ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​​ជនជាតិ​ឥណ្ឌា​​​៣នាក់ ខ្មែរ​ជាង​​​១០នាក់ ​​ពីបទ​​ទិញ​-​លួច ​ខោអាវ​​តាម​រោង​ចក្រ​​នានា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ប៉ូលិស​នាយកដ្ឋាន​​ព្រហ្មទណ្ឌ​​​ក្រសួង​មហាផ្ទៃ​​​ចូលរួម​ដោយ​​ក្រឡា​​បញ្ជី​របស់​ព្រះ​រាជអាជ្ញា​​រង​​​សុខ រឿន ​កាលពី​វេលា​ម៉ោង​​១២​និង​​៣០នាទីថ្ងៃត្រង់​ថ្ងៃទី​​​២៤ សីហា ​២០១១ បាន​​ចាប់ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​​​​៣​នាក់ និង​ជនជាតិ​ខ្មែរ​ប្រុស-ស្រី​​ជាង​​១០​នាក់ ​ព្រមទាំង​​ដកហូត​​​រថយន្ត​​​កុងតឺន័រ​​​១​គ្រឿង​ដែល​ផ្ទុកទំនិញ​​ពេញ​នៅចំណុចមុខ​​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ សង្កាត់ទឹកថ្លា ​ខណ្ឌ​សែនសុខ ​រាជ​ធានីភ្នំពេញ ។​

រាជធានីភ្នំពេញ​​ ៖ ​​ប៉ូលិស​នាយកដ្ឋាន​​ព្រហ្មទណ្ឌ​​​ក្រសួង​មហាផ្ទៃ​​​ចូលរួម​ដោយ​​ក្រឡា​​បញ្ជី​របស់​ព្រះ​រាជអាជ្ញា​​រង​​​សុខ រឿន ​កាលពី​វេលា​ម៉ោង​​១២​និង​​៣០នាទីថ្ងៃត្រង់​ថ្ងៃទី​​​២៤ សីហា ​២០១១ បាន​​ចាប់ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​​​​៣​នាក់ និង​ជនជាតិ​ខ្មែរ​ប្រុស-ស្រី​​ជាង​​១០​នាក់ ​ព្រមទាំង​​ដកហូត​​​រថយន្ត​​​កុងតឺន័រ​​​១​គ្រឿង​ដែល​ផ្ទុកទំនិញ​​ពេញ​នៅចំណុចមុខ​​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ សង្កាត់ទឹកថ្លា ​ខណ្ឌ​សែនសុខ ​រាជ​ធានីភ្នំពេញ ។

ប្រភពព័ត៌មាន​ជំហាន​ដំបូង​​​ឱ្យដឹង​ថា ​​មនុស្ស និង​​រថយន្ត​កុងតឺន័រ​​នេះ ជា​ករណី​លួចខោអាវ​​​ពី​តាម​រោងចក្រ​​នានា​នៅ​ទីក្រុង​ភ្នំពេញ ​ដឹកយក​​​ទៅល​ក់​នៅ​​ក្រៅប្រទេស​ ពោលគឺ​​ជនជាតិ​ឥណ្ឌា​​ទាំង​​​៣នាក់នេះ​​បានដើរ​​ប្រមូល​​​ទិញខោអាវ​​ពី​កម្ម​ករ​​មួយ​ចំនួន​​​ដែលលួច​​ចេញពីក្នុង​​រោងចក្រ​នានា លុះ​​បានច្រើន ឬអាច​​ថា ពេញ​​១កុងតឺន័រ​ ទើប​​​នាំ​ចេញទៅ​ក្រៅប្រទេស​។​ ទោះបី​​ជា​យ៉ាងណា ​ប៉ូលិស​កំពុងតែ​យក​រថយន្ត​​កុងតឺ​ន័រ​​ដែលរឹបអូស​​​បានទៅ​​​ធ្វើការ​ឆែកឆេរ​នៅលើ​ដីក្រុមហ៊ុន7NG​សង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ដើម្បី​ពិនិត្យ​​​បន្តទៀត​​​…។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅ​ពេល​​ក្រោយ និងនៅលើទំព័រកាសែត​កោះសន្តិ​ភាព៕