ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​​​ក្មេង​វត្ត​​នាំយក​អំណោយ​សម្តេចតេជោ​និង​លោក​ជំទាវចែក​សិស្ស​-​និស្សិត​250នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​​ឈឹម​ សៅគី ទីប្រឹក្សា​​ផ្ទាល់​​សម្តេចអគ្គ​មហា​សេនាបតី​តេជោ​​​ហ៊ុន សែន ​អនុរដ្ឋ​លេខាធិការ​​ទីស្តីការ​​គណៈ​​រដ្ឋ​មន្ត្រី​​​ និង​ជា​​ព្រឹទ្ធបុរស​​​​សមាគម​សិស្ស​-​និស្សិត​​ បញ្ញវន្ត​ ក្មេងវត្ត​ កាលពី​​រសៀល​ថ្ងៃទី​​២២ខែ​សីហា ឆ្នាំ​២០១១ ដោយ​មាន​​ការចូលរួម​​ដំណើរ​​​ពី​ប្រធាន​​ និង​សមាជិក​អចិន្ត្រៃយ៍​​សមាគម​​ សិស្ស​

រាជធានីភ្នំពេញ ៖ លោក​​ឈឹម​ សៅគី ទីប្រឹក្សា​​ផ្ទាល់​​សម្តេចអគ្គ​មហា​សេនាបតី​តេជោ​​​ហ៊ុន សែន ​អនុរដ្ឋ​លេខាធិការ​​ទីស្តីការ​​គណៈ​​រដ្ឋ​មន្ត្រី​​​ និង​ជា​​ព្រឹទ្ធបុរស​​​​សមាគម​សិស្ស​-​និស្សិត​​ បញ្ញវន្ត​ ក្មេងវត្ត​ កាលពី​​រសៀល​ថ្ងៃទី​​២២ខែ​សីហា ឆ្នាំ​២០១១ ដោយ​មាន​​ការចូលរួម​​ដំណើរ​​​ពី​ប្រធាន​​ និង​សមាជិក​អចិន្ត្រៃយ៍​​សមាគម​​ សិស្ស​-និស្សិតបញ្ញវន្ត​ក្មេងវត្ត​ បាន​នាំ​យក​អំណោយ​​​របស់​សម្តេច​​អគ្គ​​មហា​សេនា​បតីតេជោ​​ហ៊ុន សែន​ និង​លោក​ជំទាវ​​កិត្តិព្រឹទ្ធបណ្ឌិតទៅ​​​ចែក​ជូន​ដល់​សិស្ស​-​និស្សិត​ដែល​ស្នាក់​​​នៅ​ក្នុង​វត្ត​​​​លង្កា​ ព្រះកុសុមារាម​​ចំនួន​២៥០​នាក់ ។

សម្ភារ​ដែល​​នាំយក​ទៅ​​ចែក​ជូន​​រួម​មាន ​អង្ករ​​ចំនួន​​​៤តោន​ ​ថវិកា​​​ចំនួន​​​២៦​លាន​​​៣សែន​២ម៉ឺន​រៀល​ ក្រមា​​២៥០​​ អាវ​ដៃ​វែង​២៥០ និង​កង់​​​៣៣​គ្រឿង ក្នុង​នោះ​​និស្សិត​ម្នាក់ៗ​​​​ទទួល​បាន​អាវ​​ដៃវែង​​ចំនួន​១​ ក្រមា​១ និង​​ថវិកា​​២ម៉ឺន​រៀល។​​ដោយឡែក ​និស្សិត​អត់​មាន​​កង់​ជិះ​​​​ចំនួន​៣៣​នាក់​ បាន​ទទួល​​ក្នុង​ម្នាក់​ៗ​កង់​១គ្រឿង​ ​។​ ជា​ពិសេស​អង្ករ​ចំនួន​៤តោន​​ និង​ថវិកា​​២លាន​រៀល​ ប្រគេន​​ដល់​សម្តេច​​មហា​អរិយវង្ស​ព្រះ​​ចៅ​អធិការ​​​វត្ត​​​លង្កា​​ព្រះកុសុមារាម​ ។

នៅ​ក្នុង​ឱកាស​​នោះ លោក​​ឈឹម ​សៅគី ​បាន​​​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​​​​​សាក​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​​តេជោ​​ហ៊ុន សែន និង​លោក​ជំទាវ ​​ចំពោះ​​ប្អូនៗ​​សិស្ស-​និស្សិត​​ដែល​មក​​ពីតាម​​​បណ្តា​ខេត្ត​មក​ស្នាក់​​នៅ​​​​រៀន​សូត្រ​តាម​វត្ត​អារាម​​​ទូទាំង​ប្រទេស​​ ពិសេស​វត្ត​លង្កា​​​​ ដែល​មាន​ការខ្វះខាត​ជីវភាព​​ ប៉ុន្តែ​​នៅ​តែខិតខំ​រៀន​សូត្រ​​ដោយ​ពុំ​​មាន​ការ​​រារែក​ឡើយ។ ​លោកឈឹម​ សៅគី បាន​​បញ្ជាក់​​ថា ដើម្បី​​ជួយ​រំលែក​​​នូវ​ការខ្វះខាត​​ទាំង​នេះ​ សម្តេច​តេជោ​​ហ៊ុន សែន​ និង​លោក​ជំទាវ​​បាន​​ឱ្យ​សមាគម​​សិស្ស​-​និស្សិតបញ្ញវន្ត​​ក្មេង​​វត្ត​​នាំ​យក​អំណោយ​ទាំងនេះ​​​មកឧបត្ថម្ភ​ជូន​​ប្អូនៗ​ទាំងអស់​​​ ។ ទោះបី​ជា​​អំណោយ​​​នេះ​​បន្តិចបន្តួច​ក្តី  ​តែក៏ជាការ​បង្ហាញ​​​ឱ្យឃើញ​​នូវ​ការ​​គិតគូរ​​របស់​​​​សម្តេច​តេជោ​និង​លោក​ជំទាវ​​ចំពោះ​​​ប្អូន​ៗ​ទាំងអស់​ ព្រោះ​សម្តេច​ចាត់​ទុក​ប្អូនៗ​​​ទាំងអស់​ជា​ទំពាំង​​ស្នង​ឫស្សី​​របស់​ប្រទេសជាតិ ។

ក្រោយពី​​ទទួល​អំណោយ​​ពីគណៈ​​អធិបតី​​រួចហើយ តំណាង​​សិស្ស-​និស្សិតប្រចាំ​​​វត្ត​លង្កា​ បាន​​ឡើង​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​​​ចំពោះ​​សម្តេចច​តេជោ​​​​ហ៊ុន សែន ​និង​លោក​ជំទាវ​​​​ហើយ​ប្តេជ្ញា​​ចិត្តថា បោះ​ឆ្នោត​​ឱ្យ​គណបក្ស​ប្រជាជន​​កម្ពុជា​គ្រប់​អាណត្តិ​ គាំទ្របេក្ខភាព​​ សម្តេច​តេជោ​​ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​​គ្រប់​អាណត្តិ​ ពិសេស​​វៀរ​ចាក​ការ​សេពគ្រឿង​ញៀន​ ល្បែង​ស៊ីសង និងអំពើ​​​អបាយមុខ​គ្រប់​ប្រភេទ តាម​ការ​​​ណែនាំ​របស់​លោក​ឈឹម សៅគី ​ដោយ​ខិតខំ​កសាង​ខ្លួន​ឱ្យ​ក្លាយ​ជា​​ប្រជា​ពលរដ្ឋ​​​ល្អ​​ដើម្បី​​​បម្រើ​ប្រជា​ពលរដ្ឋ​និង​ប្រទេស​ជាតិ​​​ពេល​​ អនាគត ៕