ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​​គាំទ្រ​​​​ការ​ផលិត​ទឹកស្អាត​​និង​ចម្រោះ​​ទឹកមានជាតិ​អាសេនិក

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​លោក​អ៊ាង​ សុផល្លែត ​​​ជំនួយ​ការ​​សម្តេច​អគ្គ​មហាសេនា​បតី​​​តេជោ ហ៊ុន សែន ​​បានប្រាប់ឱ្យ​ដឹង​ថា ក្នុងជំនួប​​សម្តែង​ការ​​គួរ​សម និង​​​ពិភាក្សា​​​ការ​ងារ​ជាមួយ​សម្តេច​តេជោ នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន នាព្រឹក​ថ្ងៃទី២៣ ​​សីហា ​នៅភូមិ​គ្រឹះ​​ក្បែរ​​វិមាន​ឯក​រាជ្យ​​​ លោក TAN SRI DATO AJIT SINGH ​នាយក​ក្រុម​ហ៊ុន

រាជធានីភ្នំពេញ ៖ ​​​លោក​អ៊ាង​ សុផល្លែត ​​​ជំនួយ​ការ​​សម្តេច​អគ្គ​មហាសេនា​បតី​​​តេជោ ហ៊ុន សែន ​​បានប្រាប់ឱ្យ​ដឹង​ថា ក្នុងជំនួប​​សម្តែង​ការ​​គួរ​សម និង​​​ពិភាក្សា​​​ការ​ងារ​ជាមួយ​សម្តេច​តេជោ នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន នាព្រឹក​ថ្ងៃទី២៣ ​​សីហា ​នៅភូមិ​គ្រឹះ​​ក្បែរ​​វិមាន​ឯក​រាជ្យ​​​ លោក TAN SRI DATO AJIT SINGH ​នាយក​ក្រុម​ហ៊ុន ION EXCHANGE ASIA PACIFIC បាន​ជម្រាប​សម្តេច​​​​ថា ​ក្រុម​ហ៊ុន ION  EXCH-ANGE ​ASIA PACIFIC មាន​ផលិត​​​ផល ដើម្បី​ចម្រោះ​​ទឹក​​កខ្វក់​សម្លាប់​​មេរោគឱ្យ​ទៅ​​ជាទឹកស្អាត និង​​មាន​បច្ចេក​​វិទ្យា​​​​ដើម្បី​​​ចម្រោះ​ទឹក​ដែលមាន​ជាតិ​អាសេនិកផង​ដែរ ។ ​ក្នុងន័យ​នេះ​លោកបានធ្វើទស្សនកិច្ច​នៅ​បឹង​ត្របែក នៅ​ស្ថានីយ​​​​បូមទឹកកប់ស្រូវ​​​​ ហើយ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុងការ​​ចូលរួម​ចំណែក​ ដើម្បី​ជួយអភិវឌ្ឍន៍​​​កម្ពុជា​លើវិស័យ​​​ចម្រោះ​ទឹកកខ្វក់​​ និងការផ្គត់ផ្គង់​​​ទឹកស្អាត បំបាត់​​​ទឹកដែល​មាន​ជាតិ​អាសេនិក ។

ជាការ​ឆ្លើយ​តប ​សម្តេច​​តេជោ​​នាយករ​ដ្ឋ​មន្ត្រី​​​ហ៊ុន សែន ​​មាន​ប្រសាសន៍​​ថា បញ្ហា​បង្ហូរ​ទឹក​​​កខ្វក់ចូលទៅ​ក្នុង​បឹង ឬទន្លេ​នោះ​គឺ​ជា​ការ​ប្រឈម​​​​ដ៏ធំ​របស់កម្ពុជា ។ នៅពេលនេះ​ស​ម្តេច​​ស្នើ​ឱ្យ​លោក TAN SRI DATO AJIT SINGH ពិនិត្យ​​មើល តើ​​គួរចាប់ផ្តើម​ពីចំណុច​​ណា​នៅ​ក្នុង​​បញ្ហា​​ចម្រោះ​ទឹក​កខ្វក់ ។ ​​ដំបូង​​​គួរ​តែ​​ធ្វើ​ការ​សាក​ល្បង​លើបញ្ហា​​​ចម្រោះទឹក​​​កខ្វក់​នេះ​នៅ​​រាជ​ធានីភ្នំពេញ ។

ទន្ទឹម​នឹង​នេះ ​​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​​បាន​ណែនាំ​​ឱ្យ​លោកនាយកក្រុមហ៊ុន​​​ជួប​ជាមួយ​លោក​អភិបាល​​​រាជ​ធានីភ្នំពេញ​​​ដើម្បី​រៀប​ចំ​​ធ្វើការ​សាកល្បង​​ចម្រោះ​ទឹក​កខ្វក់​នេះ​ ជា​ពិសេស​​​នៅស្ថានីយ​បូមទឹក​កប់ស្រូវ​ដែល​នៅ​ទី​នោះ​មានស្ថានីយ​បូមទឹករួច​​ជាស្រេច ។

ពាក់ព័ន្ធ​នឹង​បញ្ហា​​​ចម្រោះ​ទឹក​ដែលមានជាតិ​អា​សេនិកនេះ ​សម្តេច​បាន​មាន​ប្រសាសន៍​​​ណែនាំ​​ឱ្យ​លោក TAN SRI DATO AJIT SINGH សហការ​ជាមួយ​នឹង​​លោកសុខ ចិន្តា ​​​ដើម្បី​ធ្វើ​ការ​​សាកល្បង​​នៅស្រុក​ស្អាង​​ដែលជា​​​តំបន់មួយ​សម្បូរទៅ​ដោយជាតិ​អា​សេនិកនៅ​ក្នុង​ទឹក ៕