ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កូនដឹង​ខុស​ហើយ ​​ឪពុក​នឹង​ចូលស្តី​ដណ្តឹង​នាង​ឱ្យ​​ទាល់តែ​បាន​

12 ឆ្នាំ មុន

ខេត្តកណ្តាល​​​ ៖ ​​យុវ​ជន​​ម្នាក់​​ខឹង​​​ឪពុក​​ម្តាយយូរ​ចូលស្តីដណ្តឹង​ប្រពន្ធ​​​ឱ្យពេក ទ្រាំ​​មិន​បាន​​ផឹកថ្នាំ​​ពុល​លាយ​ទឹកផ្លែ​ឈើ​​​ប៉ុនប៉ង​សម្លា.ប់​ខ្លួន​​​​ឱ្យ​ផុត​​​សង្ខារ​លា​ចាក​លោកកា​លោកិយ​​តែ​ម្តង កាលពី​វេលាម៉ោង​​​៥ល្ងាចថ្ងៃទី​​២២ សីហា ២០១១ ​នៅ​ភូមិ​​កោះដែកជោ ​​ឃុំគគីរ​ធំ ​ស្រុក​កៀន​ស្វាយ​ ប៉ុន្តែត្រូវ​បានសាច់ញាតិ​​ប្រទះឃើញ​​​ទាន់ ក៏​​​បញ្ជូនទៅ​​

ខេត្តកណ្តាល​​​ ៖ ​​យុវ​ជន​​ម្នាក់​​ខឹង​​​ឪពុក​​ម្តាយយូរ​ចូលស្តីដណ្តឹង​ប្រពន្ធ​​​ឱ្យពេក ទ្រាំ​​មិន​បាន​​ផឹកថ្នាំ​​ពុល​លាយ​ទឹកផ្លែ​ឈើ​​​ប៉ុនប៉ង​សម្លាប់​ខ្លួន​​​​ឱ្យ​ផុត​​​សង្ខារ​លា​ចាក​លោកកា​លោកិយ​​តែ​ម្តង កាលពី​វេលាម៉ោង​​​៥ល្ងាចថ្ងៃទី​​២២ សីហា ២០១១ ​នៅ​ភូមិ​​កោះដែកជោ ​​ឃុំគគីរ​ធំ ​ស្រុក​កៀន​ស្វាយ​ ប៉ុន្តែត្រូវ​បានសាច់ញាតិ​​ប្រទះឃើញ​​​ទាន់ ក៏​​​បញ្ជូនទៅ​​មន្ទីរពេទ្យ​​​ ដើម្បី​សង្គ្រោះ​​​​យ៉ាង​ប្រញាប់​ប្រញាល់​​​ទើប​រួច​​ចាក​ផុតពី​សេចក្តីស្លាប់​។​

តាមការរៀបរាប់​ពី​បុរស​ឈ្មោះ​​​យ៉ន ​​​​អាយុ​​​​​៥៥​ឆ្នាំ ​​មុខរបរ​​​​នេសាទ​ត្រី ​ត្រូវជា​ឪពុក​​​របស់​យុវជន​​​ផឹក​ថ្នាំ​ពុល​​សម្លាប់ខ្លួន​​​បាន​ឱ្យ​ដឹង​ថា ​កូន​របស់​គាត់​ដែល​លេប​ថ្នាំ​​សម្លាប់​​ខ្លួន​នោះ​ឈ្មោះ​​យស ​​សារិទ្ធិ ​​អាយុ​​​១៩​ឆ្នាំ ​​បាន​ផឹក​​ថ្នាំពុល ​ដែល​ជា​ប្រភេទ​សម្លាប់សត្វ​​​​​កុក ​លលក​អស់​​កន្លះ​ថង់​តូច គឺ​ផឹក​​​លាយជា​មួយ​ទឹក​ផ្លែឈើ​។​​ មូលហេតុ​ដែល​​នាំ​​ឱ្យ​​​កូនប្រុស​គាត់​ដាច់ចិត្ត​​​ផឹកថ្នាំពុល​សម្លាប់ខ្លួន​​បែប​នេះ ​​ដោយសារ​តែ​​​គេ​​ចាប់​ចិត្ត​​​ស្រឡាញ់នារីម្នាក់​នៅ​ផ្ទះជិត​​គ្នា ហើយ​នារី​​នោះ​ធ្វើការនៅរោងចក្រកាត់ដេរ​​​​សម្លៀក​បំពាក់​​​ក្នុង​ទីក្រុងភ្នំពេញ ។

បុរស​​​ជា​ឪពុក​ប្រាប់ទៀត​ថា រយៈ​ពេល​​​៣​ទៅ​​៤​ខែមក​ហើយ ​​កូនប្រុស​​​បាន​​ប្រាប់​​​ឱ្យ​គាត់​​ចូលស្តីដណ្តឹង​​​នារីនោះ​​យក​មក​​​​ធ្វើជា​ប្រពន្ធ​ ប៉ុន្តែ​​​​គាត់បាន​និយាយ​ប្រាប់​កូនវិញ​ថា ​​​នៅ​ជួយ​រក​ប្រាក់​​​​​ឱ្យ​ឪពុក​ម្តាយ​​​សិន​ទៅ ​ចាំ​ដល់​ខែ​​ដាក់​បិណ្ឌ​​​​​រដូវ​ភ្ជុំ​​​ទើបគាត់​ចូលស្តីដណ្តឹង​​​​ឱ្យ​។ ដោយ​សារ​តែ​​ឥទ្ធិ​ពល​ស្នេហា​ ​វាជ្រួតជ្រាប​សព្វប្រាណ​ រសាប់​រសល់​​ពន់​ពេក​ប្រមាណ​ មិន​​​អាចទ្រាំ​​​​ចាំតាម​​គាត់​​បាន ​កូន​ប្រុស​​ផឹកស្រា​ និង​​​បន្ទាប់មក​​យក​ទឹក​ផ្លែ​ឈើ​​​​​​ដាក់​លាយ​ថ្នាំ​ពុល​​ផឹកអស់តែម្តង​។​ ពេលទន់​ដៃ​​ទន់ជើងដួលសន្លប់​​ក៏ត្រូវ​​បាន​សាច់​ញាតិ​​ប្រទះឃើញ​​​រួច​បញ្ជូនទៅ​​សង្គ្រោះ​យ៉ាង​ប្រញាប់​ប្រញាល់​​។​

មកដល់ព្រឹកថ្ងៃទី​​​២៣ សីហា ២០១១ យុវជន​រង​គ្រោះ​​បាន​​ធូរស្បើយវិញ​​​ហើយ ថែម​ទាំង​​​និយាយ​សុំ​ទោស​​ឪពុក​ថា «កូនឈប់ធ្វើ​អញ្ចឹង​​ទៀត​ហើយ ពិបាក​ទ្រាំ​ជាងស្លាប់ទៅ
ទៀត​​» ​​ចំណែក​ឪពុក​​​ក៏ប្រាប់​ទៅ​កូនវិញ​ដែរ​ថា​ «ចាំ​ពុក​ទៅ​ស្តីដណ្តឹង​​​នារី​​នោះ​ឱ្យ​កូន​ឱ្យ​​ទាល់តែ​បាន» ៕​