ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​​ឃុំ​ខ្លួន​ខ្មាន់​កាំភ្លើង​​បា.ញ់​មន្ត្រី​នគរ​បាល​ពីរ​រូប​​ពី​បទ​ឃាត​កម្ម​ និង​ប្រើ​​អាវុធ​ខុស​ច្បាប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​ដំបូង​រាជធានី​ កាល​ពី​ថ្ងៃ​ទី​២៣ សីហា ​បាន​សម្រេច​​ឃុំខ្លួន​ខ្មាន់​កាំភ្លើង​​ដែល​​បា.ញ់ស​ម្លាប់​​មន្ត្រី​នគរ​ បាល​២​រូប ​ក្រោម​បទ​ចោទ​ប្រកាន់​២ គឺ​ទី​១-​ឃាត​កម្ម និង​ទី២-​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត ។ ជន​ដែល​ត្រូវ​ចោទ​​ឈ្មោះ​ញៀវ ​ធឿន ​ហៅ​ម៉ាំង ​ភេទ​​ប្រុស អាយុ​​៤១​ឆ្នាំ ​អតីត​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ ​​

រាជធានីភ្នំពេញ ៖ សាលា​ដំបូង​រាជធានី​ កាល​ពី​ថ្ងៃ​ទី​២៣ សីហា ​បាន​សម្រេច​​ឃុំខ្លួន​ខ្មាន់​កាំភ្លើង​​ដែល​​បាញ់ស​ម្លាប់​​មន្ត្រី​នគរ​បាល​២​រូប ​ក្រោម​បទ​ចោទ​ប្រកាន់​២ គឺ​ទី​១-​ឃាត​កម្ម និង​ទី២-​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត ។ ជន​ដែល​ត្រូវ​ចោទ​​ឈ្មោះ​ញៀវ ​ធឿន ​ហៅ​ម៉ាំង ​ភេទ​​ប្រុស អាយុ​​៤១​ឆ្នាំ ​អតីត​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ ​​ស្នាក់​នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុងតា​ខ្មៅ ខេត្ត​កណ្តាល ។

សំណុំ​រឿង​ព្រហ្ម​​ទណ្ឌ​ខាង​លើ​​នេះ ស្ថិត​​នៅ​ក្នុង​ដៃ​លោក​មាស ច័ន្ទ​ពិសិដ្ឋ ​ព្រះ​​រាជ​អាជ្ញា​រង​​ធ្វើការ​សាក​សួរ និង​​ចោទ​ប្រកាន់​ ។ ក្រោយ​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ​តំណាង​អយ្យ​ការ​​ចោទ​ប្រកាន់​រួច​ហើយ​ក៏បាន​ដាក់​ចូល​ទៅ​​ចៅ​ក្រម​ស៊ើប​អង្កេត​ គឺ​លោក​ឌុច គឹម​សន ​ហើយ​​លោក​ឌុច គឹម​សន បាន​សម្រេច​ឃុំ​ខ្លួន​ជន​​ត្រូវ​ចោទ​ឈ្មោះ​​ម៉ាំង ដាក់​ពន្ធ​នា​គារជា​បណ្តោះ​អាសន្ន​រង់​ចាំ​​ការ​ស៊ើប​អង្កេត​បន្ត​​ដើម្បី​ឈាន​ទៅ​បើក​​សវនា​ការ​ផ្តន្ទា​ទោស​ ។

បទល្មើស​​ដែល​តំណាង​អយ្យ​ការ​ចោទ​​ប្រកាន់​​ គឺ ១-ឃាត​កម្ម​ ជា​បទ​ឧក្រិដ្ឋ​ក្នុង​ក្រម​​ព្រហ្ម​ទណ្ឌ​ថ្មី មាន​​ចែង​ក្នុង​មាត្រា​​១៩៩ ស្តីពី​​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ​ដោយ​ប្រើ​អាវុធ​ ឬ​មិន​ប្រើ​​អាវុធ ។ បទល្មើស​​នេះ​ច្បាប់​តម្រូវ​ផ្តន្ទា​ទោស​​ឱ្យធ្វើ​ការ​ក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​​ពី​​១០​ទៅ​១៥​ឆ្នាំ ។ ​២-កាន់​កាប់​​អាវុធ​​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​​។ តាម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អាវុធ​​ជាតិ​​ផ្ទុះ​ និង​គ្រាប់​រំសេវត្រង់​មាត្រា​​២០ ជន​ណា​ដែល​បំពាក់​ ដាក់​តាម​ខ្លួន ​កាន់​កាប់​​ប្រើ​ប្រាស់​ លក់ ទិញ ឱ្យ​ខ្ចី ផ្ទេរ​ ចែក​ចាយ​ ជួល កែ​ច្នៃ ​ដំឡើង​​ ជួស​ជុល​នូវអាវុធ​ ​គ្រឿងផ្ទុះ និង​គ្រាប​់​រំសេវ​​​គ្រប់​ប្រភេទ​ ដោយ​គ្មាន​ការ​អនុ​ញ្ញាត​​ត្រូវ​ផ្តន្ទា​ទោស​ឱ្យធ្វើ​ការ​​ក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​ពី៦​ខែ​ទៅ​២​ឆ្នាំ​ និងពិន័យ​ជាប្រាក់​ពី​៥០​ម៉ឺន​ទៅ​២​លាន​រៀល ដោយ​មិន​ទាន់​គិតពី​​បទ​​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត ។

យោង​តាមការ​ចោទ​ប្រកាន់​​ពី​សំណាក់​​តំណាង​អយ្យ​ការ​ទៅលើ​ឈ្មោះ​​ញៀវ ធឿន ហៅ​​ម៉ាំង នេះ លោក​វរសេនីយ៍​ទោ ជួន ណារិន​្ទ ​ប្រធាន​ការិយា​ល័យ​នគរបាល​​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​បាន​ឱ្យ​ដឹងថា ​ជន​​​ត្រូវ​ចោទ​នៅ​ជា​ប់​ពាក់​ព័ន្ធ​​​នឹង​បទ​ល្មើស​២​ទៀត​ដែល​សមត្ថ​កិច្ច​របស់​លោក​​​​បាន​ធ្វើ​របាយ​ការណ៍​សំយោគ​បញ្ជូន​ទៅ​គឺ ១-​ប្លន់​​ប្រដាប់​អាវុធ​​​ច្រើន​ករណី និង​២-កាន់​កាប់​អាវុធ​​ខុស​ច្បាប់ ។ ​លោក​ជួន ណារិន្ទ ​បន្តថា ​បទល្មើស​​ទាំង​២​នេះ ខាង​សមត្ថកិច្ច​មាន​ឯក​សារ​ សាក្សី​ និង​ជន​រងគ្រោះ​​គ្រប់​គ្រាន់​សម្រាប់​​ស្ថាប័ន​​អយ្យ​ការ​ធ្វើ​ការ​​ចោទ​ប្រកាន់​​ហើយ ។ ទោះ​បីជាយ៉ាងណា​ ​មន្ត្រី​សាលា​ដំបូ​ងអះអាង​ថា ជន​ដែល​ត្រូវ​ចោទ​ត្រូវ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ដើម្បីធ្វើ​ការ​ស៊ើប​អង្កេត​​បន្ត​លើ​បទល្មើស​​២​ករណី​ទៀត​នេះ៕