ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស៊ុន ចាន់ថុល ប្រគល់គ្រែសម្រាលទារកដល់មន្ទីរពេទ្យកាល់ម៉ែត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកូនស្រីបាននាំ​អំណោយជាគ្រែសម្រាល​ទារកចំនួន​ពីរជូនដល់​ មន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី២៣ ខែ​សីហា ដែលមានលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គ​នាយកមន្ទីរពេទ្យកាល់ម៉ែត និងវេជ្ជបណ្ឌិតជា​ច្រើនរូប​

រាជធានីភ្នំពេញ ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជាអនុប្រធានប្រចាំការក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកូនស្រីបាននាំ​អំណោយជាគ្រែសម្រាល​ទារកចំនួន​ពីរជូនដល់​មន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី២៣ ខែ​សីហា ដែលមានលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គ​នាយកមន្ទីរពេទ្យកាល់ម៉ែត និងវេជ្ជបណ្ឌិតជា​ច្រើនរូប​ចូល​រួម ។

នៅក្នុងឱកាសនោះលោកស៊ុន ចាន់ថុល បាន​ថ្លែងថា កូនស្រីរបស់លោកឈ្មោះអារ៉ូនី ស៊ុន ដែល​កំពុងធ្វើកម្មសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត​បានមើលឃើញពីការ​ខ្វះខាតរបស់មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ផ្នែកសម្ភព ទើបនាំគ្នាបីនាក់​បង​ប្អូន​ចូល​​លុយ​គ្នាទិញគ្រែសម្រាប់​សម្រាលទារកចំនួន​ពីរ​ប្រគល់ជូនមន្ទីរពេទ្យ​កាល់ម៉ែត​ ដើម្បី​បំពេញ​ការ​ខ្វះ​ខាតរបស់មន្ទីរ​ពេទ្យ ដូចប្រសាសន៍​សម្តេច​តេជោ​ ​នាយក​រដ្ឋ​មន្ត្រី​ដែល​តែង​តែលើក​ឡើង​​ថា សិល្បៈចែករំលែក។

លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរ​ពេទ្យកាល់ម៉ែតបានថ្លែងអំណរគុណដល់​លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនិងជាអនុ​ប្រធាន​ប្រចាំ​ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ក្រុមគ្រួសារ ពិសេសកូនស្រីទាំងបី​រ​បស់លោក​ដែលបានជួយ​ឧបត្ថម្ភជាគ្រែសម្រាប់សម្រាល​ទារក​ចំនួនពីរ​ដល់មន្ទីរពេទ្យកាល់ម៉ែត​ដែល​កំពុង​ខ្វះខាត ព្រោះ​ស្ត្រីឆ្លងទន្លេបច្ចុប្បន្នមានការកើន​ឡើង​ជា​​លំដាប់ ។

ជា​ការ​ឆ្លើយ​តប​លោកទេសរដ្ឋមន្រ្តីក៏បាន​ថ្លែង​អំណរ​គុណដល់លោកសាស្រ្តាចារ្យវេជ្ជ​បណ្ឌិត​ទាំង​អស់ ដែល​បានយកចិត្តទុកដាក់ក្នុង​ការ​បង្រៀនដល់កូនស្រី​របស់លោក គឺកញ្ញអារ៉ូនី ស៊ុន៕