ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ប្រមឹក​​​​បង្ក​បាតុភាព​យ៉ាង​​អគតិ​វាយ​​អ្នក​​ភូមិ​​​​និង​បំផ្លាញ​​​ទ្រព្យ​​​​សម្បត្តិ​

13 ឆ្នាំ មុន

​ ខេត្ត​កំពង់​ស្ពឺ ៖ ជន​​​ម្នាក់​​ដែល​ស្រវឹង​​​ជោក​​ជាំ​ បាន​​ប្រើ​អំពើ​ហិ.ង្សា​​​​យ៉ាង​​អគតិ​​​ដោយ​​​​យក​ដប​​វាយ​​អ្នក​ភូមិ​ បណ្តាល​ឱ្យ​​មនុស្ស​​ចំនួន​៥​នាក់​​​​រងរបួស​​ធ្ងន់​ធ្ងរ​​ ព្រម​ទាំង​​​​វាយ​​​ម៉ូតូ​ចំនួន​​២គ្រឿង​​​និង​ទូរទស្សន៍​​មួយ​គ្រឿង​​​​​ ឱ្យខូចខាត​​ ។ ​​ហេតុ​ការណ៍​​នេះ​បាន​​​​​កើត​​ឡើង​នៅភូមិ​​ដីក្រហម​​ ឃុំ​ព្រៃ​​​ក្មេង ស្រុក​ភ្នំ​ស្រួច​ កាលពី​​​វេលា​​​ម៉ោង​​​៣​និង​៣០នាទី​​​​

ខេត្ត​កំពង់​ស្ពឺ ៖ ជន​​​ម្នាក់​​ដែល​ស្រវឹង​​​ជោក​​ជាំ​ បាន​​ប្រើ​អំពើ​ហិង្សា​​​​យ៉ាង​​អគតិ​​​ដោយ​​​​យក​ដប​​វាយ​​អ្នក​ភូមិ​បណ្តាល​ឱ្យ​​មនុស្ស​​ចំនួន​៥​នាក់​​​​រងរបួស​​ធ្ងន់​ធ្ងរ​​ ព្រម​ទាំង​​​​វាយ​​​ម៉ូតូ​ចំនួន​​២គ្រឿង​​​និង​ទូរទស្សន៍​​មួយ​គ្រឿង​​​​​ឱ្យខូចខាត​​ ។ ​​ហេតុ​ការណ៍​​នេះ​បាន​​​​​កើត​​ឡើង​នៅភូមិ​​ដីក្រហម​​ ឃុំ​ព្រៃ​​​ក្មេង ស្រុក​ភ្នំ​ស្រួច​ កាលពី​​​វេលា​​​ម៉ោង​​​៣​និង​៣០នាទី​​​​រសៀល​​​​ថ្ងៃទី​​២១ សីហា ​។

មន្ត្រី​​​ប៉ូលិស​​ព្រហ្ម​​​ទណ្ឌ​​ស្រុក​​ភ្នំស្រួច​បាន​ឱ្យ​​ដឹង​ថា ​នា​វេលា​​​​រសៀល​​នោះ ​បុរស​ម្នាក់​​ឈ្មោះ​​ខន ចេក ​អាយុ​​៣០ឆ្នាំ​ នៅភូមិ​​ដី​ក្រហម​ បាន​​ផឹក​ស្រា​​​ស្រវឹង​​ហើយ​​យក​​ដំបង​​ដេញ​​​វាយ​អ្នក​​ភូមិ​​​បណ្តាល​ឱ្យ​​​​រងរបួស​​​ចំនួន​៥​​នាក់​​​​​មាន១-​​ឈ្មោះ​ជ័យ ហ៊ីម​ ភេទ​ស្រី អាយុ​៣២ឆ្នាំ មុខរបរ​​លក់​​សាំងនៅក្នុង​ភូមិ​​ រង​របួស​ធ្ងន់​ដោយ​ជន​ប្រមឹក​​វាយ​ចំ​ក្បាល​បែក​ហូរ​ឈាម​​ ២-​ឈ្មោះ​​ភឿង ភេទ​​ប្រុស អាយុ​២១ឆ្នាំ​ ត្រូវ​ចំក្បាល​​​រងរបួស​ធ្ងន់​​ ៣-ឈ្មោះ​សុខ​ម៉ៅ ភេទ​ប្រុស អាយុ​​៤៨ឆ្នាំ ត្រូវ​ចំក្បាល​​​ដែរ​​​តែរងរបួស​​ស្រាល ៤-ឈ្មោះ​​គុយ ភឹម ភេទ​ប្រុស អាយុ​​៧៥ឆ្នាំ​ របួស​​ក្បាល​ស្រាល​​​ និង​៥-​​ឈ្មោះ​ម៉ៅ​ ភេទ​ប្រុស អាយុ​​​​៣ឆ្នាំ​ របួស​​ក្បាល​​​ស្រាល​ ហើយបច្ចុប្បន្ន​កំពុង​​​ព្យាបាល​​នៅមន្ទីរ​ពេទ្យ​ឃុំ ។

ប្រភពដដែល​​បន្ត​​ទៀត​ថា ​ក្រោយ​ពី​​វាយដំ​​ទៅលើ​​ស្ត្រី​​លក់​សាំង​ឈ្មោះ​​ជ័យ ហ៊ីមហើយ​  ជន​នោះ​ក៏ស្ទុះ​​ទៅ​​ទាញ​យក​សាំង​ជាង​​១០​ដប​​ចាក់​​ស្រោច​តាម​ដង​ផ្លូវ​​​ព្រម​ទាំង​យក​​ទៅ​​ស្រោច​​លើ​​ខោអាវ​​ជជុះ​​មួយ​​គំនរ​បម្រុង​​ដុត​ទៀត​ ។ បន្ទាប់​​មក​​ ជន​​ប្រមឹក​រូបនេះ​​​​បាន​​ចូល​​​ទៅ​​វាយ​​​បំផ្លាញ​​​ម៉ូតូ​​ចំនួន​ពីរ​គ្រឿង​​ដែល​នៅ​​​ក្បែរ​​​​អ្នក​លក់​​សាំង​នោះ​ឱ្យ​ខូចខាត​​​ទៀត​គឺ​ម៉ូតូ​គុបជ្រុង​ ​សេ​៩០ ​​មួយគ្រឿង និង​​​ម៉ាក​​វីវ៉ា​​មួយគ្រឿង​ ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​​ជន​នេះ​​​បាន​ចូល​ទៅ​​ផ្ទះ​​​ឈ្មោះ​​ជ័យ ហ៊ីម ​វាយ​​បំផ្លាញ​​ទូរទស្សន៍​​​​មួយគ្រឿង​​ទៀត​បែក​​ខ្ចាយ​​​ផងដែរ។

ក្រោយ​ពី​​​មាន​សកម្មភាព​​​យ៉ាង​​អគតិនេះ​​​ មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ស្រុក​ក៏បាន​​ចុះ​ទៅ​​ឃាត់​ខ្លួន​​​ជន​ឈ្មោះ​​​ខន ចេក ភ្លាមៗ​ដែរ រួច​​​បញ្ជូន​​​មក​​អធិការ​ដ្ឋាន​​ស្រុក​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​​ច្បាប់ ៕