ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​សំពីងសំពោង​​នេះមិន​មែន​បំបែក​ឯតទគ្គ​កម្ម​​​ទេ គឺធ្វើ​​អាជីវ​កម្ម​​​សុទ្ធ​សាធ​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ រថ​យន្ត​ពីរ​គ្រឿង​ដឹក​សំពីង​សំពោង​ដូច​នៅ​ក្នុង​រូប​នេះ​សុំ​កុំ​យល់​ច្រឡំ ​ថា ​​ជា​ការ​ដឹក​បំបែក​ឯត​ទគ្គកម្ម គឺ​ដឹក​ជញ្ជូន​ដើម្បី​ធ្វើ​អាជីវ​កម្ម​ធម្មតា​ទេ​ ដែល​ម្ចាស់​មិន​ខ្វល់​ពី​ឧប្បត្តិ​ហេតុ​​​ងាយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាមួយ​គ្នា​សោះ​។ រថ​យន្ត​ទាំង​ពីរ​គ្រឿង​ខាង​លើ​ត្រូវ​បាន​ប៉ូលិស​ចរា​ចរណ៍​ក្រុង​តា​

ខេត្ត​កណ្តាល​ ៖ រថ​យន្ត​ពីរ​គ្រឿង​ដឹក​សំពីង​សំពោង​ដូច​នៅ​ក្នុង​រូប​នេះ​សុំ​កុំ​យល់​ច្រឡំ​ថា ​​ជា​ការ​ដឹក​បំបែក​ឯត​ទគ្គកម្ម គឺ​ដឹក​ជញ្ជូន​ដើម្បី​ធ្វើ​អាជីវ​កម្ម​ធម្មតា​ទេ​ ដែល​ម្ចាស់​មិន​ខ្វល់​ពី​ឧប្បត្តិ​ហេតុ​​​ងាយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាមួយ​គ្នា​សោះ​។ រថ​យន្ត​ទាំង​ពីរ​គ្រឿង​ខាង​លើ​ត្រូវ​បាន​ប៉ូលិស​ចរា​ចរណ៍​ក្រុង​តា​ខ្មៅ​​ស្ទាក់​ចាប់​នាំទៅ​ការិយា​ល័យ​របស់ខ្លួន​កាល​ពី ​វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ​សីហា នៅ​ចំណុច​ផ្លូវ​កែង​ភូមិ​ព្រែក​សំរោង​ សង្កាត់​​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ ខណៈ​រថ​យន្ត​ខាង​លើ​បើក​​តាម​ផ្លូវ​ជាតិ​លេខ​២១B ។

លោក​ឡង់​ លន់ អធិការ​ក្រុង​តា​ខ្មៅ​បាន​ឱ្យ​ដឹង​ថា ដើម្បី​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ កម្លាំង​ប៉ូលិស​ចរា​ចរណ៍​ក្រុង​តា​ខ្មៅ​បាន​ចាប់​រថ​យន្ត​២​គ្រឿង​ដែល​ផ្ទុក​ទំនិញ​សំពីង​សំពោង​ពី​លើ​ដំបូល​។ រថ​យន្ត​ទាំង​​​២នេះ​មួយ​គ្រឿង​​​ប្រភេទ​ទួរីស​១២​កៅ​អី​ពណ៌ស​ ម៉ាក MERSEDES ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-0831 បើក​បរ​ដោយ​ឈ្មោះ​ទឹម គង់​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ពោធិរា​ម្មា​ ឃុំ​ព្រែក​ក្តី​ ស្រុក​កោះ​ធំ​ និង​មួយ​គ្រឿង​ទៀត​ប្រភេទ​ទួរីស​១២កៅអី​ពណ៌​សម៉ាកមែរ​សឺ​ដេស​ដូច​គ្នា ​​បើក​បរ​ដោយ​ឈ្មោះ​សេង ចាន់​ថុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ រស់​នៅ​ភូមិ​ខ្ព​ប ឃុំ​សំពៅ​លូន ស្រុក​កោះ​ធំ៕