ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំកូនឈើ​​​លម្អ​​សោភ័ណភាព​​​​ក្រុង​​​សៀមរាប​​ក្នុង​ទិវា​បរិស្ថាន​

13 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖​ ក្រោម​​កិច្ចសហការ​​រវាង​សាលា​ខេត្ត​ ជាមួយ​នឹង​ក្រុម​​ហ៊ុន​អ.អឹម.អេ​(ខេមបូឌា)​ ទិវា​ថែរក្សា​បរិស្ថាន​​​ជា​សាកល​​របស់​ក្រុម​​ហ៊ុន​ FORD MOTOR 2011 ​និង​​​សភា​យុវពាណិជ្ជកម្ម​​​អន្តរជាតិ​​កម្ពុជា​ ស្រប​តាម​​​ទស្សនៈរួម​គ្នា​​ជំរុញ​​ចិត្ត​អ្នក​​ថែរក្សា​​​បរិស្ថាន​​ផែនដី​ និង​​ដើម្បី​​បង្កើត​ឡើងវិញ​​​នូវ​សោភ័ណភាព​បរិស្ថាន​​កាន់​

ខេត្ត​សៀមរាប ៖​ ក្រោម​​កិច្ចសហការ​​រវាង​សាលា​ខេត្ត​ ជាមួយ​នឹង​ក្រុម​​ហ៊ុន​អ.អឹម.អេ​(ខេមបូឌា)​ ទិវា​ថែរក្សា​បរិស្ថាន​​​ជា​សាកល​​របស់​ក្រុម​​ហ៊ុន​ FORD MOTOR 2011 ​និង​​​សភា​យុវពាណិជ្ជកម្ម​​​អន្តរជាតិ​​កម្ពុជា​  ស្រប​តាម​​​ទស្សនៈរួម​គ្នា​​ជំរុញ​​ចិត្ត​អ្នក​​ថែរក្សា​​​បរិស្ថាន​​ផែនដី​និង​​ដើម្បី​​បង្កើត​ឡើងវិញ​​​នូវ​សោភ័ណភាព​បរិស្ថាន​​កាន់​តែល្អ​ប្រសើរ កូន​ឈើ​ជា​ច្រើន​​​ប្រភេទ​​រួម​មាន​ ដើម​អង្កាញ់​ ដើម​ត្របែក​ព្រៃ​ ​ដើម​ក្ងោក ដើម​​រំដួល រួមទាំង​​ប្រភេទ​កូន​ឈើ​​​ទាល​និង​កូន​គគីរ​​សរុប​ចំនួន​៣.៥០០​ដើម​ ​ត្រូវ​បាន​​ប្រារព្ធ​​ពិធី​​​ដាំនៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ចាប់​​ពីកែង​ស្តុប​​​សណ្ឋាគារ​​សុខា​​អង្គរ​​ រហូត​​ដល់​​អាកាស​យាន​ដ្ឋាន​​​អន្តរជាតិសៀម​រាប​។

ពិធី​​ដាំកូន​ឈើ​​នេះ ប្រព្រឹត្តធ្វើ​​​​យ៉ាង​អធិក​អធម​​​​​កាលពី​ព្រឹក​ថ្ងៃទី​២១ សីហា ​កន្លងទៅ​នេះ ក្រោម​អធិបតីភាព​​​​​លោក ​ស៊ូ ភិរិន្ទ អភិបាល​​ខេត្ត​ និង​​​មាន​ការ​​​អញ្ជើញ​​​​ចូលរួម​ផង​ដែរ​ពី​លោក​​ច័ន្ទ​ សុផល ​ប្រធាន​​ក្រុម​ប្រឹក្សា​​ខេត្ត​ ​​អភិបាល​​រងខេត្ត ​​អស់​លោក​​ លោក​ស្រី​ជាតំណាង​​​​ក្រុម​ហ៊ុន​ដៃគូ​ពាក់ព័ន្ធ​​​​ តំណាង​​មន្ទីរ​​អង្គភាព​ជុំ​វិញ​ខេត្ត​ លោក​គ្រូអ្នក​គ្រូ​​ សាស្ត្រាចារ្យ​​ និស្សិត​​ព្រម​ទាំង​ប្រជាពលរដ្ឋ​​ជា​ច្រើន​សរុប​ជាង​១.០០០​នាក់ ។

មាន​ប្រសាសន៍​​​សំណេះសំណាល​​​​ក្នុងពិធី​​នោះ​លោក​​​ស៊ូ ភិរិន្ទ ​បាន​​ថ្លែង​ថា  ​ការ​​ដាំកូន​ឈើ​នេះ​​គឺជា​ការ​បង្កើត​​ឡើង​វិញ​​​​នូវ​សោភ័ណ​​ភាព​បរិស្ថាន​​​​ឱ្យ​កាន់​តែ​ល្អប្រសើរ​​​ ប្រែ​​ក្លាយ​ទីតាំង​​​ដែល​​ដាំនេះ​ទៅ​ជាតំបន់​​មាន​​ទេស​ភាព​​​ល្អ​ប្រកប​ដោយ​​​ពណ៌​​បៃតង​​​ស្រស់​​ត្រកាល​។​ លោក​បាន​ថ្លែង​​ទៀត​ថា  ព្រៃឈើ​​​ពុំ​គ្រាន់​តែ​​​មាន​​​តម្លៃ​​​ខាង​សេដ្ឋកិច្ច​​និង​សង្គម​​​ប៉ុណ្ណោះ​​​ទេ តែ​​នៅ​មាន​​​តម្លៃ​ខ្ពស់​​​មិន​អាច​កាត់​ថ្លៃ​​បាន​ ដូចជា​​ជួយ​​ថែរក្សា​​​លំនឹង​​បរិស្ថាន​​ធម្ម​ជាតិ​​ធ្វើ​ឱ្យ​​ធាតុអាកាស​​​​មាន​​ភាព​កាន់​តែ​ប្រសើរ​ឡើង​ រក្សា​បាន​​នូវនិយ័ត​ភាព​ប្រភព​​ទឹក​ ការពារ​ទីជម្រាល​​​និង​ការ​​ពារ​​ជីវចម្រុះ​​ជាដើម ។

លោក​អភិបាល​​ខេត្ត​ក៏​​បាន​ថ្លែង​កោត​សរសើរ​​​​ប្រតិភូ​​​ក្រុម​ហ៊ុន​​ FORD ​​​ក្រុម​​ហ៊ុន​ RMA Cambodia សភា​យុវពាណិជ្ជ​កម្ម​អន្តរជាតិ​​កម្ពុជា​​ សាកល​វិទ្យា​​​ល័យ​​​បៀល​ប្រាយ​​ សាកល​វិទ្យាល័យ​​​សៅស៍​អ៊ីស​ថ៍អេយ​សៀ  ដែល​បាន​​ចំណាយ​​ពេល​​​​វេលា​​​ចូលរួម​ក្នុង​ពិធី​​ដាំ កូន​ឈើ​​លម្អ​​​សោភ័ណ​ភាព​​​ផ្លូវ​ក្នុង​​ក្រុង​ទេស ចរណ៍​​​សៀម​រាប​នា​ពេល​នេះ ៕