ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ​ថ​យន្ត​ទំនើប​ដឹក​ឈើ​គ្រញូង​បុក​ដើម​អាកាស្យា​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​២៣ សីហា ២០១១ តាម​ដង​ផ្លូវ​ជាតិ​លេខ​៦​ ក្នុង​ភូមិ​ត្រពាំង​ឫស្សី​ ឃុំ​ត្រពាំង​ឫស្សី​ ស្រុក​កំពង់​ស្វាយ មាន​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍មួយកើត​​ឡើង​គឺ​​រថ​យន្ត​ទំនើប​១​គ្រឿង​ម៉ាក​ កាមរី​ ស៊េរី​២០០៧​ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​បើក​បរ​ដោយ​ជន​មិន​ស្គាល់​

ខេត្ត​កំពង់​ធំ​ ៖ តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​២៣ សីហា ២០១១ តាម​ដង​ផ្លូវ​ជាតិ​លេខ​៦​ ក្នុង​ភូមិ​ត្រពាំង​ឫស្សី​ ឃុំ​ត្រពាំង​ឫស្សី​ ស្រុក​កំពង់​ស្វាយ មាន​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍មួយកើត​​ឡើង​គឺ​​រថ​យន្ត​ទំនើប​១​គ្រឿង​ម៉ាក​កាមរី​ ស៊េរី​២០០៧​ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​បើក​បរ​ដោយ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​​ដឹក​ឈើ​គ្រញូង​ពេញបុក​ដើម​អាកាស្យា​។

ប្រភព​ដដែល​បន្ត​ថា រថ​យន្ត​នោះ​ធ្វើ​​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​សៀម​រាប​ឆ្លង​កាត់​ខេត្ត​កំពង់​ធំ​ទៅ​ខេត្ត​កំពង់​ចាម​​ លុះ​ទៅ​​ដល់​ចំណុច​កើត​ហេតុ​​អ្នក​បើក​បរ​ងងុយ​ដេក​បាន​រេ​ចង្កូត​ទៅ​បុក​ដើម​អាកាស្យា​ដែល​នៅ​លើ​ចិញ្ចើម​ផ្លូវ​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បាក់ជា​ពីរ​កំណាត់​ ហើយ​រលើង​ឫស​ចេញ​មក​ក្រៅ​។ ចំណែក​រថ​យន្ត​​រួញ​ក្រពឹត​ខ្ទេច​បែរ​ក្បាល​ទៅ​ទិស​​ខេត្ត​សៀម​រាប​វិញ​។ ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​បរ​គេច​ខ្លួន​បាត់​។ អស់​រយៈ​ពេល​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក​ទើប​គេ​ឃើញ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ទៅ​រឹប​អូស​នាំ​រថ​យន្ត​​ដឹក​ឈើ​គ្រញូងនោះទៅ​រក្សា​ទុក​នៅ​​អធិការ​ដ្ឋាន​រដ្ឋ​បាលព្រៃ​ឈើ​ខាង​ជើង​បឹង​ទន្លេ​សាប​ដើម្បី កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិ​វិធី​ ៕