​កាលពីវេលាម៉ោង​​៩​​ព្រឹកថ្ងៃ​ទី​​​២៣ សីហា ​​​​២០១១ នៅ​ចំណុច​​ផ្សារ​រ៉ា​ មុខផ្ទះ​​សំណាក់​​​​​ពាន​មាស ​ស្ថិត​ក្នុង​ភូមិ​​​ក្បាលស្ពាន​​​១ សង្កាត់​ប៉ោយ​ប៉ែត

ខេត្តបន្ទាយមានជ័យ​​​ ៖ ​ពលករ​​​ប្រុស​-ស្រី​​​១៥​នាក់​ដែល​មាន​បំណង​ឆ្លង​ដែន​​ដោយខុស​ច្បាប់​​តាមច្រក​​​របៀង​ ត្រូវបាន​កម្លាំង​​​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​​​ហៅ​សួរនាំ​​ និង​ទប់​ស្កាត់​​​មិន​ឱ្យឆ្លង​ដែន​​​កាលពីវេលាម៉ោង​​៩​​ព្រឹកថ្ងៃ​ទី​​​២៣ សីហា ​​​​២០១១ នៅ​ចំណុច​​ផ្សារ​រ៉ា​ មុខផ្ទះ​​សំណាក់​​​​​ពាន​មាស ​ស្ថិត​ក្នុង​ភូមិ​​​ក្បាលស្ពាន​​​១ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត​។ ពលករ​ទាំង​​​១៥​នាក់ ​ខាង​លើ​​មាន​ប្រុស​​​១៤​នាក់ និង​ស្រី​​​១នាក់ ​ក្នុង​នោះ​​​​​១១​នាក់​​មក​ពី​ខេត្តតាកែវ ​និង​​៤​នាក់ ​មក​ពី​ខេត្ត​​​កំពង់ស្ពឺ។

បើ​តាម​​​ការ​​ឱ្យ​​ដឹង​ពី​លោក​វរសេនីយ៍​ត្រីហម ម៉ុត ​មេបញ្ជា​ការ​​​កង​រាជអាវុធ​ហត្ថ​ក្រុង​បាន​ប្រាប់​ថា ​តាមការ​សួរ​នាំ​ពលករ​​ទាំងអស់​​ខាងលើ​​ប្រាប់​ថា ពួក​ខ្លួន​​ត្រូវ​បាន​មេខ្យល់​យក​លុយ​​​ក្នុង​ម្នាក់​អស់​​​​៦០ម៉ឺន​រៀល ​ដោយ​ឱ្យជិះ​រថយន្ត​ពី​​​ស្រុកកំណើត​​​ មក​ជួបជុំ​គ្នា​នៅ​ភ្នំពេញ​​ ហើយ​បន្ត​​ជិះតាក់ស៊ី​​មក​​​កាន់ក្រុង​ប៉ោយប៉ែត​ ក្នុងគោល​បំណង​ឆ្លង​ដែន​​ទៅ​ទឹកដី​​​ថៃ ដើម្បីរកការងារ​ធ្វើ​។

គួរបញ្ជាក់​​​​​​ថា ពលករ​​ចំណាកស្រុក​​នា​ពេល​បច្ចុប្បន្ន​​គឺហាក់​មាន​ចំនួន​ច្រើន​បាន​ចូល​​ទៅ​ទឹក​ដីថៃ​​​តាមច្រក​របៀង​មិនថា នៅស្រុក​ផ្សេងៗ​នោះ​ទេ សូម្បីតែ​​ច្រក​របៀង​​​​ក្នុងក្រុងប៉ោយប៉ែត​ក៏​មាន​​​ចំនួន​ច្រើន​​ដែរ បើទោះ​​ជា​ដឹង​ថា ថៅកែថៃ​ទាហាន​​ថៃ ធ្វើបាប​​បាញ់ងាប់ ដូច​ជា​​សត្វ​ធាតុ យ៉ាង​​ណាក៏ដោយ​។ ពួកគេ​បានយកក្រុងប៉ោយ​ប៉ែត​​​​ធ្វើជា​​​ចំណត ​ក្រោយ​ចុះ​ពីរថយន្ត​ក៏​បាន​ឡើង​​ម៉ូតូ​ឌុប​បណ្តោះ​គ្នាទៅ​តាមច្រក​របៀង​​ ​ដូច្នេះ​​​សមត្ថ​កិច្ច​​​​​គួរតែ​​រឹត​បន្តឹង​បន្ថែម​​​​ទៀត៕