ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាគមន៍សមភាគីថៃ ​អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី​នៅ​តំបន់​គ្មាន​កងទ័ព​គឺជាសាក្សីដ៏សំខាន់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ថ្ងៃ​ ទី​២៣ សីហា បាន​ស្វាគមន៍​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ព័ត៌​មាន​ដែលបាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​តាម​ រយៈ​សារ​ព័ត៌​មាន​Bangkok Post នៅ​ថ្ងៃ​ទី​២៣​ សីហា ដែល​ដក​ស្រង់​សំដី​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​យុទ្ធ​ សាក់​ សា​ស៊ីប្រា​

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ថ្ងៃ​ទី​២៣ សីហា បាន​ស្វាគមន៍​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ព័ត៌​មាន​ដែលបាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​តាម​រយៈ​សារ​ព័ត៌​មាន​Bangkok Post នៅ​ថ្ងៃ​ទី​២៣​ សីហា ដែល​ដក​ស្រង់​សំដី​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​យុទ្ធ​សាក់​ សា​ស៊ីប្រា​ផា ថា អ្នក​សង្កេត​ការណ៍​គឺ​មាន​សារ​សំខាន់​ណាស់​ដ្បិត​គេ​ទាំង អស់​នោះ​ត្រូវ​តែ មាន​វត្ត​មាន​នៅ​ទី​នោះ​ដើម្បី​ជា​សាក្សី​​នៅ​ក្នុង​ការ​ងារ​អភិវឌ្ឍ​តំបន់​គ្មាន​កង​ទ័ព​ ហើយ​អ្នក​សង្កេត​ការណ៍​ទាំង​អស​់​នោះ​គឺ​ជា​សាក្សី​ដ៏​ពិត​ប្រាកដ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក៏​បាន​ស្វាគមន៍​វាយ​តម្លៃ​ខ្ពស់ និង​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​កង​ទ័ព​ភូមិន្ទ​ថៃ​ ភូមិ​ភាគ​ទី​២​ដែល​បាន​និង​កំពុង​ខិត​ខំ​រៀប​ចំ​ទីតាំង​ឈរ​ជើង​របស់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​ស៊ីនៅ​ក្នុង​តំបន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន​ដែល​បាន​ចែង​ក្នុង​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១​។ សកម្ម​​ភាព​ទាំង​អស់​នេះ​ត្រូវ​បាន​អ្នកនាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វាយ​តម្លៃ​ដោយ​សុទិ​ដ្ឋិ​និយម​ក្នុង​ការ​ចូល​រួម​ចំណែក​ និង​សហ​ប្រតិ​បត្តិ​ការ​ដ៏​ជិត​ស្និទ្ធ​រវាង​កង​យោធ​ពល​ខេម​រភូមិន្ទ​របស់​ខ្លួន​ជាមួយ​នឹង​កង​ទ័ព​ភូមិន្ទ​ថៃ​ក្នុង​ការ​បញ្ចប់​នូវ​ដាន​ប្រវត្តិ​សាស្ត្រ​នៃ​រាល់​យុគ​សម័យ​សុបិនអាក្រក់​រវាង​ប្រជា​ជាតិ​ទាំង​ពីរ កសាង​សក​រាជ​ថ្មី​ឡើង​វិញ​ដើម្បី​សន្តិ​ភាព សហ​ប្រតិ​បត្តិ​ការ​ ភាតរ​ភាព​ មិត្ត​ភាព និង​ជា​ផល​ប្រយោជន៍​អាទិ​ភាពនៃ​ប្រជា​ពល​រដ្ឋ​ទាំង​សង​ខាង។ នេះ​ជា​ទិស​ដៅ​នៃ​ការ​អនុវត្ត​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឆ្លើយ​តប​ទៅ​នឹង​បំណង​ដ៏​ធំ​ធេង​ និង​គតិ​បណ្ឌិត​រស់​រវើក​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

យោងតាម​​កាសែត​​ថៃ​មួួយទៀត​ផ្សាយ​​កាលពី​ថ្ងៃទី​​២៣ សីហា ​ថា នៅឯ​រដ្ឋសភា​ លោកឧត្តម​សេនីយ៍​​​យុទ្ធសាក់​ សាស៊ីប្រាផា រដ្ឋមន្ត្រី​​ក្រសួង​ការពារ​​ជាតិ​បាន​ថ្លែង​ពីកិច្ច​ប្រជុំ​​ព្រំដែន​​ថ្នាក់​​តំបន់​​រវាង​កម្ពុជា​-​ថៃ (RBC) ​ថា កិច្ចប្រជុំ​​​​បាន​រៀប​ចំឡើង​​នៅ​ខេត្ត​នគររាជ​សីមា ​ដោយ​ភាគី​ថៃមាន​លោក​ឧត្តម​សេនីយ៍ថាវ៉ាចឆៃ សាមុត​សាខន​ ​ មេទ័ព​​ភូមិភាគ​២ ជាប្រតិភូ​ចូលប្រជុំ​​រួម​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ពិភាក្សា​ទាក់ទង​នឹង​ការ​ត្រៀម​​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​​ទូទៅ (GBC) ​។

ទាក់ទិន​នឹង​កិច្ច​​ប្រជុំ​​ RBC ​លោក​យុទ្ធ​​សាក់ បាន​សង្កត់​ធ្ងន់​​ថា ត្រូវ​បាន​​កំណត់​​​ពិភាក្សា​​​ចំនួន​១៥​ចំណុច​ដែល​​គណៈ​រដ្ឋមន្ត្រី​បាន​​អនុម័ត​កាលពី​មុន បន្ទាប់​មក​ក៏​មាន​លក្ខណៈ​​​ជារបៀ​ប​វារៈ​​​ផ្សេងៗ​ទៀត ​មាន​ប្រហែល​៧ ទៅ​៨​ករណី ត្រូវ​ពិភាក្សា​​គ្នា​ដូច​ជា​ការ​ត្រៀម​កែ​សម្រួល​កម្លាំង​ទ័ព​ការប្រគល់​អំណាច ​និងតួនាទី​ដល់ក្រុមអ្នក​សង្កេត​ការណ៍ឥណ្ឌូណេស៊ី​​​ ត្រូវពិភាក្សា​រួមគ្នា ​​ដើម្បី​ឱ្យ​ទទួល​បានលក្ខខណ្ឌ​​​ការ​ចរចា ​និងឈាន​ឆ្ពោះ​​ទៅ​រក​កិច្ចប្រជុំ​​​  GBC បន្ត ។

ស្របពេល​ជាមួយគ្នា​នេះ ​ក៏​មាន​​ការចោទ​​សួរ​ពី​អ្នកសារព័ត៌​មាន​ថា ​តើ​​​ថៃ​យល់ ព្រម​​​ធ្វើតាម​​ការស្នើ​​របស់តុលាការ​​​អន្តរ​ជាតិ​​ស្តីពី​ការ​ដកទ័ព​​របស់​ភាគី​ទាំង២​ចេញ​ពី​តំបន់​ជម្លោះ​  ឬអត់? ​ លោកឧត្តម​សេនីយ៍​​​យុទ្ធសាក់ ​ថ្លែង​ថា ​​យើង​ត្រូវ​​ធ្វើតាម​សំណើ​របស់តុលាការ​​​អន្តរ​ជាតិ​​ទាំង​៤​ចំណុច​​​ និង​​មាន​ការ​​ប្តេជ្ញា​ចិត្ត​ថា ត្រូវ​​​ធ្វើ​ឱ្យ​​​បញ្ចប់​​បញ្ហា​​​​ ហើយ​ថៃ​​ក៏គ្មាន​ការចាញ់​ប្រៀប​​ដែរ ​​រីឯ​លទ្ធ​ផល​នៃ​ការ​ពិភាក្សា​មានលក្ខណៈ​​​បែបណា ​​ត្រូវបញ្ជាក់​ទៅ​គណៈ​រដ្ឋ​មន្ត្រី​ឱ្យ​បានដឹង​​និង​ដំណើរ​​ការ​តាមច្បាប់ ។
រដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​​ជាតិ​ថៃ​​បានបន្ត​ទៀត​ថា ​​ថៃ​នឹង​មិន​​ឱ្យ​ចាញ់​ប្រៀប​​លើផល​ប្រយោជន៍​​ការ​ប្រជុំ​​ GBC ដែលកើត​ឡើង​តាម​ការស្នើ​សុំ​របស់​​កម្ពុជា​។ ​យើង​សង្ឃឹម​​​លើផល​ប្រយោជន៍​​របស់​ប្រជាជន​​ភាគីទាំង២ ។

លោក​ថាក់​ស៊ីន ប្រកាស​ថា គ្មាន​ផែន​ការ​ត្រឡប់​​ចូល​ប្រទេស​​ដរាប​​ណា​ជន​ជាតិ​ថៃ​​មាន​ការ​​ស្រុះ​ស្រួល​ និង​បង្រួប​បង្រួម​​គ្នា​ល្អ តាម​​ទីភ្នាក់ងារ​​ព័ត៌​មាន​ប្ល៊ូម​​ប៊ើក ​កាល​ពី​ថ្ងៃ​ទី​២៣ សីហា ​ផ្សាយ​ថា ​​លោក​ថាក់​ស៊ីន ​ស៊ីណា​​វ៉ាត្រា ​បាន​ផ្តល់​​បទ​សម្ភាសន៍​​ប្រាប់​ទី​ភ្នាក់ងារ​​​ព័ត៌​មាន​ជប៉ុន​ក្នុង​ពេល​ធ្វើ​ទស្សន​កិច្ច​នៅជប៉ុន​កាល​ពី​ថ្ងៃ​អង្គារ ទី២៣ សីហា ថា លោក​​គ្មាន​​ផែន​ការ​ត្រឡប់​​ទៅ​ប្រទេស​ថៃ​ក្នុង​ពេល​បច្ចុ​ប្បន្ន​ទេ​រហូត​ដល់​ថៃ​មាន​ការ​ស្រុះ​ស្រួល​លើ​បញ្ហា​​ផ្សេងៗ​​នៅ​ក្នុង​ប្រទេស​បាន​ល្អ ។ លោក​​អំពាវ​​នាវ​ដល់​​ជន​ជាតិ​​ថៃ សំដៅ​ទៅ​លើ​ការ​ស្រុះ​ស្រួល​គ្នា​បន្ត​ទៀត ព្រោះ​​វា​ជា​កូន​​សោដ៏​សំខា​ន់​សម្រាប់​ស្ថិរ​ភាព​ និង​ការ​រីក​ចម្រើន​​រប​ស់​ប្រទេស​​ ហើយ​ថៃ​​គួរសហ​ការ​គ្នា​បំបាត់​ចោល​ការ​មាន​​ទំនាស់ ។

លោកថាក់​ស៊ីន ​បាន​ថ្លែង​ថា លោក​មិន​​​ជ្រៀត​ជ្រែក​ក្នុង​រដ្ឋា​ភិបាល​​របស់​លោក​ស្រី យីង​ឡាក់ ​ហើយលោក​​ផ្តល់​ការ​​ពិភាក្សា​​​នៅ​ពេល​ដែល​គណ​បក្ស​ត្រូវការ ប៉ុន្តែ​បើ​គណ​បក្ស​​មិន​ត្រូវ​ការ​លោក​គ្មាន​ការ​ពាក់​ព័ន្ធទេ ។

លោកថាក់​ស៊ីន ​​បន្តទៀត​ថា ​ការ​ធ្វើ​ដំណើរ​​ទៅ​ប្រទេស​ជប៉ុន ​ជា​សិទ្ធិ​រប​ស់​លោក​ដោយ​ផ្ទាល់​ ចំណែក​នាយក​រដ្ឋ​មន្ត្រី​​យីងឡាក់ ​ត្រូវ​ជា​ប្អូន​ស្រីគ្មាន​ការ​ពាក់​ព័ន​្ធ​ ហើយ​រដ្ឋា​​ភិ​បាល​​ថៃ​មិន​អាច​បញ្ជា​ឱ្យ​រដ្ឋា​ភិបាល​ជប៉ុន​ចេញ​ទិដ្ឋា​ការ​ដល់​អ្នក​ណា​​បានទេ ។

ទីភ្នាក់​​ងារ​ព័ត៌​មាន​ប៊្លូម​ប៊ើក ​វិភាគថា ​ការ​បង្ហាញ​ខ្លួន​នៅ​បរទេស​​របស់​លោកថាក់​​ស៊ីន ​ផ្តល់​ឱកាស​ឱ្យ​ភាគី​ប្រឆាំង​វាយ​​ប្រហារ​​លើ​រដ្ឋា​ភិបាល​​លោក​ស្រី​យីងឡាក់ ស៊ី​​ណាវ៉ាត្រា ថា​ គណ​បក្ស​​ភឿ​ថៃ​ត្រូវ​គ្រប់​​គ្រង​ដោយ​លោកថាក់​ស៊ីន ​និង​​ថា វត្ត​មាន​លោកថាក់​ស៊ីន ​នៅបរទេស​ដើម្បី​ពិភាក្សា​​ជា​មួយ​មន្ត្រី​​ជាន់​ខ្ពស់​កាន់តែច្រើន​​ក្នុងពេល​អនាគត ៕