ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ស្ត្រី​សង្ស័យ​លក់​ចែក​ចាយ​គ្រឿង​ញៀន​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ប៉ូលិស​ស្រុក​ថ្ម​ពួក​បាន​ចាប់ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ពី​បទ​លក់​ចែក​ចាយ​ គ្រឿង​ញៀន​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១១ នៅ​លើ​ផ្លូវ​លំ​ខាង​ជើង​វិទ្យា​ល័យ​ថ្ម​ពួក​ ក្នុង​ភូមិ​ថ្ម​ពួក ឃុំ​ថ្ម​ពួក​ ស្រុក​ថ្ម​ពួក​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ប៉ូលិស​ស្រុក​ថ្ម​ពួក​បាន​ចាប់ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ពី​បទ​លក់​ចែក​ចាយ​គ្រឿង​ញៀន​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១១ នៅ​លើ​ផ្លូវ​លំ​ខាង​ជើង​វិទ្យា​ល័យ​ថ្ម​ពួក​ ក្នុង​ភូមិ​ថ្ម​ពួក ឃុំ​ថ្ម​ពួក​ ស្រុក​ថ្ម​ពួក​។

មន្ត្រី​ប៉ូលិស​ស្រុក​ថ្ម​ពួក​​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នោះ​ឈ្មោះ​ឡុង សុខន អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ស្រះ​ជ្រៃ​ ឃុំ​បន្ទាយ​ឆ្មារ​ ស្រុក​ថ្ម​ពួក​​ ហើយ​ពេល​​​ចាប់​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តាមីន​ចំនួន​១០០​គ្រាប់​​ពណ៌​ក្រហម​មាន​អក្សរ​WY លើ​គ្រាប់​ថ្នាំ​​ម្ខាង​ ច្រក​ក្នុង​ថង់​ប្លា​ស្ទិក​ពណ៌​ខ្មៅ រុំ​ថង់​ប្លា​ស្ទិក​ពណ៌​ស​ពី​ក្រៅ និង​ទូរ​ស័ព្ទ​ដៃ​១​គ្រឿង​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ​ស្ត្រី​ឈ្មោះ​ឡុង សុខន ​បាន​សារ​ភាព​ថា រូប​គេ​ទើប​តែ​ប្រព្រឹត្ត​​ទង្វើ​នេះជា​លើក​ទី​១​ប៉ុណ្ណោះ​ ហើយ​ក៏​ត្រូវសមត្ថ​កិច្ច​​ចាប់​ឃាត់​ខ្លួន​តែម្តង។  លោក​វរ​សេនីយ៍​ឯក ឆេន ឈួត ស្នង​ការ​រងនគរ​បាល​ខេត្ត​​ទទួល​បន្ទុក​ប្រធាន​ការិយា​ល័យ​កណ្តាល​​យុត្តិ​ធម៌​មាន​ប្រសាសន៍​ថា ផ្អែក​តាម​ការ​បង្ក្រាប​​ជាក់​ស្តែង​ និង​ចម្លើយ​សារ​ភាព​ ជន​សង្ស័យ​រួម​ទាំង​វត្ថុតាង​ត្រូវ​បាន​ការិយា​ល័យ​ជំនាញ​រៀបច​ំ​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត​៕