ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​ប្រកាស​តែង​តាំង​​អគ្គលេខាធិការ​រង4​​រូប និង​​ស្នង​ការ​​​គណនេយ្យ​4រូប​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​​​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​ចុះ​ ថ្ងៃទី​២១ សីហា ​ឆ្នាំ​២០១១ ​ដែលចុះ​​ហត្ថលេខា​​​ដោយ​​លោកញឹក ប៊ុន​​ឆៃ ​​​​ប្រធាន​ប្រតិបត្តិ​នៃ​គណ​បក្ស​​ហ្វ៊ុន​​ស៊ិនប៉ិច​​ បាន​​ឱ្យ​ដឹង​ថា ​គណបក្ស​​ហ្វ៊ុនស៊ិន​ប៉ិច​​​ប្រកាស​តែង​តាំង​​​អគ្គលេខាធិការ​​​រង​​​៤រូប និងស្នងការ​គណនេយ្យ​​​ចំនួន​​៤រូប​។​

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​​​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​ចុះ​ថ្ងៃទី​២១ សីហា ​ឆ្នាំ​២០១១ ​ដែលចុះ​​ហត្ថលេខា​​​ដោយ​​លោកញឹក ប៊ុន​​ឆៃ ​​​​ប្រធាន​ប្រតិបត្តិ​នៃ​គណ​បក្ស​​ហ្វ៊ុន​​ស៊ិនប៉ិច​​ បាន​​ឱ្យ​ដឹង​ថា ​គណបក្ស​​ហ្វ៊ុនស៊ិន​ប៉ិច​​​ប្រកាស​តែង​តាំង​​​អគ្គលេខាធិការ​​​រង​​​៤រូប និងស្នងការ​គណនេយ្យ​​​ចំនួន​​៤រូប​។

សេចក្តីប្រកាស​ព័ត៌មានរបស់​គណបក្ស​​ហ្វុ៊ន​ស៊ិនប៉ិច​​​បន្ត​ថា អគ្គលេខាធិ​ការ​​​រង​ដែល​ត្រូវ​បាន​តែង​តាំង​​​រួមមាន​គឺ​១-​លោក​ទេព ​នន្ន​រី ទទួល​បន្ទុក​បោះឆ្នោត​​​ និងនយោ​បាយ ​២-​​លោក​សឹម ​​សុន ទទួលបន្ទុក​​​ការ​​ងារ​រដ្ឋបាល​ ៣-​លោក​ផាន់ ​សិទ្ធី ទទួល​បន្ទុក ​​ឃោសនា​ ​អប់រំ ​ព័ត៌មាន​ អធិ​ការ​​កិច្ច​ចលនា​មហា​ជន​ ៤-លោក​​ស្រីម៉ែន ​ម៉ាលី ទទួលបន្ទុក​​​​ចលនា​ស្ត្រី​។​ តែងតាំង​​​លោកចន្ទ នរ៉ា ​ជាអគ្គ​​ហិរញ្ញ​ិក​នៃ​​គណបក្ស​​​ហ្វុ៊ន​ស៊ិនប៉ិច​​​ និង​​តែង​តាំង​​ស្នងការ​​គណនេយ្យ​​ចំនួន​៣​រូប​ទៀត គឺ​លោក​​​សាប៊ូ បាចា លោកអ៊ុន សុគន្ធ និង​​​លោក​ស្រី​​​ប្រាក់​ ចន្ថា ៕