ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​សិស្ស​ប្រឡង​ឌីប្លូម​​ និង​បាក់​ឌុបជាប់​បាន​ថយ​ចុះ​រាល់​ឆ្នាំ​

13 ឆ្នាំ មុន

ខេត្តតាកែវ ៖ ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​តាកែវ ​បាន​ទទួល​ស្គាល់​ថា ចំនួន​សិស្ស​​ដែល​ប្រឡង​​ជាប់​​ឌីប្លូម​ និង​បាក់​ឌុប​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​ថយ​ចុះ​ជា​លំដាប់​​ ហើយ​កត្តា​សំខាន់​ដែល​នាំ​ឱ្យ​​កើត​មាន​បញ្ហា​នេះ​​បណ្តាល​មក​ពីពួកគេ​​រៀន​ ខ្សោយ​​ពេល​មក​ប្រឡង​ឌីប្លូម​ ឬ​បាក់​ឌុប​ធ្លាក់​​ពួក​គេ​ក៏​ឈប់​រៀន​​តែ​ម្តង ។

ខេត្តតាកែវ ៖ ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​តាកែវ ​បាន​ទទួល​ស្គាល់​ថា ចំនួន​សិស្ស​​ដែល​ប្រឡង​​ជាប់​​ឌីប្លូម​ និង​បាក់​ឌុប​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​ថយ​ចុះ​ជា​លំដាប់​​ ហើយ​កត្តា​សំខាន់​ដែល​នាំ​ឱ្យ​​កើត​មាន​បញ្ហា​នេះ​​បណ្តាល​មក​ពីពួកគេ​​រៀន​ខ្សោយ​​ពេល​មក​ប្រឡង​ឌីប្លូម​ ឬ​បាក់​ឌុប​ធ្លាក់​​ពួក​គេ​ក៏​ឈប់​រៀន​​តែ​ម្តង ។

ជួប​ជា​មួយ​​កោះ​សន្តិ​ភាព​​លោក​នុត ខុន ប្រធាន​មន្ទីរអប់រំ​ យុវជន និង​កីឡា​ខេត្ត​បាន​ឱ្យ​ដឹង​ថា លទ្ធ​ផល​​ប្រឡង​ឌី​ប្លូម​ (សញ្ញា​​បត្រ​មធ្យម​​សិក្សា​បឋម​ភូមិ​) ​និង​​ប្រឡង​​បាក់​ឌុប​​ (សញ្ញា​បត្រ​​មធ្យម​សិក្សា​​ទុតិយ​ភូមិ​) ​ក្នុង​ឆ្នាំ​​២០១០-២០១១ នេះ មាន​លក្ខ​ណៈ​​​​ល្អ​ប្រសើរ​​​ហើយ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅដោយ​រលួន​មិន​​មាន​បញ្ហា​​អ្វី​កើត​ឡើង​​ទេ ។ ​​ការ​ប្រឡង​​ឌី​ប្លូម​ឆ្នាំ​នេះ​យើង​មាន​មណ្ឌល​ប្រឡង​​២៩ ​បន្ទប់​​ប្រឡង​៤៩៩ ​បេក្ខ​ជន​​ចុះ​ឈ្មោះ​មាន​ចំនួន​១១.៤៥៥​នាក់ ស្រី​៥.០០៤​នាក់ ​មក​ប្រឡង​ចំនួន​១១.២៥៦​នាក់ ជាប់​១៥.​០១៧​នាក់ ​ស្រី​៤.៧៤៨​នាក់ ស្មើ​នឹង​៩៣,៤៣​% ​។​ ប៉ុន្តែ​ចំនួន​នេះ​បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​សិក្សា២០០៩-២០១០ មាន​ការ​ថយ​ចុះ​ ​​ខណៈ​ពេល​ដែល​មណ្ឌល​ប្រឡង​មាន​ចំនួន​៣០​និង​មាន​៣០០​បន្ទប់ បេក្ខ​ជន​​មក​ចុះ​ឈ្មោះ​ប្រឡង​​មាន​ចំនួន​១៣.២១៥​នាក់ ស្រី​៥.៥៥៦​នាក់ មក​ប្រឡង​១២.៩៨៣​នាក់ ស្រី​៥.៤៦៩​នាក់ ​ប្រឡងជាប់​១២.០៥៧​នាក់ ស្រី​៥.២១១​នាក់ ស្មើ​នឹង​៩២,៨៧​% ​។

លោក​នុត ខុន ​បាន​បន្ត​ទៀត​ថា ចំពោះ​​លទ្ធ​ផល​ប្រឡង​បាក់​ឌុប​នៅ​​ក្នុង​ឆ្នាំសិក្សា​២០១០-២០១១ នេះ​យើង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៨​ និង​៤១០​បន្ទប់​​ សិស្ស​ជា​បេក្ខ​ជន​មក​ប្រឡង​ចំនួន​​៩.៨៦១​នាក់ ស្រី​៣.៦៩២​នាក់ ក្នុង​នោះ​វិទ្យា​​សាស្ត្រ​ពិត​មាន​​១១​មណ្ឌល ​វិទ្យា​សាស្ត្រ​​សង្គម​​មាន​៧​មណ្ឌល ។ ​បេក្ខ​ជន​ប្រឡង​ជាប់​​មាន​ចំនួន​៨.១១១​នាក់ ​ស្រី​៣.២៥២​នាក់ ​ស្មើ​នឹង​៨២,២៥​% ។ ​​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា​២០០៩-២០១០ មាន​មណ្ឌល​១៤​ និង​៣៦៣​បន្ទប់ ​បេក្ខ​ជន​មក​ប្រឡង​៨.៩២៨​នាក់ ស្រី​៣.១៤២​នាក់ ​ក្នុង​នោះ​​​ប្រឡង​ជាប់​​៧.៧៤២​នាក់ ស្រី​២.៩០៣​នាក់ ស្មើ​នឹង​៨៦,៧១% ។

លោក​ប្រធាន​មន្ទីរអប់រំ​ យុវជន និង​កីឡា​ខេត្ត​បាន​បញ្ជាក់ថា ជា​រៀង​រាល់​ឆ្នាំ​មន្ទីរ​បាន​ចាត់​​​​តាំង​មន្ត្រីចុះ​ទៅ​ត្រួតពិនិត្យ​នៅតាម​កម្រង​វិទ្យា​ល័យ​ក៏ដូចជា​សាលា​បឋម​សិក្សា ដើម្បី​​ណែនាំ​​ដល់​​លោក​គ្រូ  អ្នក​គ្រូ​ឱ្យ​ខិត​ខំ​បង្រៀន​ដល់​សិស្សានុ​សិស្ស​នៅទូទាំង​​ខេត្ត​ឱ្យ​បាន​ទៀង​ទាត់​​ពេល​វេលា​​នៃ​ម៉ោង​សិក្សា​ដែល​ក្រសួងបាន​ដាក់​​ឱ្យ​ ចៀស​វាង​ពេល​សិស្ស​​មក​រៀន​​បែរ​​ជា​បាត់​គ្រូ​​មិន​ដឹង​ជា​ទៅណា​នោះ៕