សង្គ្រាមអ៊ុយក្រែន ៖ ្ក្នុក្នុងក្របខណ្ឌនៃយុទ្ធនាការវាយប្រហារ កាន់តែខ្លាំងក្លាេបស់រុស្សុី អ្នកទទួលខុសត្រូវអីុរ៉ង់ម្នាក់ថ្លែងនាថ្ងៃទី២៩មិថុនាថា កងទ័ពរុស្សុីបានធ្វើការវាយប្រហារតាមអាកាសខ្លាំងក្លាបំផុតប្រឆាំងអ៊ុយក្រែន។ បែបនេះកាន់តែនាំំឲ្យក្ដីសង្ឃឹមថានឹងរកឃើញសន្តិភាពកាន់តែស្ថិតនៅឆ្ងាយថែមទៀត បន្ទាប់ពីជាង៣ឆ្នាំនៃសង្គ្រាម។

កងទ័ពអាកាសអ៊ុយក្រែនគូសបញ្ជាក់ថា រុស្សុីបានប្រើដ្រូនដល់៤៧៧គ្រឿងនិងមីសីុល៦០គ្រាប់វាយប្រហារអ៊ុយក្រែន។ ក្នុងចំណាមមីសីុលនិងដ្រូនទាំងនោះ មីសីុលនិងដ្រូន២៤៩ត្រូវបានបាញ់ទម្លាក់និងដ្រូនព្រមទាំងមីសីុល២២៦ទៀតបានបាត់ប្រហែលជាត្រូវរាំងខ្ទប់ដោយឧបករណ៍អេឡិកត្រូនិក។
នេះជាការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតប្រឆាំងអ៊ុយក្រែន ពុំធ្លាប់មានចាប់តាំងពីការលុកលុយរបស់រុស្សុីមក បើគិតពីចំំនួនដ្រូននិងអាវុធដទៃៗទៀតដែលប្រើ។ លោកយូរីអីុណាត អ្នកទទួលខុសត្រូវខាងទំនាក់ទំនងរបស់កងទ័ពអាកាសអ៊ុយក្រែន ប្រាប់់ដល់ទីភ្នាក់ងារព័ត៌មានអាមេរិកAPថា ការវាយប្រហារនោះសំដៅលើតំបន់ជាច្រើនក្នុងនោះមានភាគខាងលិចអ៊ុយក្រែន ដែលស្ថិតនៅឆ្ងាយពីខ្សែរណសិរ្ស។
ប៉ូឡូុញនិងបណ្ដាប្រទេសសម្ព័ន្ធមិត្តបានបញ្ជូនយន្តហោះដើម្បីជួយធានាសន្តិសុខដល់ដែនអាកាសប៉ូឡូញ។ ការវាយប្រហារដោយដ្រូនរុស្សុី បណ្ដាលឲ្យមនុស្សស្លាប់៣នាក់នៅក្រុងឃ័រសុន ៣នាក់ស្លាប់នៅក្រុងខាគៀវ និង៣នាក់ស្លាប់នៅក្រុងឌីនីប្រូប៉េត្រូវស្ក៍។ មនុស្សម្នាក់ទៀតស្លាប់ក្នុងការវាយប្រហារតាមអាកាសលើទីក្រុងកូស្ទីយ៉ានទីនីវស្កា។
ក្រៅពីការវាយប្រហារតាមអាកាសមនុស្សម្នាក់ស្លាប់ពេលកងទ័ពរុស្សុីបាញ់ផ្លោងលើទីក្រុងឃ័រសុន ហើយសាកសពនារីម្នាក់ត្រូវបានរកឃើញ ក្រោមគំនរបាក់បែកនៃអគារកម្ពស់៩ជាន់មួយដែលរងការបំផ្លាញ ដោយការវាយប្រហារលើតំបន់ហ្សាប៉ូរូីហ្សុីយ៉ា។ នៅតំបន់ទីក្រុងLVIVចុងខាងលិចអ៊ុយក្រែន អគ្គីភ័យធំមួយកើតមាន ក្នុងទីតាំងឧស្សាហកម្មមួយនៅដ្រូហូប៊ិកបន្ទាប់ពីការវាយប្រហាររបស់ដ្រូន ដែលក៏បណ្ដាលឲ្យដាច់ភ្លើង ក្នុងតំបន់មួយចំនួននៃទីក្រុងនោះ។
កងទ័ពអាកាសអ៊ុយក្រែនក៏រាយការណ៍ផងដែរថា យន្តហោះប្រដេញធុនF-16មួយគ្រឿងដែលដៃគូលោកខាងលិចផ្ដល់ឲ្យ បានធ្លាក់បន្ទាប់ពីរងការវាយប្រហារហើយអ្នកបើកបានត្រូវស្លាប់។ ចំណែកក្រសួងការពារប្រទេសរុស្សុីប្រកាសថា ដ្រូន៣គ្រឿងរបស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់នាពេលយប់។ ចំណែកមនុស្ស២នាក់រងរបួសក្នុងការវាយប្រហារថ្មីមួយដោយដ្រូនអ៊ុយក្រែនលើទីក្រុងព្រីយ៉ាន់ស្ក៍ភាគខាងលិចរុស្សុី។
ចំណែកដ្រូនអ៊ុយក្រែន៧គ្រឿងទៀតត្រូវបាញ់ទម្លាក់ពីលើតំបន់នោះ។ ម្យ៉ាងវិញទៀតរុស្សុីអះអាងនាថ្ងៃទី២៩មិថុនាថា វាយយកបានភូមិណូវ៉ូក្រាអីុនកា ក្នុងតំបន់ដូណេតស្ក៍ដែលរុស្សុីកាន់កាប់មួយផ្នែកធំ។ កងទ័ពរុស្សុីបានវាយរុលទៅមុខយឺតៗក្នុងតំបន់មួយចំនួននៃខ្សែរណសិរ្សមានប្រវែងប្រមាណ១០០០គីឡូម៉ែត្រ៕
ចែករំលែកព័តមាននេះ