ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​​អាថ៌​កំបាំង​​​ឃាត​កម្ម​នៅ​កាស៊ីណូ​​ឆា​តូ សមត្ថកិច្ច​​​ចាប់ខ្លួន​​​ជនសង្ស័យ​​​៣​នាក់​

13 ឆ្នាំ មុន

​ខេត្តស្វាយរៀង​​ ៖ ​​​យ៉ាងហោចណាស់​​​ជន​សង្ស័យ​​​​៣នាក់​ត្រូវ​សមត្ថកិច្ច​​​ចាប់ខ្លួន​​​ដោយ​​ សារ​​​​ធ្លាយ​អាថ៌​កំបាំង​​​រឿងឃាត​កម្ម​រយៈ​ពេល​​១២ថ្ងៃ​​​​ ដែលសមត្ថកិច្ច​​​បានអះអាង​​ថា មនុស្ស​​​លង់​ទឹក​ស្លា.ប់​​កាលពីថ្ងៃទី​​៩ សីហា ២០១១ ​ហើយ​គ្រូ​ពេទ្យ​បែរជា​​​​សង្ស័យ​ថា ​ជា​​អំពើ​ឃាត​កម្ម​​​​ ​ទៅ​វិញ។​

ខេត្តស្វាយរៀង​​ ៖ ​​​យ៉ាងហោចណាស់​​​ជន​សង្ស័យ​​​​៣នាក់​ត្រូវ​សមត្ថកិច្ច​​​ចាប់ខ្លួន​​​ដោយ​​សារ​​​​ធ្លាយ​អាថ៌​កំបាំង​​​រឿងឃាត​កម្ម​រយៈ​ពេល​​១២ថ្ងៃ​​​​ ដែលសមត្ថកិច្ច​​​បានអះអាង​​ថា មនុស្ស​​​លង់​ទឹក​ស្លាប់​​កាលពីថ្ងៃទី​​៩ សីហា ២០១១ ​ហើយ​គ្រូ​ពេទ្យ​បែរជា​​​​សង្ស័យ​ថា ​ជា​​អំពើ​ឃាត​កម្ម​​​​ ​ទៅ​វិញ។

អ្នកដែល​ស្លាប់​នោះមុន​ដំបូង​ត្រូវគេ​អះអាង​ថា ​ឈ្មោះ​​​សៅ ដូច អាយុ​​៣១​ឆ្នាំ ​​នៅ​ភូមិ​​បាក់​រនាស់ សង្កាត់​សង្ឃ័រ ​​ស្រុក​ស្វាយរៀង ​​ប៉ុន្មាន​ថ្ងៃ​​​​ក្រោយ​មក​​ឈ្មោះ​សៅ ​​ដូច បាន​​មក​បង្ហាញខ្លួន​​​ជាមួយ​នឹង​ម្តាយ​ និងប្រាប់​​ដល់​សមត្ថកិច្ច​​​ថា គេ​នៅ​​រស់ មិនទាន់​ស្លាប់​​ទេ ​ចំណែក​អ្នកស្លាប់​ពិត​ប្រាកដ​គឺ​ឈ្មោះ​ជិន តេវ ជនជាតិវៀតណាម។

សូម​បញ្ជាក់​ថា ថ្ងៃ​ទី​​​​១១ សីហា ២០១១ ​វេលាម៉ោង​​​២​រសៀល​​​​ បាន​​​​ធ្លាយ​អាថ៌​កំបាំង​ថា ​មានអំពើ​ឃាត​កម្ម​នៅ​កាស៊ីណូ​​​ឆាតូ ​ក្រុង​បាវិត ​​ដោយមាន​ការបំភ្លឺ​​​​ពីពលរដ្ឋ​​​​ថា​​ នៅយប់​ថ្ងៃទី​​​៧ សីហា ២០១១ ​​វេលាម៉ោង​​​​១១​យប់​​​មាន​​​រថយន្ត​១​គ្រឿង ​ដឹកមនុស្សចេញពីកាស៊ីណូ​​ឆាតូ ​ម​​ក​កាន់​ក្រុង​​​ស្វាយរៀង ​និងបត់​ចូល​ទៅ​​​​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ​ ​ហើយ​អ្នកនោះ​​បាត់​រហូត​ ទើប​​បើ​ក​ការ​​ស៊ើបអង្កេត​​​​ រហូត​កំណត់​មុខ​សញ្ញា​​បាន​​ក៏ធ្វើការ​​​ចាប់ខ្លួនជនសង្ស័យ​​​បានជា​បន្តបន្ទាប់​។

ជន​សង្ស័យ​ទី​​​១​-​ឈ្មោះ​គង់ សំណាង ​អាយុ​​​៤២​ឆ្នាំ ​ជា​អ្នក​រត់​តាក់ស៊ី ​ស្វាយ​រៀង​-ក្រុងបាវិត មានទី​លំនៅ​ភូមិស្រះ​​​វង្ស សង្កាត់ស្វាយរៀង ​​ក្រុង​ស្វាយ​រៀង ទី​​២-ឈ្មោះ​វ៉ែន ​​សាមឿន ​អាយុ​​៣៧​ឆ្នាំ ​​ជា​សន្តិ​សុខ​​​កាស៊ីណូឆាតូ មានស្រុក​កំណើត​​​​ក្រុង​ភ្នំពេញ ​៣-ឈ្មោះ​​​ង្វៀង ធីប៉ិតឡាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ​ជនជាតិវៀតណាម ​​ជា​អ្នក​​មើល​រ៉ូលីង​កាស៊ីណូ​​ឆាតូ ​មានទី​លំនៅ​​​​ភូមិ​​កូយ៉ូវ ​​​ស្រុកបេន​កូវ​ ខេត្ត​តៃ​និញ ប្រទេស​វៀតណាម​។ ​​ចំណែក​ជនរងគ្រោះ​ដែល​​ឃាត​ក​​​​សម្លាប់​ដឹក​យក​មក​ទម្លាក់​ចោល​ក្នុងទឹក​​ព្រែក​​ទន្លេ​វ៉ៃកូនោះ​ឈ្មោះ​​​ជិន តេវ ហៅម៉ាប់ អាយុ​​​៣៥​ឆ្នាំ ​មាន​ប្រពន្ធ​​ឈ្មោះ​​ប៊ួយ ទី​ហឿង ​​អាយុ​​៣២​ឆ្នាំ ​មាន​កូន​ប្រុស​​​៥​នាក់ ​​កូនច្បង​​អាយុ​​១៣​ឆ្នាំ ​កូន​តូច​​អាយុ​​៣​ឆ្នាំ មានទីលំនៅ​​​ភូមិ​ប៉ិន​ហ៊ីប ​ឃុំ​ប៉ិន​ហ៊ីប ​ស្រុកមុខ​វ៉ា ខេត្ត​​ឡុង​អាន ​ប្រទេស​វៀត​ណាម​។

បើតាម​ស្ត្រី​ឈ្មោះប៊ួយ ​​ទីហឿង ​​​​បានប្រាប់​ឱ្យដឹង​ថា ​បុរសជាប្តី​​​ បាន​យក​កូន​​ប្រុស​​​អាយុ​១៣​ឆ្នាំ ​ទៅលក់​​ឱ្យ​បម្រើគេ យក​ប្រាក់​​២ពាន់​ដុល្លារ រួច​​បាន​ចូលមក​ស្រុកខ្មែរ ​​តាំង​ពី​ថ្ងៃទី​​​៣ សីហា ២០១១ ​ដើម្បីយកទៅ​លេង​ល្បែង​នៅ​កាស៊ីណូ ហើយ​ក៏បាត់​​​ខ្លួន​រហូតទៅ​​ លុះ​ដល់ថ្ងៃទី​​​១២ សីហា ២០១១ ​ទើបសមត្ថ​កិច្ច​​​​បៀង​ផុង វៀតណាម ប្រាប់​ថា​​ ប្តី​​​របស់​គាត់ឈ្មោះ​ ​«ជិន តេវ» ត្រូវពួកឆ្មាំកាស៊ីណូ​​សម្លាប់​នៅ​កម្ពុជាបាត់​ទៅ​ហើយ​៕