ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី ​24 សីហា

12 ឆ្នាំ មុន

*ឆ្នាំ១៨១៤-កងទ័ព​អង់​គ្លេស​បាន​​​​ចូល​ឈ្លាន​ពាន​ទីក្រុង​​វ៉ាស៊ីន​តោន ​ឌី-ស៊ី ហើយ​​ដុត​​បំផ្លាញ​​សេត​វិមាន​ និង​អគារ​​រដ្ឋា​ភិបាលជាច្រើន​ទៀត ។
*ឆ្នាំ១៩៤៩-​សន្ធិ​សញ្ញា​បង្កើត​​អង្គ​​ការណា​​តូ ត្រូវ​បាន​អនុ​​ម័ត​ចូល​ជា​ធរ​មាន​ ។
*ឆ្នាំ១៩៩១-​ប្រទេស​អ៊ុយ​ក្រែន បាន​ប្រកាស​ឯក​​រាជ្យ​ពី​សហ​ភាព​សូវៀត ។

*ឆ្នាំ១៨១៤
-កងទ័ព​អង់​គ្លេស​បាន​​​​ចូល​ឈ្លាន​ពាន​ទីក្រុង​​វ៉ាស៊ីន​តោន ​ឌី-ស៊ី ហើយ​​ដុត​​បំផ្លាញ​​សេត​វិមាន​ និង​អគារ​​រដ្ឋា​ភិបាលជាច្រើន​ទៀត ។
*ឆ្នាំ១៩៤៩
-​សន្ធិ​សញ្ញា​បង្កើត​​អង្គ​​ការណា​​តូ ត្រូវ​បាន​អនុ​​ម័ត​ចូល​ជា​ធរ​មាន​ ។
*ឆ្នាំ១៩៩១
-​ប្រទេស​អ៊ុយ​ក្រែន បាន​ប្រកាស​ឯក​​រាជ្យ​ពី​សហ​ភាព​សូវៀត ។
*ឆ្នាំ១៩៩៥
-​អ្នក​​បង្កើត​ Software កុំព្យូ​ទ័រ​ Microsoft ​បាន​ចេញ​លក់ប្រព័ន្ធ​​ប្រតិ​បត្តិ​​ការ Window 95 ​នៅ​លើ​ទី​ផ្សារ ។
*ឆ្នាំ២០០៧
-​លោក​បាន​ គីមូន អគ្គ​លេខាធិការ​​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​​ប្រទេស​ភូមា​ បង្ហាញ​ភាព​អត់​ធ្មត់​ទៅ​លើ​ពួក​សកម្ម​ជន​​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​​ដែល​ងើប​បះ​បោរ​ធ្វើ​​បាតុ​កម្ម​ប្រឆាំង​នឹងការដឹក​នាំ​រប​ស់រដ្ឋា​ភិបាល។
*ឆ្នាំ២០០៨
-​យន្ត​ហោះ​​តូច​មួយ​គ្រឿង​​បាន​ធ្លាក់​​នៅ​ភាគ​ខាង​កើត​​នៃ​​ប្រទេស​ក្វា​តេ​ម៉ាឡា ​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​​១០​នាក់ស្លាប់​ និង​៤​នាក់​ផ្សេង​ទៀត​​រង​របួស ។
*ឆ្នាំ២០០៩
-​ការ​ធ្វើ​ជំរឿន​ជាតិ​លើក​ទី​៥ រប​ស់​ប្រទេស​​កេន​យ៉ា ត្រូវ​បាន​​ធ្វើ​ឡើង ។
-​កូន​ក្មេង​ចំនួន​ជិត​២០០​នាក់ ​បាន​ស្លាប់​​ហើយ​៩០០​នាក់​​ផ្សេង​ទៀត​ ត្រូវបាន​បញ្ជូន​ទៅ កាន់​មន្ទីរ​ពេទ្យ​​ដោយ​សារ​ជំងឺ​រលាក​ខួរ​ក្បាល​ក្នុង​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា ។
*ឆ្នាំ២០១០
-​ផ្សារ​​ភាគ​ហ៊ុន​នៅ​ក្នុង​ប្រទេស​​ហ្វ៊ី​លីពីន ​បាន​​ធ្លាក់​​​ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​​មាន​ការចាប់​ជំរិត​ជន​បរទេស​ក្នុង​ទីក្រុង​ម៉ា​នីល ៕