ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លៃ​មាស​កើន​​ខ្ពស់​បង្កើត​​ឯត​ទគ្គ​កម្ម​​ក្នុង​តម្លៃ​​១.៩០០​ដុល្លារ​​ក្នុងមួយ​​អោន​បង្ក​​ក្តី​បារម្ភ​ដល់​​សេដ្ឋ​កិច្ច

13 ឆ្នាំ មុន

AFP ផ្សាយ​ឱ្យ​ដឹង​ថា តម្លៃ​មាស​បាន​បង្កើត​ឯតទគ្គ​កម្ម​ខ្ពស់​ស្ថិត​ក្នុង​តម្លៃ​១.៩០០​ដុល្លារ​មួយ​អោន​កាល​ពី​ថ្ងៃ​ទី​២២ សីហា ខណៈ​ពេល​ក្តី​បារម្ភ​ផ្នែក​សេដ្ឋ​កិច្ច​ពិភព​លោក​ដែល​ធ្លាក់​ចុះ​អូស​បន្លាយ​ក្នុង​រយៈ​ពេល​យូរ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទុន​លោហៈ​ដ៏​មាន​តម្លៃ​នេះសម្លឹង​ឃើញ​ថា មាស​មាន​ភាព​ប្រថុយ​ប្រថាន​តិច​តួច​បំផុត​។

ការ​ទិញ-លក់​ក្នុង​ទី​ផ្សារ​ក្រុង​ឡុង​កាល​ពី​ថ្ងៃ​​ ទី​២២ សីហា ថ្លៃ​មាស​​កើន​ខ្ពស់​ដល់​១.៨៩៤,៨០​ដុល្លារ​ក្នុង​មួយ​អោន​ បំបែក​ឯត​ទគ្គ​កម្ម​ចាស់​មាន​តម្លៃ​១.៨៧៨,១៥​ដុល្លារ​ក្នុង​មួយ​អោន​កាលពី​ថ្ងៃ​ទី​១៩ សីហា ​។ ខណៈ​ពេល​មាស​មាន​​បំរែ​បំរួល​វា​ស្ថិត​ក្នុង​តម្លៃ​​១.៨៨០ដុល្លារ​ក្នុង​មួយ​អោន​ក្នុង​ការ​ទិញ​លក់​នៅ​ពេល​រសៀល​ក្នុង​ទី​ក្រុង​ឡុង។

​អ្នក​វិភាគ​មក​ពី​ខុម​មើច​ប៊ែង​ បញ្ជាក់​ថា ​តម្លៃ​មាស​បង្កើត​ឯត​ទគ្គ​កម្ម​ខ្ពស់​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​ ដោយ​ថ្លៃ​ទិញ​-លក់​ស្ថិត​ក្នុង​តម្លៃ​១.៩០០​ដុល្លារ​ក្នុង​មួយ​អោន​ ខណៈ​ពេល​អ្នក​វិភាគ​សម្លឹង​ឃើញ​ថា ទី​ផ្សារ​នៅ​តែ​ពោរ​ពេញ​ដោយ​ភាព​មិន​ប្រាកដ​ប្រជា​ និង​ក្តី​បារម្ភ​៕