ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​នាក់​​កាច់​បំបាក់​ដែកបំពង់ទីប​​ការពារ​រន្ទះបង្គោល​ព្រំដែន​​ត្រូវ​ចាប់ខ្លួន​

13 ឆ្នាំ មុន

​ខេត្តកំពង់ចាម​ ៖ ​​ជនសង្ស័យ​​​២នាក់​​ដែល​លួច​​​​កាច់​បំបាក់​ដែក​បំពង់ទីប​ប្រវែង​​ជាង​ ២ម៉ែត្រ ​​សម្រាប់​ការ​ពារ​រន្ទះ នៅលើ​បង្គោល​​​ព្រំដែន​កម្ពុជា​-វៀត​ណាម ​លេខ​​៩៧ ​ស្ថិតនៅ​​​ខាង​ត្បូង​ភូមិធ្លក ​ឃុំ​ចាន់​មូល​ ស្រុក​មេ​មត់​ ត្រូវ​​បានចាប់​ខ្លួន​បញ្ជូនទៅ​ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត ដើម្បី​​ចាត់ការ​តាមនីតិវិធី​។ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​​

ខេត្តកំពង់ចាម​ ៖ ​​ជនសង្ស័យ​​​២នាក់​​ដែល​លួច​​​​កាច់​បំបាក់​ដែក​បំពង់ទីប​ប្រវែង​​ជាង​២ម៉ែត្រ ​​សម្រាប់​ការ​ពារ​រន្ទះ នៅលើ​បង្គោល​​​ព្រំដែន​កម្ពុជា​-វៀត​ណាម ​លេខ​​៩៧ ​ស្ថិតនៅ​​​ខាង​ត្បូង​ភូមិធ្លក ​ឃុំ​ចាន់​មូល​ ស្រុក​មេ​មត់​ ត្រូវ​​បានចាប់​ខ្លួន​បញ្ជូនទៅ​ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត ដើម្បី​​ចាត់ការ​តាមនីតិវិធី​។ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​​តាំង​ពីល្ងាចថ្ងៃទី​​​១៨ សីហា ​​តែ​​​រយៈ​ពេល​​៣​ថ្ងៃ​ក្រោយ​មក ជន​ដែលបាន​ប្រព្រឹត្ត​​​​បាន​ត្រូវ​ចាប់ខ្លួន​ ក្នុងនោះ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅស្រុក​​មេមត់ និង​​ម្នាក់ទៀត​​​តាម​ចាប់​ដល់​ស្រុក​​​ស្នួល​ ខេត្តក្រចេះ​។

តាមព័ត៌មានពី​​លោកវរសេនីយ៍​​ត្រីឯម ​​កុសល អធិការ​នគរ​បាល​ស្រុកមេមត់ ​ឱ្យដឹង​ថា ​​ជន​ទាំង​២​នាក់​​​ដែលត្រូវ​​បានចាប់ខ្លួន​ ម្នាក់​ឈ្មោះ​​​ឈន បុន ភេទ​ប្រុស អាយុ​​​២៦​ឆ្នាំ ​រស់នៅភូមិ​​ធ្លក​ ឃុំ​ចាន់​មូល ​ស្រុក​​មេ​មត់ ​និង​ម្នាក់ទៀត​​​​ឈ្មោះ​​ចិន ម៉ៅ ​ភេទប្រុស អាយុ​​​៣២​ឆ្នាំ ​​រស់​នៅ​ភូមិ​​​ក្បាល​​ត្រាច ​ឃុំស្រែ​​ចារ ស្រុកស្នួល ​​ខេត្ត​ក្រចេះ ​ដោយរឹប​អូស​​បាន​វត្ថុតាង​​​ដែកបំពង់ទីប​​​១​កំណាត់​ដែល​​មានមុខ​​កាត់ទំហំ​​​០,៦០​​សង្ទី​ម៉ែត្រគុណ​​២,២២​ម៉ែត្រ​។​ ​លោក​​អធិការ​​នគរ​បាល​ស្រុកមេមត់​​​​​បន្ត​ថា​ ​នៅល្ងាច​ថ្ងៃកើតហេតុ​នោះ ពុំ​បានដឹង​​ថា មានករណី​លួចកាច់​​យក​ដែក​បំពង់ទីប​​​សម្រាប់​ការពារ​​រន្ទះនោះទេ ​​រហូត​មក​ដល់​ព្រឹកថ្ងៃទី​​១៩ សីហា ​ទើបលោក​​នាយ​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​​ចាន​មូល ​​បានរាយការណ៍​​មក​កាន់​រូប​លោក​​ថា មាន​គេ​លួច​កាច់​ដែកបំពង់ទីប​។

គ្រាន់តែ​​ទទួល​បាន​នូវព័ត៌មាន​​នេះភ្លាម ​​រូប​លោក​​បាន​ចាត់​​ឱ្យ​កម្លាំង​​ជំនាញរបស់​​ស្រុក​​ចុះ​សហ​ការ​​ជា​មួយ​​​ប៉ុស្តិ៍រដ្ឋបាល​​ចាន់​មូល ​បើក​ប្រតិបត្តិ​ការ​​ស្រាវជ្រាវ​ជាបន្ទាន់ រហូត​បាន​ទទួល​ពន្លឺ​ដោយ​កំណត់​បាន​​មុខសញ្ញា​ជនសង្ស័យ​​​២​នាក់​។ ​លុះ​នៅ​វេលាម៉ោង​​​​៣រសៀលថ្ងៃទី​​​​​២១ សីហា ​ក៏​​បានឃាត់​ខ្លួនឈ្មោះ​​ឈន ​បុន ​​និង​ដក​ហូត​វត្ថុ​តាង​​ដែកបំពង់ទីប​​​​១​កំណាត់​​​ដែល​បាន​លាក់​ទុក​​​នៅក្នុង​ចំការ​​​កៅស៊ូ​​​របស់​​​ឈ្មោះ​រ៉ុង ​​ភេទ​ប្រុស ​​នៅខាង​ជើង​ភូមិ​​​​ធ្លក ​ឃុំចាន់​មូល​​ ត្រូវ​បាន​​នាំខ្លួន​មក​​កាន់អធិការដ្ឋាន​​​នគរ​​បាល​​​ស្រុក​មេ​មត់​។ ក្រោយ​ពី​​បានឆ្លើយ​​សារ​ភាព​នៅ​វេលា​ម៉ោង​​៩​ព្រឹក​​ថ្ងៃទី​២២ សីហា ​​ហើយ​សមត្ថកិច្ច​​ឈាន​​ដល់​​កំណត់មុខ​សញ្ញា​​​ចាប់​ខ្លួន​បក្សពួក​​ម្នាក់​ទៀត​​​​ជា​ជនទី​២ ដោយមានការ​សហការ​ជា​មួយ​នឹង​​នគរបាលស្រុក​​ស្នួល​ ខេត្តក្រចេះ​។

តាមជនសង្ស័យ​​ឈ្មោះ​​ចិន ម៉ៅ បានឆ្លើយ​សារ​ភាព​​ថា ​​​កាលពីល្ងាច​ថ្ងៃទី​​១៨ សីហា ​​​រូបគេ​​បាន​​​ឡើងមក​​​ពីស្ទូង​​​​ស្រែ ​​នៅ​​​ខាង​ត្បូង​​ភូមិធ្លក ​ដោយបានផឹកស្រា​​​​​នៅ​​​វាលស្រែ​ជាមួយនឹង​ឈ្មោះ​​​​​ឈន បុន ​អស់​កន្លះ​លីត្រ​ ​ហើយ​បាន​ទៅ​កាច់​ពោត​ចំនួន២​ទៅ​​៣​ផ្លែ​មក​ដុត​ហូប​នៅក្បែរ​បង្គោល​​​ព្រំដែន​​កម្ពុជា-វៀតណាម​លេខ​​៩៧
នោះ​។ បន្ទាប់​មក ក៏​បាន​នាំ​គ្នា​​​​ឡើង​​លេង​លើ​បង្គោល​​​ដែកបំពង់​ទីប​មាន​ទំហំប៉ុនក​ដៃ​​មនុស្ស​ចាស់​នោះ​ទៀតផង​។ ពេលនោះ​ពួកគេ​​​បាន​កាច់​បំបាក់​ដែកបំពង់ទីប​នោះ​តែម្តង ​ព្រមទាំង​​​បាន​យកទៅលក់​ តែ​មិន​​មានអ្នកណា​ហ៊ាន​​​ទិញ​​ទេ ព្រោះគេ​​ដឹង​ថា ជាដែក​​បង្គោល​​​​ព្រំដែន​។

តាមការ​សារ​ភាព​ថា ​​ហេតុ​​តែ មានការ​ភិត​ភ័យ​ ​រូបគេ​បាន​យក​​ដែកបំពង់ទីប​នោះទៅលាក់​ទុក​នៅ​ក្នុង​​ចំការ​កៅស៊ូ​​​មួយ​កន្លែង​ ហើយ​រូបគេ​​បានរត់គេច​​ខ្លួន​ទៅ​​​ខាង​ស្រុកស្នួល ​ខេត្ត​ក្រចេះ ​លុះ​នៅ​ព្រឹកថ្ងៃទី​​​២២ សីហា ​ត្រូវ​​​​នគរ​បាល​​​ប៉ុស្តិ៍​ស្រែ​ចារ មក​ឃាត់​ខ្លួន​​បញ្ជូន​​​​ទៅ​ស្រុកមេមត់​តែម្តង​។

លោក​វរសេនីយ៍​ត្រីឯម កុសល អធិការ​នគរ​បាល​ស្រុក​មេមត់​បញ្ជាក់​ថា បង្គោលព្រំដែន​​លេខ​​​៩៧នោះ​ ​ស្ថិតនៅ​​​ឃុំចាន់មូល ​ត្រូវបានគេ​ធ្វើ​​​ឡើង​ជា​ស្ថាពរ ​និងបានបំពាក់​​​ដែកបំពង់ទីប​​​​១​ដើម​សម្រាប់ការពារ​រន្ទះ​ទៀត​ផង​ ៕