ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារហ៊ុន​អាស៊ី​កើន​ឡើង ​ចំណែក​​ទំនិញ​ក៏ឡើង​​ថ្លៃ​ដែរ​

13 ឆ្នាំ មុន

ផ្សារហ៊ុន​អាស៊ី​ត្រូវបាន​គេមើល​ឃើញថា​​បានខាត​បង់៣ថ្ងៃ​ ហើយ​តំលៃ​ទំនិញ​ឡើងថ្លៃ​ ក៏ដោយ​សារធនាគារ​កណ្តាល​អាមេរិក ​នឹង​បោះ​​ជំហាន​​ទៅមុខ​ដើម្បី​រ៉ាប់រង​ ការស្តារ​​សេដ្ឋ​កិច្ច​​អាមេរិក​ ក៏ដូច​ជាទិន្នន័យ​ធ្លាក់ចុះនៃ​​រោង​ចក្រ​ក្នុង​សហរដ្ឋ​អាមេរិក​ និងផ្សារ​ហ៊ុន​អឺរ៉ុប ​ស្របពេល​​ដែល​ប្រាក់​ដុល្លារ​ធ្លាក់ថ្លៃ។​

ផ្សារហ៊ុន​អាស៊ី​ត្រូវបាន​គេមើល​ឃើញថា​​បានខាត​បង់៣ថ្ងៃ​ ហើយ​តំលៃ​ទំនិញ​ឡើងថ្លៃ​ ក៏ដោយ​សារធនាគារ​កណ្តាល​អាមេរិក ​នឹង​បោះ​​ជំហាន​​ទៅមុខ​ដើម្បី​រ៉ាប់រង​ ការស្តារ​​សេដ្ឋ​កិច្ច​​អាមេរិក​ ក៏ដូច​ជាទិន្នន័យ​ធ្លាក់ចុះនៃ​​រោង​ចក្រ​ក្នុង​សហរដ្ឋ​អាមេរិក​ និងផ្សារ​ហ៊ុន​អឺរ៉ុប ​ស្របពេល​​ដែល​ប្រាក់​ដុល្លារ​ធ្លាក់ថ្លៃ។​

ផ្សារហ៊ុន​អាស៊ី MSCI​ Asia ​Pacific ​​កើនឡើង​១,៧% ​គិតត្រឹម​ម៉ោង៣​និង៤០​នាទី​ក្នុងទី​ក្រុងតូក្យូ​។ ចំ​ណែក​​ផ្សារហ៊ុន​អាមេរិក ​Standard & Poor ​កើនឡើង​​​​​​១,៣​ភាគរយ​ ស្រប​ពេលផ្សារ​ហ៊ុននៅ​ទ្វីបអឺរ៉ុបកើ​ន​ឡើង ​១,២ ​ភាគរយ​។ ចំណែក​ស្ពាន់កើន​ឡើង​១,៣​​ភាគរយ​ តម្លៃ​ប្រេង​កើនឡើង​ជាប់គ្នាពីរ​ថ្ងៃ​​ស្របពេល​ដែល​តម្លៃ​មាសកើន​ឡើងដល់​​១.៩០១​ដុល្លារក្នុង​មួយអោន​ជាលើក​ទីមួយ។​

ផ្សារហ៊ុន​អាស៊ីបាន​លោតឡើង​ផុតពី​អត្រាទាប​បំផុតគិត​ចាប់ពី​ខែកញ្ញា​ មុនពេល​មានកិច្ច​ប្រជុំ​ធនាគារ​​កណ្តាលក្នុង​សប្តាហ៍នេះ​នៅ​ទីក្រុង​ Jackson​ Hole​ ក្នុងរដ្ឋ ​Wyoming​។ ​កាលពីឆ្នាំ​មុន​ លោក ​Bernanke​ ប្រធាន​ធនាគារ​​កណ្តា​ល​​សហរដ្ឋ​អាមេរិក​ទិញភាគ​ហ៊ុនក្រុម​ហ៊ុន ​Standard & Poor​ 500​។ ​ទិន្នន័យ​ដំបូង​​របស់​ចិន​​បង្ហាញ​​ថា ​​នឹង​ឡើង​ចំនួន​៤៩,៧​ភាគរយ​ក្នុង​ខែ​សីហា​​ធៀបនឹ​ង​ខែ​កក្ក​ដា​កើន​ឡើង៤៩,៣​ភាគរយ​។ មានរបាយកា​រណ៍មួយ​ទៀតថា​វិស័យរោងច​ក្រ​​របស់​ប្រទេស​អាល្លឺម៉ង់​កើន​ឡើងតិច​តួច​​ចំណែក​ការលក់​អចលន​ទ្រព្យ​អាមេរិក​​ក៏​ធ្លាក់​​ចុះ។ ​ផ្សារហ៊ុន​ជប៉ុន ​Nikkei​ កើនឡើង​១,២ភាគ​រយ​ ចំណែក​ផ្សារហ៊ុន​ក្នុង​ប្រទេសកូរ៉េ ​​Kospi​​កើន​ឡើង​៣,៩​ភាគរយ​។​ ​ឯផ្សារហ៊ុន​​សៀង​ហៃ​​បានកើន​ឡើង១ភាគ​រយបន្ទាប​ពីធនាគារ​ ​HFRV ​​ចេញ​របាយ​ការណ៍​របស់ក្រុមហ៊ុន​ HSBV ​និង​ទីផ្សារ​សេដ្ឋ​កិច្ច​​ ។

ផលិត​ផល​អេឡិច​ត្រូនិក​ម៉ាក​​កាណុង​​ក៏បាន​​ទទួល​ផល​ចំណេញ​ពីការ​កើនឡើង​របស់​គេ​​៤,១​​ភាគរយ​ ក្រុមហ៊ុន​សាងសង់​និងគ្រឿង​​ចក្រ ​Daewoo​ បាន​កើន​ឡើង​៩,៦​ភាគរយ ​បន្ទាប់​ពី​ក្រុមហ៊ុន​​មូលបត្រ ​Mirae និ​យាយថា ​ការ​សាងសង់​​របស់​ប្រទេស​កូរ៉េខាងត្បូង​អាចទទួល​​បានផល​ចំណេញ​ពីការស្ថាបនា​ប្រទេសលីប៊ី​ ​ឡើង​​វិញ​ដែលពេល​នេះ​ប្រទេស​ទាំងមូល​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម។​

អត្រាលក់​ផ្ទះថ្មី​ក្នុងសហរដ្ឋ​អាមេរិក​ប្រហែល​ធ្លាក់ចុះ​០,៦ភា​គរយ ​មកដល់ខែ​កក្កដា​គិត​​ចាប់​ពីខែ​កន្លងមក​។
ចំណែក​តំលៃស្ពាន់​សំរាប់រយៈ​កាលបីខែ​មក​នេះ​បានកើន​ឡើងមាន​ចំនួន៨.៨៣២​ដុល្លារក្នុង​​មួយអោន​នៅ​ទីផ្សារ​ក្រុងឡុង ​បន្ទាប់ពី​មានទិន្ន​ន័យ​បង្ហាញថា​ ប្រទេសចិន​បាននាំចូល​ប្រទេស​ច្រើនខ្លាំងតាំងពីខែមករាមក​។

ដោយឡែក​​តម្លៃ​ប្រេង​ក្នុងទីផ្សារ​ញូវយ៉ក​​មានតម្លៃ​៨៥,៥៦ដុល្លាក្នុមមួយ​បារ៉ែល ​កើន​ឡើង​​២,៤ភាគ​រយលើស​ថ្ងៃទី​២២ សីហា។​ ចំណែក​ស្រូវសាឡី ​កើនឡើង០​,៧ភាគរយ ​មាន​តំលៃ​៧,៧១៥​ សំរាប់​ទម្ងន់​​ប្រហែល​​២៨​គីឡូក្រាម​។ ចំណែក​តំលៃមាស​វិញ​កើន​ឡើង​​យ៉ាង​ឆាប់​រហ័ស០,៨ភាគរយ ​ដែលមាន​​តម្លៃ​​​១.៩១៣,៥​ដុល្លារក្នុង​មួយអោន​។

ចំណែក​ប្រាក់អឺរ៉ូ​ប្តូរបាន​១,៤៣៨៧​ដុល្លារ​ក្នុង​មួយអឺរ៉ូ ​ធ្លាក់ចុះពី១​,៤៣៥៨ដុល្លារ ​ក្នុង​ទីផ្សារ ​ញូវយ៉ក។​ ឯប្រាក់​យ៉េនទិញ​ដុល្លារក្នុង​​តំលៃ​៧៦,៧៦​​យ៉េនក្នុង​មួយដុល្លារ​ ។ ដោយ​សារ​​ប្រាក់​យ៉េន​ឡើងខ្ពស់​ពេក រដ្ឋាភិបាល​​ក្រុង​តូក្យូ​​ក៏ប្រកាសពីកា​រគ្រប់គ្រង​ប្រាក់យ៉េន ៕ ​