ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​5នាក់​ដែល​គ្រោះថ្នាក់​​​ទទួលអំណោយ​​​សម្តេច​​តេជោ និង​លោក​ជំ​ទាវ​

12 ឆ្នាំ មុន

​ខេត្តស្វាយរៀង​​​ ៖ ​​អំណោយ​ដ៏ថ្លៃ​ថ្លា​​​​របស់​សម្តេច​​អគ្គមហាសេនាបតីតេជោហ៊ុន​ សែន និង​លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​​រួម​មានថវិកា និងគ្រឿង​ឧបភោគ​ បរិភោគ ​មួយ​ចំន​ួន​ត្រូវបាន​លោកឧកញ៉ា​​ម៉ែន ​វិបុល ​​​​អភិ​បាល​​​រង​ខេត្ត​នាំ​​យកទៅប្រគល់​ជូន​កម្មការិនី​​​​រោង​ចក្រ​​ ចំនួន៥​នាក់ ​ដែល​កំពុង​​​សម្រាក​ព្យាបាល​​​

ខេត្តស្វាយរៀង​​​ ៖ ​​អំណោយ​ដ៏ថ្លៃ​ថ្លា​​​​របស់​សម្តេច​​អគ្គមហាសេនាបតីតេជោហ៊ុន​ សែន និង​លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​​រួម​មានថវិកា និងគ្រឿង​ឧបភោគ​ បរិភោគ ​មួយ​ចំន​ួន​ត្រូវបាន​លោកឧកញ៉ា​​ម៉ែន ​វិបុល ​​​​អភិ​បាល​​​រង​ខេត្ត​នាំ​​យកទៅប្រគល់​ជូន​កម្មការិនី​​​​រោង​ចក្រ​​ចំនួន៥​នាក់ ​ដែល​កំពុង​​​សម្រាក​ព្យាបាល​​​របួស​នៅ​ក្នុងមន្ទីរពេទ្យ​​បង្អែក​​ខេត្ត​។ ​សកម្ម​ភាព​នេះ​​បានធ្វើឡើង​​កាលពីវេលាម៉ោង​​​២​រសៀលថ្ងៃ​ទី​​​១៩ សីហា ​២០១១ នៅ​ក្នុងមន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត។

កម្មការិនី​​ដែលត្រូវ​បានទទួល​អំណោយ​​ដ៏ថ្លៃ​ថ្លា​​​របស់​សម្តេចតេជោ​ និង​លោកជំទាវ​​​នា​ពេល​នោះ គឺ​ជាជនរងគ្រោះ​នៅ​ក្នុង​​​​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​​​ចរាចរណ៍​មួយ​ដែលបាន​​កើត​ឡើង​កាលពីថ្ងៃទី​​១២ សីហា ​វេលា​ម៉ោង​​​​៧​យប់​​​​នៅ​លើ​​កំណាត់ផ្លូវ​លេខ​​​១ ​​ត្រង់​ចំណុច​​ភូមិ​​​ព្រៃ​ផ្តៅ សង្កាត់​​​​ច្រកម្ទេស ​ក្រុង​បាវិត​។

កម្មការិនី​​​​ទាំង​​​៥​រូប ​ខាងលើ​​ម្នាក់​ៗ​ទទួល​បាន​អង្ករ​២៥គីឡូក្រាម ​ទឹកត្រី​​១យួរ ទឹកស៊ីអ៊ីវ​​១​យួរ ត្រីខ​ចំនួន​១០​កំប៉ុង ​អំបិល​​១​គីឡូក្រាម ​ស្ករស​​១គីឡូក្រាម និង​ទឹក​ដោះគោ​​១២​កំប៉ុង​។ ដោយ​ឡែក​ចំពោះ​ថវិកា​​វិញ កម្មការិនី​​​ឈ្មោះ​នួន ​ចាន់​រ៉ា អាយុ​​២៧​ឆ្នាំ និង​​​ឈ្មោះ​ស៊ាង នី អាយុ​​១៨​ឆ្នាំ ​ដែល​ដាច់ដៃ​​​ខាង​ឆ្វេងត្រឹម​​​ក្រោមក្លៀក​ដូចគ្នា ក្នុង​ម្នាក់​​​ទទួលបាន​​​ប្រាក់​​​២លានរៀល ​ចំណែក​​ឯ​កម្ម​ការិនី​​​​៣នាក់​ទៀត​ ម្នាក់​ៗ​ទទួលបានថវិកា​​​៤០​ម៉ឺន​រៀល ។

លោក​​​ឧកញ៉ា​​ម៉ែន វិបុល ​បាន​​​ពាំ​នាំ​នូវ​​ការ​ផ្តាំ​ផ្ញើ​​​សាក​សួរសុខទុក្ខ​​ពីសំណាក់​សម្តេច​​​តេជោ​ហ៊ុន​ សែន និង​​​​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន ​រ៉ានី ហ៊ុន សែន ​​ជូន​ចំពោះ​កម្មការិនី​​​រង​គ្រោះ​ទាំង​​​​៥​រូប និង​​ជូនពរ​​ឱ្យបាន​​ឆាប់ជា​សះស្បើយ​​​គ្រប់​ៗ​​គ្នា​។ លោក​​​​ឧកញ៉ា​​​បានបញ្ជាក់​ថា​ ទោះ​បី​ជា​ក្មួយៗ​​កម្មការិនី​ទាំង​​​៥រូប​ជួបគ្រោះអកុសល​​​បែប​នេះ​ក៏ដោយ ក៏សុំ​កុំ​មាន​អារម្មណ៍​​ខូចចិត្ត ឬ​អស់​សង្ឃឹម​ក្នុងជីវិត​​ឱ្យសោះ មានជីវិត​ត្រូវ​មាន​សង្ឃឹម​​​​ជានិច្ច ព្រោះ​​ប្រទេស​​ជាតិយើង​​កំពុង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​​​វិស័យ​។

កម្មការិនី​​​នួន ចាន់​រ៉ា ​បាន​សម្តែង​នូវការ​​​ត្រេក​អរ​​ឥតឧបមា​បាន​លើក​ដៃ​​ដែល​នៅសល់​តែ​ម្ខាង​​ប្រណម​ឡើង​​​ថ្លែងអំណរគុណ​​សម្តេច​អគ្គមហា​សេនា​​បតី​តេជោ​​ហ៊ុន សែន​ និង​​លោកជំទា​វកិត្ត​ិ​ព្រឹទ្ធបណ្ឌិត​ ដែល​មានទឹក​​ចិត្ត​​សប្បុរស​​ធម៌​សន្តោស​មេត្តា​ផ្តល់​​អំណោយ​ដ៏​ថ្លៃថ្លា​​នេះ​​ដល់​រូប​​នាង និង​មិត្តភក្តិ​​ទាំង​​៤រូប​ទៀត​ដែល​​​កំពុ​ងតែ​​​សម្រាក​ព្យា​បាល​របួសនៅក្នុង​​​មន្ទីរពេទ្យ​ខេត្ត៕