រាជធានីភ្នំពេញ ៖ លោកប្រធានការិយាល័យត្រួតពិនិត្យកុងទ័រនៃអង្គការអគ្គិសនីឈ្មោះសុខ សាវិន អាយុ៤៨ឆ្នាំ បានចង.កសម្លាប់ខ្លួន ចោលប្រពន្ធកូន និងមានទុកលិខិតបណ្តាំបង្កឱ្យមានការភ្ញាក់ផ្អើលនៅផ្ទះលេខ១២២E1 ផ្លូវលេខ៥១ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ សីហា ២០១១។
យុវជនសុខ សុវណ្ណារ៉ា អាយុ២៨ឆ្នាំ ជាកូនបាននិយាយឱ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោង៦ល្ងាចថ្ងៃកើតហេតុ រូបគេចេញពីធ្វើការមកឃើញទ្វារផ្ទះបិទ និងដាក់គន្លឹះខាងក្នុង ។ ពេលនោះគេគោះទ្វារ តែគ្មានអ្នកឆ្លើយតប ដោយមានការសង្ស័យក៏ហៅប្រជាពលរដ្ឋឱ្យមកជួយ និងអើតមើលតាមរន្ធឥដ្ឋខ្យល់ ស្រាប់តែឃើញឪពុកចង.កសម្លាប់ខ្លួនភ្ជាប់នឹងកង្ហារពិតានកណ្តាលផ្ទះ ទើបគាស់ទ្វារចូលទៅកាត់ខ្សែដាក់ចុះ ដើម្បីសង្គ្រោះ ប៉ុន្តែឪពុកបានស្លាប់បាត់ទៅហើយ។
ក្រុមគ្រួសាររកឃើញលិខិតមួយដែលសរសេរដោយលោកសុខ សាវិន ដែលមានខ្លឹមសារថា ៖ «សូមអភ័យទោស, យាយជួយមើលកូនផង រកប្រពន្ធឱ្យវាដែលស្រឡាញ់, មើលជំងឺកូនផងប្រហែលដុះសាច់ចម្រុះទៀតហើយ, មើលថែទាំវាឱ្យបានល្អ, ផ្ទះចែកកូនទាំងអស់, យាយខ្លួនឯងពិនិត្យជំងឺខ្លួនឯងផង, ឧស្សាហ៍ធ្វើបុណ្យឱ្យខ្ញុំផង, ជាតិក្រោយបើមានសូមជួបគ្នាទៀត, ខ្ញុំដេកយប់ឡើងមិនលក់ទេ ប្រហែលមកពីជំងឺសួតហើយមើលទៅ ព្រោះយប់ឡើងក្អករាល់យប់, លាបងប្អូនទាំងអស់ ទាំងខាងប្រពន្ធ និងប្អូនបង្កើត និងអ្នកធ្វើការរួមគ្នាទាំងអស់, កូនជួយមើលថែទាំម៉ែផង ឧស្សាហ៍យកម៉ែទៅពេទ្យពិនិត្យជំងឺផ្សេងៗ ៕
ចែករំលែកព័តមាននេះ