ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​មូល​និធិ​វីឡាវ​យូ​អន្តរ​ជាតិ​ជួយ​ឧបត្ថម្ភ​​សួន​ច្បារ​ដល់​សាលា​រៀន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អង្គការ​មូល​និធិ​វីឡា​វ​យូ ​អន្តរជាតិ ​(អគ្គ​នាយិកា​ Zahng Gil-Jah) ដែល​បាន​ធ្វើ​សកម្ម​ភាព​សុខុមាល​ភាព​នៅ​ក្រោម​ពាក្យ​ស្លោក «សេចក្តី​ស្រឡាញ់​របស់​​មាតា» បាន​ផ្តល់​​សេចក្តី​ស្រឡាញ់​​របស់​មាតា​​យ៉ាង​កក់​ក្តៅ​ដល់​គ្រួសារ​ក្រីក្រ និង​សិស្សានុ​សិស្ស​​ជាង​១៣០​នាក់ គឺ​អង្គ​ការ​នេះ​បាន​ឧបត្ថម្ភ​​ថវិកា​

រាជធានីភ្នំពេញ ៖ អង្គការ​មូល​និធិ​វីឡា​វ​យូ ​អន្តរជាតិ ​(អគ្គ​នាយិកា​ Zahng Gil-Jah) ដែល​បាន​ធ្វើ​សកម្ម​ភាព​សុខុមាល​ភាព​នៅ​ក្រោម​ពាក្យ​ស្លោក «សេចក្តី​ស្រឡាញ់​របស់​​មាតា» បាន​ផ្តល់​​សេចក្តី​ស្រឡាញ់​​របស់​មាតា​​យ៉ាង​កក់​ក្តៅ​ដល់​គ្រួសារ​ក្រីក្រ និង​សិស្សានុ​សិស្ស​​ជាង​១៣០​នាក់ គឺ​អង្គ​ការ​នេះ​បាន​ឧបត្ថម្ភ​​ថវិកា​សម្រាប់​​ធ្វើ​គ្រឿងបរិក្ខារ​សាលា (សួន​​ផ្កា) និង​ផ្តល់​​ជាអាវ​ដល់​សិស្សានុ​សិស្ស​ ព្រម​ទាំង​បរិច្ចាគ​ជា​គ្រឿង​​ឧប​ភោគ​​បរិភោគ​​ដល់​គ្រួសារ​​​ក្រក្រី។

នៅថ្ងៃចន្ទ​ទី​២២ សីហា សមា​ជិក​អង្គ​ការ​វីឡាវ​យូ ​អន្តរជាតិ​បាន​ទៅ​សាលា​បឋម​សិក្សា​មួយស្ថិត​នៅ​ក្នុង​​សង្កាត់​កោះ​ដាច់ ខណ្ឌ​ឫស្សី​កែវ រាជធានី​​ភ្នំពេញ ហើយ​បាន​ឧបត្ថម្ភ​​ថវិកា​ដល់​នាយក​សាលា​ចាន់ សុធី ។ ​សិស្សានុសិស្ស​​ទាំង​អស់ និង​ប្រជា​ពល​រដ្ឋ​​​បាន​រង់​ចាំ​​ ដើម្បីទទួល​ស្វាគមន៍​​ការ​អញ្ជើញ​មក​ដល់​របស់​សមា​ជិក​អង្គ​ការ​មូល​និធិ​វីឡាវ​យូអន្តរ​ជាតិ។

លោក​នាយក​សាលា​ចាន់ សុធី បាន​ប្រមូល​សិស្សានុសិស្ស​​នៅ​អំឡុង​ពេល​វិស្ស​ម​កាល ដើម្បី​ថ្លែង​​អំណរគុណ​ដល់​អង្គការ​មូល​​និធិ​​​វីឡា​វ​យូ អន្តរ​ជាតិ​ ដែល​បាន​ជួយ​សំអាត​ប​រិ​ស្ថាន​ និង​ជួយ​​ជួស​ជុល​គ្រឿង​បរិក្ខា​រសាលា ។ នៅថ្ងៃ​នោះ​អង្គ​ការ​មូល​និធិ​វីឡាវ​យូ​អន្តរជាតិ​បាន​ផ្តល់​អំណោយ​​ជាអាវ​ និង​នំដល់​សិស្សានុ​សិស្ស​​ ហើយ​សិស្សានុ​សិស្ស​​ដែល​ពាក់​អាវ​រប​ស់​អង្គ​ការ​បាន​ថ្លែង​អំណរ​គុណដោយ​ស្រែកថា «អម៉នី ខាំសា​ហាំនីដា» ​ដែល​មានន័យថា «អរគុណ​មាតា» ។

លោក​នាយក​ចាន់ សុធី ដែល​បាន​ទទួល​ថវិកា​សម្រាប់​ធ្វើ​សួន​​ផ្កា ​បាន​មាន​ប្រសាសន៍​ថា «អរគុណច្រើន ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​​ធ្វើ​សួន​ផ្កា​​​ដាស់​អារម្មណ៍​ក្មេងៗ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​សិស្សានុ​សិស្ស​​​ច​ង​ចាំសេចក្តី​ស្រឡាញ់​​របស់​អគ្គ​​នាយិកា» ​លើស​ពី​នេះ​ទៅទៀត គាត់​បាន​ជូន​ជាប័ណ្ណ​សរសើរ​ដល់​អង្គ​ការ ។

នៅថ្ងៃ​ដដែល​នោះ ​​អង្គការ​មូល​និធិ​វីឡាវ​យូ អន្តរជាតិ​​ បាន​ជួយ​គ្រួសារ​សិស្សក្រីក្រ​ពីរគ្រួសារ តាម​រយៈ​ការ​ណែនាំ​​របស់​ចៅ​សង្កាត់​ និង​លោក​នាយក​សាលា ។ ​សិស្ស​ម្នាក់ (ណាត ថានិត អាយុ​១៤​ឆ្នាំ) ​នៅជា​មួយ​លោក​តា លោក​យាយ ​និង​មួយ​ទៀត​គឺ​គ្រួសារ​​លោក​អ៊ុំ សេង ប៉ុន្តែ​ស្ថាន​​ភាព​គ្រួសារ​​របស់​ពួក​គេ​មាន​ការលំបាក ​​ដូច្នេះ​ពួក​គេ​​ត្រូវការ​ជំនួយ ។

អង្គការ​មូល​និធិ​វីឡាវយូ អន្តរជាតិ ​ដែល​បាន​​ស្គាល់​​ស្ថាន​ភាព​របស់​គ្រួសារ​​ទាំង​នោះ បាន​ទៅ​ជួប​​សួរ​សុខ​​ទុក្ខ​​ពួកគេ​​ និង​បាន​បរិ​ច្ចាគ​ជា​ទឹក​បរិ​សុទ្ធ​ អង្ករ មី ប្រេងឆា ​ក្រដាស​អនាម័យ​ ព្រម​​ទាំង​​គ្រឿង​​ឧប​ភោគ​បរិ​ភោគ​ផ្សេងៗ​ទៀត ។

លោក​យាយ​បាន​ចា​ប់ដៃ​សមា​ជិក​វីឡាវ​យូ អន្តរជាតិ​ទាំង​​អស់​​ និង​បាន​មាន​ប្រសាសន៍ថា អរ​គុណ​ច្រើន ។ ហើយ​កូនៗ និង​ចៅៗ នៅក្នុង​គ្រួសារ​​ដែល​បាន​ទទួល​​ការ​បរិច្ចាគ​នោះ ​ក៏មាន​​ភាព​សប្បាយ​រីករាយ​ដែរ ៕