ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ីណូ​ដឹកដំឡូង​ក្រឡាប់​​​ក្អួត​​​ចេញ​​​​​សុទ្ធតែ​​ឈើប្រណីត​​ជិត​​​២០ម៉ែត្រ​​គីប​

13 ឆ្នាំ មុន

​ខេត្ត​កំពង់​ចាម​ ៖ ​​រថយន្តម៉ាក​​ហ៊ីណូ​​​​​ប្រភេទ​យក្ស​១​គ្រឿង កាប៊ីន​ពណ៌ស ពាក់ស្លាក​លេខ ​កំពង់​ចាម 3A-0100 ដឹកដំឡូង​មី​​​ ​បង្កប់​ឈើ​ប្រណីត​ខាង​ក្នុង​​ពេញ​ទ្រុង កាលពីពេលថ្មីៗ​​នេះ​ បាន​​​​បើក​រត់គេច​ ពី​ការតាម​​ប្រមាញ់​របស់​កម្លាំង​​​​នគរ​បាល​​​​នៃអធិការដ្ឋាន​​ស្រុក​តំបែ​ ​និង​រដ្ឋ​បាល​​ព្រៃឈើ​​យ៉ាង​​​​ញញីញញ័រ​ ​រួច​ទៅ​ក្រឡាប់​នៅ​ក្បែរ​​

ខេត្ត​កំពង់​ចាម​ ៖ ​​រថយន្តម៉ាក​​ហ៊ីណូ​​​​​ប្រភេទ​យក្ស​១​គ្រឿង កាប៊ីន​ពណ៌ស ពាក់ស្លាក​លេខ ​កំពង់​ចាម 3A-0100 ដឹកដំឡូង​មី​​​ ​បង្កប់​ឈើ​ប្រណីត​ខាង​ក្នុង​​ពេញ​ទ្រុង កាលពីពេលថ្មីៗ​​នេះ​ បាន​​​​បើក​រត់គេច​ ពី​ការតាម​​ប្រមាញ់​របស់​កម្លាំង​​​​នគរ​បាល​​​​នៃអធិការដ្ឋាន​​ស្រុក​តំបែ​ ​និង​រដ្ឋ​បាល​​ព្រៃឈើ​​យ៉ាង​​​​ញញីញញ័រ​ ​រួច​ទៅ​ក្រឡាប់​នៅ​ក្បែរ​​មាត់លូ ត្រង់​ចំណុច​ភូមិ​​ចំបក់ ​ឃុំ​ត្រពាំង​​​ព្រីង ​​​ស្រុក​តំបែរ ក្អួត​ចេញមក​សុទ្ធ​​​តែ​ឈើ​ប្រណីត​ប្រភេទ​​ធ្នង់ រីឯអ្នកបើក​​​បរ​បាន​រត់​គេច​ខ្លួន​​បាត់​​។

តាមការ​​​ឱ្យ​​ដឹង​​ពី​លោក​យី សុខ​ហេង​ នាយ​សង្កាត់រដ្ឋបាល​​ព្រៃឈើ​​​​តំបែ​ ​បានប្រាប់​​ឱ្យ​ដឹង​ថា ​កាលពី​វេលាម៉ោង​​​១១​យប់​​​ រូបលោក​បាន​ទទួល​ព័ត៌មាន​​ថា «​មាន​រថយន្ត​​ធុនធំ​​​១​​គ្រឿង​​ត្រូវ​បាន​​សង្ស័យ​​មាន​បង្កប់​ឈើ បាន​បើក​​ចេញមកពី​ចំណុច​​​​​គីឡូ​​ម៉ែត្រ​១៣ ក្នុង​គោល​បំណង​​យក​ទៅលក់​នៅប្រទេស​វៀតណាម​ ដោយមិនដឹង​​ថា ជាឈើ​របស់​អ្នកណាទេ​»។

លោក​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​​​តំបែ​ប្រាប់​បន្ត​ថា​ បន្ទាប់មក​​រូបលោក​បាន​សហការ​ជាមួយ​នឹង​កម្លាំង​​​នគរបាល​​​​នៃអធិការដ្ឋាន​តំបែ​ ​ព្រមទាំង​​​សង្កាត់រដ្ឋបាល​​​មេមត់ បាន​ត្រៀម​កម្លាំង​​ឃ្លាំ​ចាំមើល​​​​ ព្រមទាំង​​បានបើក​រថយន្ត​តាម​មើល​​​ទៀត​រហូត​​​ដល់ម៉ោង​​​៤​​ទៀប​ភ្លឺ​នៅ​តែ​​​​មិន​ប្រទះឃើញ​​​រថយន្ត​ដែលគួរ​ឱ្យ​សង្ស័យ​នោះ​​ឡើយ។ ​​លុះម៉ោង​​​​ជាង​​៦ព្រឹក​ បានទទួល​​ដំណឹង​ថា ​​រថយន្ត​​​​ធំ​​១គ្រឿង ម៉ាកហ៊ី​ណូ បានក្រឡាប់​នៅ​​ត្រង់ផ្លូវ​​​​លំមួយ​កន្លែង​​​ ស្ថិតនៅ​​ភូមិ​ចំបក់ ​ឃុំ​ត្រពាំង​ព្រីង ​សមត្ថ​កិច្ច​ច​ម្រុះ​ក៏​​ទៅមើល​គឺ​រថយន្ត​​ដែល​បាន​​​ព្យាយាម​​បើក​រត់​គេច​​ពី​​ការតាម​​​​ប្រមាញ់​​របស់សមត្ថកិច្ច​​សោះ​ ៕